Home ព័ត៌មានជាតិ សង្គម ជន​ចាស់ជរា ក្...

ជន​ចាស់ជរា ក្នុង​ខេត្ត​ប៉ៃលិន​ជិត ១០០ នាក់ ទទួល​ប្រាក់ឧបត្ថម្ភ​គាំទ្រ​សុខភាព​

ដោយៈ ភ្នំ​ខៀវ / ប៉ៃលិនៈ ជន​ចាស់ជរា​គ្មាន​ទីពឹង ក្នុង​ខេត្ត​ប៉ៃលិន ប្រមាណ​ជិត ១០០ នាក់ ទទួល​ប្រាក់ឧបត្ថម្ភ​គាំទ្រ​សុខភាព​ប្រចាំខែ ពី​តំណាងរាស្ត្រ ។​

​ក្នុង​ពិធី​ប្រគល់ ទទួល នៅ​ថ្ងៃទី​៥ ខែ​វិ​ច្ឆ​កា ឆ្នាំ​២០២០ នេះ លោក សៅ សារ៉ាត់ ប្រធាន​ក្រុម ការងារ មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះបន្ទាន់ ដល់​ជន​ចាស់ជរា គ្មាន​ទីពឹង ខេត្ត​ប៉ៃលិន បានលើកឡើង​ថាៈ ការផ្តល់ប្រាក់​មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះបន្ទាន់ ដល់​ជន​ចាស់ ជរា​ប្រចាំ ៤ សប្តាហ៍​ម្តងនេះ មាន​លោកតា លោកយាយ សរុប​ចំនួន ៨៧ នាក់ មកពី​បណ្តា​ស្រុក ក្រុង​នានា ក្នុង​ខេត្ត​ប៉ៃលិន ដែល​ផ្តល់ជូន​ទូទៅ មិន​កំណត់​និន្នាការ​នយោបាយ ឬ​សាសនា ណាមួយ​ឡើយ​។​

​ប្រភព​ដដែល បានបញ្ជាក់​ថាៈ មូលនិធិ​ឧ​ប​ត្ត​ម្ភ ខាងលើនេះ ជា​ផ្នែក​មួយ ក្នុងការ​ចូលរួមចំណែក សម្រាល​ការខ្វះខាត ចំពោះ​មនុស្ស​ចាស់ ដែលមាន​ជីវភាព​ក្រីក្រ គ្មាន​កូនចៅ​មើលថែ ម្យ៉ាងទៀត ជំនួយ​នេះដែរ វា​ក៏​ជាការ​បង្ហាញ នូវ​ការដឹងគុណ​ដ៏​ធំធេង ពី​សំណាក់​មនុស្ស​ចាស់ ដែលមាន​គុណសម្បត្តិ ផ្តល់នូវ​មរតក បទពិសោធន៍​ការងារ ចំណេះដឹង​ផ្សេងៗ និង​បាន​ត្រួស ត្រាយ ជាមួយ​ឧបសគ្គ ជាច្រើន ដើម្បី​អ្នកជំនាន់ក្រោយ អនុវត្ត​យក​គំរូ​តាម​។​

​លោក សៅ សារ៉ាត់ បាន​បន្តថាៈ មូលនិធិ​គាំទ្រ​សុខភាព និង​សង្គ្រោះបន្ទាន់​នេះ ផ្តោតលើ ជន​ចាស់ជរា ក្នុង​មូលដ្ឋាន​ខេត្ត​ប៉ៃលិន បាន​ដំណើរការ ចាប់តាំងពី​ឆ្នាំ ២០១១ មក រហូតមក ទល់​បច្ចុប្បន្ន បានរៀបចំ និង​ទទួលបាន​ការឧបត្ថម្ភ គាំទ្រ​ថវិកា​ទាំងស្រុង ពី​លោក អ៊ី ឈាន ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល ចុះជួយ​ខេត្ត​ប៉ៃលិន និង​លោកស្រី បណ្ឌិត បាន ស្រីមុំ តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន បាន​ចែករំលែក​ថវិកា ជា​រៀងរាល់ខែ ដល់​លោកតា លោកយាយ ចាស់ជរា​គ្មាន​ទីពឹង ក្នុង​ម្នាក់ៗ ទទួលបាន​ប្រាក់​ឧ​ប​ត្ត​ម្ភ ចំនួន ១០០.០០០ រៀល ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកនាំពាក្យ:ការបិទស្ថានទ...

ដោយ:មុនីរ័ត្ន/ភ្នំពេញ:លោក...

ក្រោយ​ប្រកួត​ជាមួយ រ៉​យ ច...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

សម្តេច​តេ​ជោ ហ៊ុន សែន អបអ...

ដោយៈ តារា​រិ​ទ្ធ / ភ្នំពេ...

សម្ដេច​ក្រឡាហោម ស ខេង ៖ ម...

ដោយ​:​មុនី​រ័ត្ន / ភ្នំពេ...