ដោយៈ ឆាយានាថ / សៀមរាបៈ រថយន្តដឹកអ្នកដំណើរ មួយគ្រឿង បានក្រឡាប់ដោយខ្លួនឯង បណ្តាលឱ្យអ្នកដំណើរជា ជនជាតិវៀតណាម ចំនួន ៧ នាក់ បានស្លាប់ភ្លាមៗ និង ៥ នាក់ទៀត បានរងរបួស។
គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើង នាព្រឹកព្រលឹមថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្លូវជាតិលេខ៦ ត្រង់ចន្លោះគីឡូម៉ែត្រ លេខ ២៤៦-២៤៧ ស្ថិតនៅភូមិស្ពានត្នោត ១ ឃុំស្ពានត្នោត ស្រុកជីក្រែង ខេត្តសៀមរាប ។
សមត្ថកិច្ច បានបញ្ជាក់ថា រថយន្តម៉ាកស្តារិច ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ កំពង់ចាម 2A-8469 បានដឹកអ្នកដំណើរ ជាជនជាតិវៀតណាម ចំនួន ១១ នាក់ ក្នុងនោះ ប្រុស៦នាក់ ស្រី៥នាក់ បណ្តាលឱ្យស្លាប់មនុស្ស ៧នាក់ ស្រី ៣នាក់ និងរបួស ៥ នាក់ ។ សមត្ថកិច្ច បានសន្និដ្ឋានបឋមថា គ្រោះថ្នាក់នេះអាចបណ្តាលមកពី តៃកុង បើកបរ ក្នុងស្ថានភាពងងុយដេក និងមានល្បឿនលឿន ទើបជ្រុលបើកអោយក្រឡាប់តែម្តង។
ករណីខាង លើនេះ សមត្ថកិច្ច នៅមិនទាន់បញ្ជាក់លម្អិត នៅឡើយទេ ដោយកំពុងធ្វើការបន្ត៕




