Home ព័ត៌មានជាតិ សេដ្ឋកិច្ច គិត​ត្រឹម​ខែត...

គិត​ត្រឹម​ខែតុលា វិស័យ​មីក្រូហិរញ្ញវត្ថុ រៀបចំ​ឥណទាន​ឡើងវិញ គិត​ជា​ទឹកប្រាក់​សរុប ៦៥៦ លាន​ដុល្លារ​

ដោយៈ ពៅ​និមល / ភ្នំពេញៈ លោក ប៊ុន មុនី សមាជិក​ក្រុមប្រឹក្សាភិបាល សមាគម​គ្រឹះស្ថាន មីក្រូហិរញ្ញវត្ថុ​កម្ពុជា បានបញ្ជាក់​ថាៈ គិត​មកទល់​ចុងខែ​តុលា ឆ្នាំ​២០២០ ការរៀបចំ​សំណើ ឥណទាន (​កម្ចី​) ឡើងវិញ​របស់​វិស័យ​មីក្រូហិរញ្ញវត្ថុ គិត​ជា​ទឹកប្រាក់​សរុប ចំនួន ៦៥៦ លាន​ដុល្លារ​អាម៉េរិក ស្មើនឹង ១០,១ ភាគរយ នៃ​ប្រាក់​ទុន​សរុប ចំនួន ៦.៤៨០ លាន​ដុល្លារ​។​

​ប្រាប់​កាសែត​រស្មី​កម្ពុជា នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នេះ លោក ប៊ុន មុនី បាន​លើក ឡើង​ថាៈ ដោយសារ​ផលប៉ះពាល់ ពី​វិបត្តិ​កូ​វីដ​១៩ ក៏ដូចជា គ្រោះទឹកជំនន់ បានធ្វើឱ្យ​វិស័យ ជាច្រើន រង​ផលប៉ះពាល់ ក្នុងនោះ​ក៏មាន​វិស័យ​ហិរញ្ញវត្ថុ ផងដែរ​។ ចំពោះ​ពេលវេលា នៃ​ការរៀបចំ​ឡើងវិញ​នេះ លោក​បានបញ្ជាក់ យ៉ាងខ្លី​ថាៈ គឺអាច​អនុគ្រោះ​ត្រឹម​ខែធ្នូ ឆ្នាំ​២០២០ ហើយ​កំពុង​សុំ​គោលការណ៍ បន្តទៀត​ពីរ​ដ្ឋ​។​

​ពាក់ព័ន្ធ​បញ្ហា ខាងលើ​នេះដែរ លោក ឡឹង សុភាព នាយករង​ផ្នែក​គ្រប់គ្រង​ហានិភ័យ នៃ​ធនាគារ អេស៊ីលីដា ភី​អ៊ិ​ល​ស៊ី បានឱ្យដឹងថាៈ សម្រាប់តែ​ធនាគារ អេស៊ីលីដា រហូតមក ទល់​ពេលនេះ គិត​ជា​ទឹកប្រាក់ នៃ​ការរៀបចំ​ឥណទាន​ឡើងវិញ ជូន​ដល់​អតិថិជន​សរុប ចំនួន ១៤១ លាន​ដុល្លារ ស្មើនឹង​ជាង ៣ ពាន់​សំណើ (​ឥណទាន​) ។​

​សូមបញ្ជាក់ថា ស្ថិតក្នុង​ដំណាក់កាល នៃ​ការរីក​រាលដាល ជំងឺ​កូ​វីដ​១៩ បានធ្វើឱ្យ​វិស័យ​ជាច្រើន រង​ផលប៉ះពាល់ ក្នុងនោះ​សម្រាប់​វិស័យ​ហិរញ្ញវត្ថុ ដោយសារ​ការចាត់ចែង និង​ការអនុគ្រោះ របស់​រដ្ឋាភិបាល បានធ្វើឱ្យ​វិស័យ​ឯកជន មួយចំនួន បាន​កាត់បន្ថយ នូវ​ផលប៉ះពាល់​មួយចំនួន​។ ក្នុងនោះ រដ្ឋ​បាន​បន្ធូរបន្ថយ​ទុនបម្រុង បន្ធូរបន្ថយ​សោធន​ភាព សម្រួល​ឥណទាន​ដែល​យក ពី​បរទេស ដោយ​ពន្ធ​កាត់​ទុក និង​ផ្សេងៗ ៕PC

​រូបភាព​ឯកសារ​
​រូបភាព​ឯកសារ​
​រូបភាព​ឯកសារ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...