ក្រសួង​អប់រំ​៖ មាន​គ្រឹះស្ថានសិក្សា​ឯកជន ចំនួន​៤ ពាក់ព័ន្ធ​នឹង​គណៈប្រតិភូ ប្រទេស​ហុង​គ្រី


ដោយៈ ដេប៉ូ / ភ្នំពេញៈ ”​គិត​រហូតមក​ត្រឹម យប់​ថ្ងៃទី​៥ វិច្ឆិកា ២០២០ ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ប្រមូល​ព័ត៌មាន ពី​គ្រឹះស្ថានសិក្សា ហើយ​បាន​រកឃើញថា មាន​គ្រឹះស្ថានសិក្សា​ឯកជន ចំនួន ៤ ពាក់ព័ន្ធ​នឹង​ករណី​គណៈប្រតិភូ នៃ​ប្រទេស​ហុង​គ្រី​”​។ នេះ​បើតាម​ការបញ្ជាក់​ឱ្យដឹង របស់លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ យុវជន និង​កីឡា ។​

​នា​ព្រឹក​ថ្ងៃទី​៦ វិច្ឆិកា នេះ លោក រស់ សុ​វាចា បានបញ្ជាក់​ប្រាប់​រស្មី​កម្ពុជា ឱ្យដឹងថាៈ គិត​មកដល់​ពែ​ល​នេះ ក្រសួង​បាន​រកឃើញ គ្រឹះស្ថានសិក្សា​ឯកជន​ចំនួន ៤ ដែល​បាន​ពាក់ព័ន្ធ​ជាមួយ គណៈប្រតិភូ នៃ​ប្រទេស​ហុង​គ្រី ។ ក្នុង​នេះដែរ ចំពោះ​គ្រឹះស្ថានសិក្សា​ណា ដែលមាន​បុគ្គលិក បាន​ចូលរួម និង​ប្រាស្រ័យ​ទាក់ទង ផ្ទាល់​នឹង​គណៈប្រតិភូ របស់​ប្រទេស​ហុង​គ្រី គណៈ​គ្រប់គ្រង នៃ​គ្រឹះស្ថានសិក្សា​ទាំងនេះ បាន​ចាត់ចែង អនុវត្ត​វិធានការ តាម​ការណែនាំ របស់​ក្រសួងសុខាភិបាល យ៉ាង​ខ្ជាប់ខ្ជួន រួច​បាន​ផ្អាក​ដំណើរការ​សិក្សា ក្នុង​ថ្នាក់រៀន តាម​ការចាំបាច់ និង​បន្ត​ការសិក្សា តាម​អន​ឡាញ រយៈពេល ១៤​ថ្ងៃ​។ ចំពោះ លទ្ធផល​តេស្ត​កូ​វីដ​-១៩ របស់​អ្នកពាក់ព័ន្ធ ស្ថិតក្នុង​ការផ្សព្វផ្សាយ របស់​ក្រសួងសុខាភិបាល​។​

​លោក រស់ សុ​វាចា បាន​បញ្ជាក់ដែរថាៈ ចំពោះ​គ្រឹះស្ថាន​ទាំង​៤ ដែល​ជាប់​ពាក់ព័ន្ធ ក្នុង​រឿងនេះ មានដូចជា គ្រឹះស្ថានសិក្សា​ទី​១ មាន​បុគ្គលិក ១​រូប បាន​ប៉ះពាល់​ជាមួយ គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។ គ្រឹះស្ថានសិក្សា​ទី​២ មាន​សិស្ស ២ រូប ដែលមាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ គណៈប្រតិភូ នៃ​ប្រទេស​ហុង​គ្រី​។ គ្រឹះស្ថានសិក្សា​ទី​៣ មាន​សិស្ស ២ រូប ដែលមាន​មាតាបិតា បាន​ប៉ះពាល់​ជាមួយ គណៈប្រតិភូ នៃ​ប្រទេស​ហុង​គ្រី​។ គ្រឹះស្ថានសិក្សា​ទី​៤ មាន​សិស្ស ២ រូប ដែលមាន​មាតាបិតា បាន​ប៉ះពាល់ ជាមួយ​គណៈប្រតិភូ​នៃ​ប្រទេស​ហុង​គ្រី​។​

