ប្រែសម្រួល : កញ្ញាដាលីស/ប៉េកាំង ៖ ចិនបានរារាំងអ្នកដំណើរមិនមែនជនជាតិចិនមកពីចក្រភពអង់គ្លេស បារាំង បែលហ្សិក ហ្វីលីពីននិងឥណ្ឌាដោយដាក់ចេញនូវការទប់ស្កាត់តឹងរឹងបំផុតក្នុងការចូលប្រទេស ខណៈករណីឆ្លងវីរុសកូរ៉ូណាបានកើនឡើងពាសពេញពិភពលោក។
ការរឹតត្បិត ដែលគ្របដណ្តប់លើអ្នកដែលមានទិដ្ឋាការនិងលិខិតអនុញ្ញាតស្នាក់នៅមានសុពលភាពនិងភ្ជាប់ជាមួយរបបការធ្វើតេស្តកាន់តែតឹងរ៉ឹងសម្រាប់អ្នកមកដល់ពីប្រទេសជាច្រើននោះ បានទាក់ទាញការឆ្លើយតបទាំងមិនសប្បាយចិត្តពីអង់គ្លេស។
ខណៈការហាមឃាត់នេះត្រូវបានប្រកាសដោយស្ថានទូតចិននៅប្រទេសទាំងប្រាំ សភាពាណិជ្ជកម្មអង់គ្លេសនៅប្រទេសចិនបាននិយាយថា”យើងមានការព្រួយបារម្ភដោយការប្រកាសលឿនគ្មានការជូនដំណឹងជាមុននេះ និងបម្រាមលើការចូលប្រទេស ហើយកំពុងរង់ចាំការបញ្ជាក់បន្ថែមទៀតថាតើពេលណាបម្រាមនឹងត្រូវដកចេញ”។
អង់គ្លេសបានចាប់ផ្តើមបិទទ្វាររយៈពេលមួយខែកាលពីថ្ងៃព្រហស្បតិ៍ទី៥វិច្ឆិកា។ ចំនួនអ្នកស្លាប់ដោយសារវីរុសកូរ៉ូណានៅចក្រភពអង់គ្លេសគឺខ្ពស់បំផុតនៅអឺរ៉ុបហើយប្រទេសនេះកំពុងប្រវេប្រវាដោះស្រាយជាមួយនឹងករណីថ្មីជាង២ ម៉ឺនក្នុងមួយថ្ងៃ៕sn

ចិនហាមអ្នកដំណើរពីអង់គ្លេស បារាំង បែលហ្ស៊ិក ហ្វីលីពីន និងឥណ្ឌា ដោយមិនមានកាលកំណត់