ឆ្នាំជូត
រាសីខ្ពស់ត្រដែត។ ក្នុងថ្ងៃនេះបើចង់ធ្វើអ្វីមួយគួររួសរាន់បំពេញហើយត្រូវចងចាំថាធ្វើច្រើនទទួល បានផលច្រើនទៅតាមនោះដែរ។ក្រៅពីនេះផ្តល់ផលល្អសម្រាប់លោកអ្នកធ្វើអ្វីមួយរួមទាំងការបំពេញតួនាទីការងារការទិញហ៊ុនឬទំនាក់ទំនងអ្វីមួយ។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរការជួញទីជិតឆ្ងាយក្នុងថ្ងៃនេះមានភាពកាក់កបល្អហើយបើចង់ជួញផ្លូវឆ្ងាយទៀតសោតក៏តែងផ្តល់ផ្លែផ្កាគួរសមមួយចំនួនផង ។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីមានភាពស្រស់ស្រាយប្រៀបដូចត្រីក្នុងទឹក៕
ឆ្នាំឆ្លូវ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះលោកអ្នកអាចសម្រុកការងារពេញទីបានហើយ ពីព្រោះថាផល ហុចមកវិញនាពេលក្រោយគ្រាន់កក់ក្តៅផងដែរ។ចំពោះបញ្ហាកើតឡើងនេះភាគច្រើនលេចចេញពីក្រុមមនុស្សនៅជុំវិញខ្លួន និងភាពហត់នឿយពីការបំពេញការងារនានា។ សម្រាប់នៅថ្ងៃនេះ ដែរដោយសាដួងរាសីឡើងខ្ពស់ដូចនេះរាល់ការចេញធ្វើជំនួញតូចធំឃើញថាមានការលូតលាស់ទៅមុខប្រសើរហើយបើលោកអ្នកចង់ពឹងពាក់នណារម្នាក់ក៏តែងហុចផ្លែផ្កាមកវិញដូចជា ទីពេញចិត្តផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំក្នុងថ្ងៃនេះមានការចម្រើនលូតលាស់និងស្រុះស្រួលគ្នា ប្រពៃ៕
ឆ្នាំខាល
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារដួងរាសីស្រុតចុះ ដូនេះឱ្យប្រយ័ត្នប្រយែងការឈឺខ្លួន ប្រាណឬការបាត់បង់ប្រាក់កាសដោយប្រការណាមួយ។សម្រាប់ថ្ងៃនេះដែរលោកអ្នកតោងតែចងចាំថាបើការងារចាស់បំពេញមិនទាន់ចប់ ហើយការងារថ្មីចូលបន្ថែមនោះនាំឱ្យភារៈកិច្ចការ ត្រូវទទួលកាន់តែធ្ងន់ថែមមួយកម្រិតទៀត។ចំណែកអ្នកប្រកបរបររកស៊ីជួញដូរបើមានក្រុមមនុស្សប្លែកមុខយករបស់មកលក់ក្នុងតម្លៃថោកបែបណាក៏ដោយគប្បីប្រយ័ត្នប្រយែងក្រែងប៉ះចំរបស់ចោរត្រូវជាប់ការកុនខ្លួនដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានទាំងផ្អែមល្ហែមនិងជូរចត់កំពុងនៅលាយឡំគ្នា៕
ឆ្នាំថោះ
រាសីល្អជាមធ្យម។ នាពេលនេះលោកអ្នកតែង ជួបបញ្ហាលំបាកត្រូវរែកពន់បន្តិចហើយ ត្រូវព្យាយាមពុះពារទើបឆ្លងផុតផលលំបាកមួយចំនួនទាំងនេះទៅរួច។អ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញការរកផលចំណូលមិនត្រូវឱ្យអតិថិជនជំពាក់ប្រាក់កាសច្រើនទ្បើយប្រយ័ត្នជួបរឿងដូចពាក្យចាស់ថាពេលឱ្យជំពាក់ធូរដូចទឹកហូរឯការសងមកវិញតឹងដូចអូសឬស្សីបញ្ច្រាសចុង ហើយស្រួលមិនស្រួលកើតមានជម្លោះវិវាទគ្នាថែមទៀត។
