Home ព័ត៌មានជាតិ នយោបាយ ថែរក្សា​សន្តិ...

ថែរក្សា​សន្តិភាព​ឲ្យ​ល្អ​ដើម្បី​ការពារ​សមិទ្ធផល​ដែល​សម្រេចបាន​

លោក​ជា​ចាន់តូ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ចុះជួយ​ស្រុក​ស្ទោង​បាន​អំពាវនាវ​ចំពោះ​ព្រះ​ស​ង្ស​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ​ក្នុងស្រុក​ស្ទោង​ខេត្តកំពង់ធំ​ឲ្យ​បន្ត​ថែរក្សា​សន្តិភាព​ឲ្យ​ល្អ​ដើម្បី​ការពារ​សមិទ្ធផល​ដែលជា​កេរ្តិ៍ដំណែល​បុរាណ​និង​រាល់​សមិទ្ធផល​ដែល​បាន​កសាង​ក្រោយ​ថ្ងៃ​រំដោះ

ដោយៈ​បញ្ញា​សាស្ត្រ​/​ភ្នំពេញៈលោក​ជា​ចាន់តូ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ចុះជួយ​ស្រុក​ស្ទោង​បាន​អំពាវនាវ​ចំពោះ​ព្រះ​ស​ង្ស​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ​ក្នុងស្រុក​ស្ទោង​ខេត្តកំពង់ធំ​ឲ្យ​បន្ត​ថែរក្សា​សន្តិភាព​ឲ្យ​ល្អ​ដើម្បី​ការពារ​សមិទ្ធផល​ដែលជា​កេរ្តិ៍ដំណែល​បុរាណ​និង​រាល់​សមិទ្ធផល​ដែល​បាន​កសាង​ក្រោយ​ថ្ងៃ​រំដោះ​ឲ្យ​គង់វង្ស​សម្រាប់​ទុក​ឲ្យ​កូនចៅ​ជំនាន់​ក្រោយៗ​បាន​ស្គាល់​និង​បានរស់នៅ​ប្រកបដោយ​សេចក្ដីសុខសាន្ត​។​
លោក​ជា​ចាន់តូ​សមាជិក​គណៈអចិន្ត្រៃយ៍​គ​ណ​បក្ស​ប្រជាជន​កម្ពុជា​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ចុះជួយ​ស្រុក​ស្ទោង​អំពាវនាវ​បែបនេះ​កាលពី​ថ្ងៃទី​៥​វិច្ឆិកា​ក្នុងពេលដែល​លោក​និង​សហការី​អ​ញ្ជើះ​ចុះសាកសួ​សុខទុក្ខ​ព្រះ​ស​ង្ស​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ ដែលជា​ឃុំ​មួយ​ស្ថិតនៅ​កណ្ដាល​បឹង​ទន្លេសាប​ក្នុងស្រុក​ស្ទោង​។​

លោក​ជា​ចាន់តូ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ចុះជួយ​ស្រុក​ស្ទោង​បាន​អំពាវនាវ​ចំពោះ​ព្រះ​ស​ង្ស​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ​ក្នុងស្រុក​ស្ទោង​ខេត្តកំពង់ធំ​ឲ្យ​បន្ត​ថែរក្សា​សន្តិភាព​ឲ្យ​ល្អ​ដើម្បី​ការពារ​សមិទ្ធផល​ដែលជា​កេរ្តិ៍ដំណែល​បុរាណ​និង​រាល់​សមិទ្ធផល​ដែល​បាន​កសាង​ក្រោយ​ថ្ងៃ​រំដោះ