​គួរ​បញ្ជាក់ថា កាលពី​ថ្ងៃទី​៤ វិច្ឆិកា ក្រសួង​អប់រំ ក៏បាន​ចេញ​សេចក្តីជូនដំណឹង​មួយ ដោយ​អំពាវនាវ​ដល់ គ្រឹះស្ថានសិក្សា មាតាបិតា និង​សិស្សានុសិស្ស អនុវត្ត​វិធានការ​មួយចំនួន ដូចជាៈ គ្រឹះស្ថានសិក្សា​ណា ដែលមាន​បុគ្គលិក បាន​ចូលរួម និង​ប្រាស្រ័យ​ទាក់ទង ផ្ទាល់​នឹង​គណៈប្រតិភូ របស់​ប្រទេស​ហុង​គ្រី ត្រូវ​ផ្អាក​ដំណើរការ​សិក្សា ក្នុង​រយៈពេល ១៤ ថ្ងៃ ចាប់​ពីថ្ងៃ​ជូនដំណឹង​នេះ​តទៅ និង​ត្រូវ​បន្ត​ការបង្រៀន និង​រៀន​តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​។ បុគ្គលិក និង​អ្នកពាក់ព័ន្ធ​ទាំងនោះ ត្រូវធ្វើ​ច​ត្តា​ឡី​ស័ក ដោយ​ខ្លួនឯង ១៤ ថ្ងៃ​។​

​សាស្ត្រាចារ្យ បុគ្គលិក​អប់រំ សិស្សានុសិស្ស និង​និស្សិត ដែលមាន​ការជាប់​ពាក់ព័ន្ធ​នឹង​គណៈប្រតិភូ របស់​ប្រទេស​ហុង​គ្រី ត្រូវ​រាយការណ៍​មក ក្រសួង​អប់រំ យុវជន និង​កីឡា តាមរយៈ​ទូរ​សព្ទ​លេខ ០១២ ៣៣៥ ៩៩៩ នៅត្រឹម​ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០​។ គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ សិស្សានុសិស្ស និស្សិត មាតាបិតា និង​អ្នកអាណាព្យាបាល នៅតាម​គ្រឹះស្ថានសិក្សា ខាងលើ ត្រូវ​លើកកម្ពស់ ការប្រុងប្រយ័ត្ន​កម្រិត​ខ្ពស់បំផុត និង​បន្ត​តាមដាន សុខភាព​ផ្ទាល់ខ្លួន​។ ក្នុងករណី​មានការ​សង្ស័យ ត្រូវ​ទាក់ទង ទៅកាន់​ទូរស័ព្ទ ទាន់​ហេតុការណ៍​របស់ ក្រសួងសុខាភិបាល គ្រឹះស្ថានសិក្សា​ទាំងអស់ ត្រូវ​ពង្រឹង​ការលើកកម្ពស់ វិធានការ​អនាម័យ និង​គោរព​តាម​គោលការណ៍ ប្រតិបត្តិ​ស្តង់ដា (SOP) សម្រាប់​ដំណើរការ សាលារៀន​ឡើងវិញ ក្នុង​បរិបទ​កូវ​ដ​-១៩ ឱ្យបាន​ខ្ជាប់ខ្ជួន​។ សេចក្តី​ដូច​បាន​ជម្រាប ជូន​ខាងលើ សូម គណៈ​គ្រប់គ្រង​គ្រឹះស្ថានសិក្សា បុគ្គលិក​អប់រំ សាធារណជន មាតាបិតា អ្នកអាណាព្យាបាល សិស្សានុសិស្ស និង​និស្សិត ជ្រាប​ជា​ព័ត៌មាន និង​អនុវត្ត​ឱ្យមាន​ប្រសិទ្ធភាព​ខ្ពស់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សាលាឧទ្ធរណ៍​ទាត់ចោល​ពាក្យ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សួន​បណ្ដុំ​សហគ្រាស​ធុន​តូ...

​ដោយៈ ញ៉ែម សុផល​/​ភ្នំពេញ...

អ៊ីរ៉ង់​ចោទ​អ៊ីស្រាអែល​ថា...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន ធ្វ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...