រីឯបញ្ហាស្នេហាកំលោះក្រមុំមានដំណើរថយក្រោយដូចនេះចូរប្រយ័ត្នជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំរោង
រាសីស្រុតចុះ។ ក្នុងថ្ងៃនេះដោយសារយីអ៊ុនស្រុតចុះ ដូចនេះធ្វើឱ្យលោកអ្នកជួបរឿងតប់ប្រម៉ល់ ហើយបើប្រកបការងារអ្វីតែងមានការរាំងស្ទះនិងបញ្ហាយាយីច្រើនផង។ក្រៅពីនេះការប្រកបការងារចូរប្រយ័ត្នក្រុមមនុស្សបាបមិត្តបង្កបញ្ហាអ្វីមួយហើយទម្លាក់កំហុសទុកឱ្យដែលត្រូវប្រឈមមុខជំនួសគេ។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរលោកអ្នកត្រូវលៃលកគិតគូរបញ្ជីប្រាក់កាសឱ្យបានច្បាស់លាស់ហើយត្រូវទូរទាត់ឱ្យរួចរាល់ប្រយ័ត្នកើតជម្លោះវិវាទដោយប្រការណាមួយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានដំណើរថយក្រោយចូរប្រយ័ត្នអ្នកទីបីចូលមកឡូកឡំនាំកើតការជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំម្សាញ់
រាសីខ្ពស់ត្រដែត។ នៅក្នុងថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់ លោកអ្នកចរចាឬចាប់ផ្តើមធ្វើអ្វីមួយពីព្រោះតែងហុចផ្លែផ្កាមកវិញគ្រាន់ជាទីកក់ក្តៅផង។ចំពោះអ្នកប្រកបរបររកស៊ីជួញដូរវិញការរកផលចំណូលមានហូរចូលគ្រាន់គួរជាទីកក់ក្តៅផងដែរ ហើយបើចង់ជួញផ្លូវឆ្ងាយផងជាការប្រសើរដោយលោកអ្នកអាចកើបផលចំណូលត្រឡប់មកវិញយ៉ាងស្រួលចិត្ត។
រីឯបញ្ហាសេចក្តីស្នេហាប្រុសស្រីមានភាពត្រជាក់ត្រជុំនិងកំពុងលូតលាស់ទៅមុខគួរជាទីកក់ក្តៅ៕
ឆ្នាំមមី
រាសីល្អជាមធ្យម។ នៅថ្ងៃនេះលោកអ្នកអាចប្រកបការងារមានការចម្រើនលូតលាស់សន្សឹមៗ ទៅមុខជាជានិច្ច ហើយពិសេសបើមានការលំបាកអ្វីដោះស្រាយតែងសម្រេចជោគជ័យផង។ ចំពោះអ្នកប្រកបរបររកស៊ីជួញដូរនៅថ្ងៃនេះវិញមុខជំនួញមិនមានអ្វីប្រែប្រួលប្តូរផ្លាស់គួរជាទីកត់សំគាល់ទេគឺដូចសព្វមួយដង។ការធ្វើដំណើរឆ្ងាយជិតចូរប្រយ័ត្នជួបគ្រោះយាយីបន្តិចពីព្រោះងាយកើតមានផង។
រីឯបញ្ហាគូគ្រងប្តីប្រពន្ធឬគូស្នេហ៍ប្រុសស្រីមានការចង់ចាញ់ឈ្នះនិងងាយមានជម្លោះវិវាទណាស់គួរមានការប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបប្រសើរ៕
ឆ្នាំមមែ
រាសីស្រុតចុះ។ក្នុងថ្ងៃនេះបើទោះបីធ្វើអ្វីក៏ដោយលោកអ្នកតោងតែមានការប្រយ័ត្នប្រយែងបន្តិចពីព្រោះថាងាយភ្លាំងភ្លាត់និងកើតមានបញ្ហាចំពោះមុខផង។ការរស់នៅងាយមានជម្លោះវិវាទទាំងអ្នកនៅជិតនិងឆ្ងាយគប្បីប្រយ័ត្នប្រយែងពាក្យសម្តីបន្តិចទើបប្រសើរ ។ អ្នកប្រកបរបររកស៊ីជួញ ដូរមានការអន់ថយហើយបើចង់ដាក់ទុនតូចធំតែងជួបផលលំបាកនិងមិនសូវទទួលជោគជ័យឡើយ។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំមានការប្រឆាំងនិងចង់ចាញ់ឈ្នះគ្នាច្រើន៕