​ជា​ចាន់តូ​បញ្ជាក់ថា​គ្មានអ្វី​មានតម្លៃ​ជាង​សុខសន្តិភាព​ទេ​ទោះ​។​ដូចនេះ​បើសិន​យើង​ការពារ​សន្តិភាព​បាន​យើង​អាច​រក្សា​ការពារ​មានទ្រព្យ​សម្បត្តិ​និង​រាល់​សមិទ្ធផល​ដែល​យើង​មានបាន​គង់វង្ស​និង​ឲ្យ​យើង​កាន់តែ​មានលទ្ធភាព​និង​មានឱកាស​បន្ត​កសាង​និង​អភិវឌ្ឍន៍​សមិទ្ធ​ថ្មីៗ​បន្ថែមទៀត​ក្នុងនោះ​រួមទាំង​វិស័យ​ពុទ្ធចក្រ​ផងដែរ​។​ជាក់ស្ដែង​ដូច​ព្រះវិហារ​ថ្មី​វត្ត​ពៅ​វ៉ើ​យ​ដ៏​ស្គឹ​ម​ស្កៃ​ត្រដែត​អណ្ដែត​លើ​ផ្ទៃ​ទឹក​បឹង​ទន្លេសាប​នេះ​ជា​សក្ខីភាព​ស្រាប់​។​តើ​យើង​បាន​នឹកស្មានថា​តំបន់​ដាច់ស្រយាល​មួយ​នេះ​ទទួលបាន​កា​រីកចម្រើន​ដូច​សព្វថ្ងៃនេះ​ទេ​?​។​ទាំងនេះ​មិន​បានមក​ដោយសារ​គុណបុណ្យ​សន្តិភាព​និង​កា​ដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​សម្ដេច​តេ​ជោ​ហ៊ុន សែន និង​ការចូលរួម​ពី​មហា​កម្លាំង​សាមគ្គី​របស់​ប្រជាពលរដ្ឋ​ទើប​យើង​មាន​អ្វីៗ​ដូច​សព្វថ្ងៃនេះ​។​
​សូមបញ្ជាក់ថា​ព្រះវិហារ​ថ្មី​វត្ត​ពៅ​វ៉ើ​យ​នេះ​គឺជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្ដេច​តេ​ជោ ហ៊ុន សែន និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុនរ៉ានី​ហ៊ុន សែន​តាមរយះ​ឯកឧត្ដម ជា ចាន់តូ​និង​លោកជំទាវ​ខៀវ ស៊ី ណា​។​
​ព្រះវិហារ​នេះ​បានចាប់ផ្ដើម​កសាង​នៅ​ថ្ងៃទី​៣០​ខែមីនា​ឆ្នាំ​២០១៨​តាម​ការគ្រោង​ព្រះវិហារ​នេះ​នឹង​បញ្ចប់​ឲ្យ​រួចរាល់​នៅ​ថ្ងៃទី​១០​ខែធ្នូ​ឆ្នាំ​២០២០​ខាងមុខនេះ​។​
នៅក្នុង​ឱកាស​នោះ​លោក​ជា​ចាន់តូ​បាន​ប្រគេន​ទយ្យ​វត្ថុ​ដល់​ព្រះសង្ឃ​វត្ត​ពៅ​វ៉ើ​យ​រួមមាន​÷​បច្ច័យ​អង្ករ​២​បាវ​,​ទឹក​សុទ្ធ​១០​កេស​,​មី​១០​កេស​,​កូ​កា​១០​កេស​,​ទឹក​ផ្លែឈើ​
១០​កេស ស្ករស ១​បាវ​,​ទឹកដោះគោ​១ កេស​ធំ​,​ទឹកស៊ីអ៊ីវ ២០​ដប​និង​ទឹកត្រី ២០​ដប​។​ជាមួយនេះដែរ​សម្រាប់​ប្រជាពលរដ្ឋ​ដែល​បាន​ចូលរួម​ម្នាក់ៗ​ទទួលបាន​សារុង​និង​ថវិកា​ផងដែរ​៕​សរន​

លោក​ជា​ចាន់តូ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ចុះជួយ​ស្រុក​ស្ទោង​បាន​អំពាវនាវ​ចំពោះ​ព្រះ​ស​ង្ស​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ​ក្នុងស្រុក​ស្ទោង​ខេត្តកំពង់ធំ​ឲ្យ​បន្ត​ថែរក្សា​សន្តិភាព​ឲ្យ​ល្អ​ដើម្បី​ការពារ​សមិទ្ធផល​ដែលជា​កេរ្តិ៍ដំណែល​បុរាណ​និង​រាល់​សមិទ្ធផល​ដែល​បាន​កសាង​ក្រោយ​ថ្ងៃ​រំដោះ
លោក​ជា​ចាន់តូ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​ចុះជួយ​ស្រុក​ស្ទោង​បាន​អំពាវនាវ​ចំពោះ​ព្រះ​ស​ង្ស​និង​ប្រជាពលរដ្ឋ​រស់នៅ​ឃុំ​ពៅ​វ៉ើ​យ​ក្នុងស្រុក​ស្ទោង​ខេត្តកំពង់ធំ​ឲ្យ​បន្ត​ថែរក្សា​សន្តិភាព​ឲ្យ​ល្អ​ដើម្បី​ការពារ​សមិទ្ធផល​ដែលជា​កេរ្តិ៍ដំណែល​បុរាណ​និង​រាល់​សមិទ្ធផល​ដែល​បាន​កសាង​ក្រោយ​ថ្ងៃ​រំដោះ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អភិបាលរងខេត្តកំពង់ឆ្នាំងដ...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អាវុធហត្ថឃាត់ខ្លួនបុរសម្ន...

ដោយ:ទេពកង្រី/កំពង់ឆ្នាំងៈ...

អ្នកនាំពាក្យ​ក្រសួងសុខាភិ...

ដោយ: មុនីរ័ត្ន / ភ្នំពេញ:...

នាយកដ្ឋាន​ព័ត៌មានវិទ្យា រ...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...