Home ព័ត៌មានជាតិ សង្គម រដ្ឋបាលខេត្ត​...

រដ្ឋបាលខេត្ត​បាត់ដំបង នៅតែ​បន្ត​ទទួល​អំណោយ ពី​សប្បុរសជន ដើម្បី​ចែកជូន​ពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់​

ដោយៈ ទេព មង្គល / ភ្នំពេញៈ ប្រភពព័ត៌មាន​ពី រដ្ឋបាលខេត្ត​បាត់ដំបង បានឱ្យដឹង​នៅថ្ងៃនេះ​ថា នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង បាន​អញ្ជើញ​ទទួល​អំណោយ​ពី ក្រុមហ៊ុន Delivery Hero (Cambodia) CO.,LTD (Food Panda) សម្រាប់​ជួយ ប្រជាពលរដ្ឋ​រងគ្រោះ ដោយសារ​ទឹកជំនន់ ។

​អំណោយ​ឧបត្ថម្ភ​នោះ មាន​គ្រឿងឧបភោគ និង​សម្ភារ​ប្រើប្រាស់ ចំនួន ២៥០ ឃី​ត ដោយ​ក្នុង មួយ​ឃី​ត រួមមាន អង្ករ ១០ គ​.​ក្រ មី​១០​កញ្ចប់ ត្រីខ​៦​កំប៉ុង ទឹកស៊ីអ៊ីវ​១​ដប សាប៊ូ​លាងដៃ​១​ដុំ ថ្នាំ​រាគ​១​បន្ទះ ថ្នាំ​ប៉ា​រ៉ា​សេ​តា​ម៉ុ​ល ( Paracetamol ) ១​បន្ទះ អូ​រ៉ា​លីត្រ​៥​កញ្ចប់ ភួយ​១ ក្រមា​១ ឆៃប៉ូវ ០,៥​គ​.​ក្រ ជូន​ដល់​រដ្ឋបាល​ខេត្តបាត់ដំបង ដើម្បី​ចាត់ចែង​រៀបចំ ចែក​អំណោយ​ដល់​ជនរងគ្រោះ ដោយសារ​ទឹកជំនន់​នេះ ។​

​លោក ងួន រតនៈ តំណាង​ឲ្យ​រដ្ឋបាលខេត្ត​ទាំងមូល សូម​ថ្លែងអំណរគុណ ដល់​ក្រុមហ៊ុន Delivery Hero (Cambodia) CO.,LTD (Food Panda) និង​សប្បុរសជន​ទាំងអស់ ដែល​បាន​ឧបត្ថម្ភ​ជា​ថវិកា ជា​អង្ករ គ្រឿងឧបភោគ​បរិភោគ ឬ​សម្ភារ​ប្រើប្រាស់​ផ្សេងៗ ជូន​ដល់​រដ្ឋបាលខេត្ត​ក្នុង​ការងារ មនុស្សធម៌ ដើម្បី​ជួយ​ដល់​ជនរងគ្រោះ ដោយសារ​ទឹកជំនន់ ក្នុង​ខេត្តបាត់ដំបង​ជាការ​សម្រាល បន្ទុក ដល់​ពួកគាត់​៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...