ឆ្នាំវក
រាសីខ្ពស់ត្រដែត។ក្នុងថ្ងៃនេះដំណើរជីវិតរបស់លោកអ្នកមានជោគមានជ័យល្អហើយទោះធ្វើអ្វីក៏តែងមានការជឿនលឿនទៅមុននិងអាចមានប្រៀបជាងអ្នកដទៃផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរវិញបើចង់បោះទុនតូចធំឬចង់រកស៊ីចូលហ៊ុនជាមួយអ្នកដទៃត្រូវចេះត្រួតពិនិត្យឱ្យបានគ្រប់ជ្រុងជ្រោយបើពុំនោះទេអាចជួបផលអាក្រក់ណាមួយនៅថ្ងៃខាងមុខជាក់ជាពុំខាន។
រីឯសម្ព័ន្ធស្នេហាកំលោះក្រមុំមិនសូវមានការលូតលាស់ទៅមុខទេហើយពិសេសងាយកើត ជម្លោះវិវាទដោយសារម្នាក់ៗចង់ចាញ់ឈ្នះគ្នារៀងៗខ្លួន៕
ឆ្នាំរកា
រាសីល្អជាមធ្យម។ នៅក្នុងថ្ងៃនេះលោកអ្នកងាយត្រូវក្រុមមនុសុ្សបង្កបញ្ហា ឬខឹងសម្បាក្នុងរឿង អ្វីមួយហើយពិសេសគេអាចកើតជាគំនុំដោយសារតែសម្តីមិនចេះទប់ផងដូចនេះគប្បីមានការប្រយ័ត្នប្រយែង។សម្រាប់ការប្រកបរបររកស៊ីជួញដូរលោកអ្នកអាចមានបាតុភាពរកាំរកូសខ្លះៗកើតឡើងដូចនេះត្រូវចេះបើកចិត្តឱ្យទូលាយដោយធ្វើមិនដឹងមិនឮចំពោះរឿងរាវខ្លះទើបប្រសើរបំផុត។ការធ្វើដំណើរទីជិតឆ្ងាយឱ្យប្រយ័ត្នរោគជំងឺបៀតបៀនយាយីដោយប្រការណាមួយ។
រីឯបញ្ហាស្នេហាកំលោះក្រមុំបើចង់ធ្វើការជ្រើសរើសគូស្រករពុំល្អទេគប្បីមានការត្រួតពិនិត្យ ឱ្យបានគ្រប់ជ្រុងជ្រោយព្រោះច្រើនជួបគូកម្មច្រើនជាងគូព្រេង៕
ឆ្នាំច
រាសីល្អជាមធ្យម។នៅពេលនេះលោកអ្នកគប្បីសម្រុកការងារតូចធំពីព្រោះថាឆ្លងដល់សប្តាហ៍ក្រោយផលលំបាកមានច្រើនជាងនេះ ម្ល៉ោះហើយធ្វើឱ្យជួបផលលំបាកច្រើនត្រូវឆ្លងកាត់។ សម្រាប់លោកអ្នកប្រកបរបររកស៊ីជួញដូរក្នុងថ្ងៃនេះឱ្យប្រយ័ត្នពាក្យសម្តីបន្តិចព្រោះងាយប៉ះទង្គិចជាមួយមនុស្សនៅជុំវិញខ្លួនបង្កើតជារឿងរាវណាស់ ។ ការធ្វើដំណោះរឆ្ងាយជិតមិនសូវមាន សុវត្ថិភាពទេគប្បីបន្ថែមការប្រុងប្រយ័ត្ន។
រីឯសេចក្តីស្នេហាប្រុសស្រីកុំចង់យកកំហឹងទល់កំហល់ប្រយ័ត្នកើតជម្លោះវិវាទឈានដល់ការបែកបាក់៕
ឆ្នាំកុរ
រាសីខ្ពស់ត្រដែត។ នៅថ្ងៃនេះដោយសារដួងរាសីឡើងខ្ពស់ ដូចនេះផ្តល់ផលល្អសម្រាប់លោក អ្នកចរចាឬប្រកបការងារអ្វីមួយពីព្រោះថាផលល្អៗតែងហុចមកវិញគ្រាន់ជាទីពេញចិត្តផង។ការរស់នៅបើចង់ពឹងពាក់អ្នកដទៃឱ្យជួយក្នុងរឿងអ្វីមួយតែងហុចជាផលល្អៗមកវិញគ្រាន់ជាទីពេញចិត្តផងដែរ។សម្រាប់អ្នកប្រកបរបររកស៊ីជួញដូរលាភធ្លាប់តែបោលហួសឬជួបភាពតានតឹងបានផ្លាស់ប្តូរមកធូរស្រាល ហើយបើមានក្រុមអតិថិជនជំពាក់ប្រាក់កាសគេអាចយកមកសង វិញទៀតផង។
រីឯបញ្ហាសេចក្តីស្នេហាកំលោះក្រមុំឬពោះម៉ាយមេម៉ាយក្តីបើលោកអ្នកស្គាល់ចិត្តស្គាល់ថ្លើមគ្នាយូរហើយជាឱកាសល្អក្នុងការរៀបចំផ្សំផ្គុំជាគ្រូសារបំផុត៕