Home ព័ត៌មានជាតិ សន្តិសុខ ចាប់វាយ​ខ្នោះ...

ចាប់វាយ​ខ្នោះ​ឪពុក ដែល​ចាប់រំលោភ កូនស្រី​បង្កើត បានសម្រេច​ច្រើនដង​

ដោយៈ អង្គរតូច / សៀមរាបៈ សមត្ថកិច្ច​នគរបាល​ស្រុក​ពួក កាលពី​រសៀល ថ្ងៃទី​៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ បាន​ចាប់​វាយខ្នោះ បុរស​ម្នាក់ ក្រោយពី​ទទួល​បណ្តឹង​ពី ក្មេងស្រី​រងគ្រោះ ដែល​ត្រូវជា​កូនបង្កើត ថា​បាន​ចាប់រំលោភ​នាង បានសម្រេច​ជាច្រើន​ដង​។​

​មន្ត្រីនគរបាល​ស្រុក​ពួក បានអោយដឹងថាៈ ជនសង្ស័យ ដែលជា​ឪពុក​បង្កើត មានឈ្មោះ ទិ​ត្យ ភាព អាយុ​៤៥​ឆ្នាំ មុខរបរ ជា​កម្មករសំណង់ រស់នៅ​ផ្ទះ​ជុំគ្នា ក្នុង​ឃុំ​ល្វា ស្រុក​ពួក ខេត្តសៀមរាប ត្រូវបាន​ចាប់ខ្លួន នៅ​រសៀល ថ្ងៃទី​៥ វិច្ឆិកា ក្រោយ​ទទួល​ពាក្យបណ្តឹង​។ ចំណែក​ជនរងគ្រោះ ឈ្មោះ ភ​.​ល អាយុ ១៨ ឆ្នាំ ជា​សិស្ស​ថ្នាក់​ទី​១២ ។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ តាម​ការរៀបរាប់ របស់​នារី​រងគ្រោះ កាលពី​អំឡុង​ឆ្នាំ​២០១៤ កាល​នាង​មាន​អាយុ ១៤ ឆ្នាំ ជនសង្ស័យ បាន​ចាប់រំលោភ​នាង នៅលើផ្ទះ បានសម្រេច ១ ដង​។ នាង​បាន​បន្តថាៈ ក្រោយ​រំលោក​ម្តង​ហើយ ឪពុក​ឈ្មោះ ទិ​ត្យ ភាព តែងមាន​ទំនាស់ ក្នុង​គ្រួសារ ជាមួយ​ម្ដាយ​នាង និង​តាម​ហួងហែង​កំណត់ ពេលវេលា រៀនសូត្រ មិនឱ្យ​នាង មាន​មិត្ត​ភ័ក្ក ឬក៏​ដើរលេង​ខុស​ម៉ោង​សិក្សា​នោះទេ​។ គ្រប់ពេល ឪពុក​តែង​ព្យាយាម​ប៉ុនប៉ង ចង់បាន​ការរួម​ភេទ ជាមួយ​នាង ជាច្រើន​ដង​។​

​មន្ត្រីនគរបាល បាន​អោយដឹងទៀតថាៈ នារី​រងគ្រោះ រៀបរាប់​បន្តថា នៅក្នុង​ឆ្នាំ​២០១៤ ដដែល ថ្ងៃ​.​ខែ នាង​មិន​ចាំ វេលា​ពេលយប់ ម៉ោង​ប្រហែល ៧ នាង​នៅលើផ្ទះ ជុំ​ជាមួយ​ឪពុក ចំណែក ម្ដាយ និង​ប្អូនស្រី ដើរលេង​ផ្ទះ​អ្នកភូមិ​អស់ ពេលនោះ ឪពុក​នាង​បាន​ប្រើ​រូបភាព គំរាម​បង្ខំ សម្រាត​សម្លៀកបំពាក់ របស់​នាង ហើយ​រួមភេទ​ជាមួយ​នាង សម្រេច ១ លើក​ទៀត នៅលើផ្ទះ រួច​គំរាម​មិនឱ្យ​នាង ប្រាប់​ម្ដាយ ឬ​អ្នកណា​ឡើយ​។ ជា​បន្តបន្ទាប់ ក្រោយៗ មកទៀត​ឪពុក របស់​នាង តែងតែ​ព្យាយាម​ប៉ុនប៉ង និង​ចង់​បានការ​រួមភេទ ជាមួយ​រូបនាង ជាច្រើនលើក លុះ​នៅក្នុង​ខែតុលា ឆ្នាំ​២០២០ ឪពុក​បាន​ចាប់រំលោភ​ម្ដងទៀត​។

​នាង​បាន​បន្តទៀតថា នៅ​ថ្ងៃ​ច័ន្ទ ត្រូវ​នឹង​ថ្ងៃទី​២ ខែវិច្ឆិកា នេះ ដោយមាន​ការភ័យខ្លាច​ទើប​នាង សម្រេចចិត្ត ប្រាប់​រឿង​ដល់​ម្ដាយ និង​ទូរស័ព្ទ​ប្រាប់​បងប្រុស ជា​កូន​ម្ដាយ​ជាមួយ តែ​ឪពុក​មុន ដែល​នៅ​ធ្វើការ ឯ​ប្រទេស​ថៃ​។ ពេលនោះ ម្ដាយ និង​ឪពុក សុំ​អង្វរ​នាង កុំ​ឲ្យ​ប្ដឹង​តែ​នាង​បាន គេចចេញ ពី​ផ្ទះ​ទៅ​រស់នៅ​ផ្ទះ​ពូ ក្នុង​សង្កាត់​ក្របី​រៀល ក្រុង​សៀមរាប និង​បានមក​ដាក់ ពាក្យបណ្ដឹង នៅ​អធិការដ្ឋាន​នគ​បាល ស្រុក​ពួក នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ម្សិលមិញ​នេះ​។​

​សមត្ថកិច្ច បានបញ្ជាក់​ថាៈ នៅ​ចំពោះមុខ​សមត្ថកិច្ច ជនសង្ស័យ ជា​ឪពុក​បង្កើត បាន​ឆ្លើយ សារភាពថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត សកម្មភាព​រួមភេទ ទៅលើ​កូនស្រី​បង្កើត សម្រេចបាន​ចំនួន ពីរ​ទៅ​បី​លើក ពិតមែន​។ បច្ចុប្បន្ន ជនសង្ស័យ ត្រូវបាន​នគរបាល កសាង​សំណុំរឿង​បញ្ជូនទៅ តុលាការ ដើម្បី​អនុវត្តតាម​ផ្លូវច្បាប់​៕PC​

ជនរងគ្រោះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យាន​ស្រាវជ្រាវ​របស់​ចិន​ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

ទើប​ចេញពី​ពន្ធនាគារ បាន ៩...

ដោយៈ ប​.​ជ័យ / បន្ទាយ​មាន...

តុលាការ​ថៃ​ព្រមាន​ទុក​នៅ​...

​ប្រែ​សម្រួលៈ​វាសនា​/​បាង...

សម្តេច​ចក្រី ហេង សំរិន រំ...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...