Home ព័ត៌មានជាតិ នយោបាយ ​គ​.​ជ​.​អ​.​...

​គ​.​ជ​.​អ​.​ប បើក​សិក្ខាសាលា​ជាតិ ពិគ្រោះ​យោបល់ លើ​សេចក្ដីព្រាង ឯកសារ​ទស្សនទាន ដំណាក់កាល​ទី​២

ដោយៈ ទេព មង្គល / ភ្នំពេញៈ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ (​គ​.​ជ​.​អ​.​ប​) បាន​អញ្ជើញ​ជា​អ​ធិ​តី​ភាព ដ៏​ខ្ពង់ខ្ពស់ ក្នុង​ពិធី​បើក​សិក្ខាសាលា​ជាតិ ស្ដីពី​ការពិគ្រោះ​យោបល់ លើ​សេចក្ដីព្រាង ឯកសារ​ទស្សនទាន សម្រាប់​រៀបចំ​កម្មវិធី​ជាតិ សម្រាប់​ការអភិវឌ្ឍ តាមបែប​ប្រជាធិបតេយ្យ នៅ​ថ្នាក់ក្រោម​ជាតិ ដំណាក់កាល​ទី​២ (២០២១-២០៣០) នា​ព្រឹក​ថ្ងៃ​សុក្រ ទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ ។

​ឯកសារ​ទស្សនទាន​នេះ គឺជា​ឯកសារ​សម្រាប់​តម្រង់ទិស ដល់​ការរៀបចំ​តាក់តែង កម្មវិធី​ជាតិដំណាក់ កាល​ទី​២​។ ឯកសារ​ទស្សនទាន​នេះ ត្រូវបាន​រៀបចំឡើង ដោយមាន​ការពិគ្រោះ​យោបល់ យ៉ាង​ទូលំ ទូលាយ ជាមួយ​ក្រសួង ស្ថាប័ន​ពាក់ព័ន្ធ​នានា របស់​រាជរដ្ឋាភិបាល រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ដៃគូ​អភិវឌ្ឍន៍ អង្គការសង្គម​ស៊ីវិល និង​អ្នកពាក់ព័ន្ធ​នានា ព្រមទាំង​បាន​ឆ្លង​កិច្ចប្រជុំ របស់ គ​.​ជ​.​អ​.​ប មុននឹង​ដាក់ជូន រាជរដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។ ឯកសារ​ទស្សនទាន​នេះ ក៏បាន​បង្ហាញ​ផងដែរ អំពី​ចក្ខុវិស័យ គោលបំណង គោលដៅ​យុទ្ធសាស្ដ្រ នៃ​ការរៀបចំ​កម្មវិធី​ជាតិ សមាសភាគ​សំខាន់ៗ នៃ​កម្មវិធី​ជាតិ ដែល​រួមមាន កិច្ចការ​ជា​អាទិភាព​នានា ព្រមទាំង​បែបផែន នៃ​ការគ្រប់គ្រង និង​ការអនុវត្ត កម្មវិធី​ដំណាក់កាល​ទី​២ ផងដែរ​។​

​សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានចាត់ទុក​កំណែទម្រង់​អភិបាលកិច្ច គឺជា​កិច្ចការ ដ៏​មាន​សារសំខាន់ ក្នុង​ការជំរុញ​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម ដើម្បីឈានឆ្ពោះ ទៅ​សម្រេច​ឲ្យ​បាន​នូវ ឋានៈ​ជា​ប្រទេស ដែលមាន​ចំណូល មធ្យម​កម្រិត​ខ្ពស់ នៅ​ឆ្នាំ​២០៣០ និង​ជា​ប្រទេស ដែលមាន​ចំណូល​ខ្ពស់ នៅ​ឆ្នាំ​២០៥០​។

ជាមួយគ្នា​នោះ ដើម្បី​សម្រេច​គោលដៅ​នេះ រាជរដ្ឋាភិបាល បាន​នឹង​កំពុង​ធ្វើ​ទំនើបកម្ម យ៉ាង​ទូលំទូលាយ និង​ស៊ីជម្រៅ​នូវ​ប្រព័ន្ធ អភិបាលកិច្ច តាមរយៈ​កម្មវិធី​កំណែទម្រង់​នានា រួមមាន កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ កំណែទម្រង់​ការគ្រប់គ្រង ហិរញ្ញវត្ថុ​សាធារណៈ កំណែទម្រង់រដ្ឋបាល​សាធារណៈ កំណែទម្រង់​ច្បាប់ និង​ប្រព័ន្ធយុត្តិធម៌ និង​កំណែទម្រង់ តាម​វិស័យនានា ៕​/V

សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​ គ​.​ជ​.​អ​.​ប​ (រូបថតៈ ក្រសួងមហាផ្ទៃ)
គ​.​ជ​.​អ​.​ប បើក​សិក្ខាសាលា​ជាតិ ពិគ្រោះ​យោបល់ លើ​សេចក្ដីព្រាង ឯកសារ​ទស្សនទាន ដំណាក់កាល​ទី​២ (រូបថតៈ ក្រសួងមហាផ្ទៃ)

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...

នាំ​នារី​កោសខ្យល់ បួន​នាក...

ដោយៈ មុនី​រ័ត្ន/ភ្នំពេញៈ ...