ដោយៈ សរិទ្ធ / ភ្នំពេញៈ គណៈបញ្ជាការឯកភាព ខណ្ឌចំការមន បានចុះបង្ក្រាបកន្លែង បើកល្បែងស៊ីសង អេឡិចត្រូនិក យីហោ មជ្ឈមណ្ឌលកំសាន្ត ហ៊ួយឈាវ ដែលស្ថិតនៅក្នុង មជ្ឈមណ្ឌល ពាណិជ្ជកម្ម Golden Street ដោយបានឃាត់ខ្លួនមនុស្ស ប្រុស ស្រី ដែលជាបុគ្គលិក រួមនឹងភ្ញៀវចូលលេង ចំនួន ១២ នាក់ ។
ការបង្ក្រាបនេះ បានធ្វើឡើង កាលពីយប់ ថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយលោក កែវ សំណាង អភិបាលរង ខណ្ឌចំការមន ដោយយោងតាម អនុសាសន៍ របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ កន្លែងបើកល្បែងស៊ីសង អេឡិចត្រូនិក យីហោ មជ្ឈមណ្ឌលកំសាន្ត ហ៊ួយ ឈាវ នេះ ស្ថិតនៅក្នុងមជ្ឈមណ្ឌល ពាណិជ្ជកម្ម Golden Street ភូមិ១៤ សង្កាត់ទន្លេ បាសាក់ ខណ្ឌចំការមន ។ នៅក្នុងការចុះបង្ក្រាបនេះ សមត្ថកិច្ច បានឃាត់ខ្លួន មនុស្ស ប្រុស ស្រី ដែលជាបុគ្គលិក រួមនឹងភ្ញៀវ ចូលលេង ចំនួន ១២ នាក់ យកមកអប់រំណែនាំដោយមាន អាណាព្យាបាល មកធានាអោយត្រឡប់ទៅវិញ ហើយ ក្នុងនោះ បានដកហូត ទូហ្គេមបាញ់ត្រី មួយចំនួន និងផ្អាកទីតាំងអាជីវកម្មនេះ ផងដែរ៕PC

