Home ព័ត៌មានជាតិ សង្គម ស្ត្រី​ម្នាក់...

ស្ត្រី​ម្នាក់​ធ្វើ​មាតុភាព​នៅ​មណ្ឌល​សុខភាព​មរតក​សម្តេច​តេ​ជោ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជុំ​គី​រី បានទទួល​អំណោយ​

ស្ត្រី​ម្នាក់​ធ្វើ​មាតុភាព​នៅ​មណ្ឌល​សុខភាព​មរតក​សម្តេច​តេ​ជោ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជុំ​គី​រី បានទទួល​អំណោយ​

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា បាន​ឧបត្ថម្ភ​អំណោយ​ចម្រុះ​ជាច្រើន​មុខ តាមរយ​:​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ម៉ៅ សុផាន់ មេបញ្ជាការ​កង ពល​តូច​លេខ​៧០ ជូន​ដល់​ស្ត្រី​ម្នាក់​ដែល​បានធ្វើ​មាតុភាព នៅ​មណ្ឌល​សុខភាព​មរតក​សម្តេច​តេ​ជោ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជុំ​គី​រី របស់​កងពល​តូ​ចលេ​ខ​៧០ នៅ​ខេត្តកំពត​កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា ។
​ការនាំយក​អំណោយ​ផ្តល់ជូន​នេះ បានធ្វើ​ឡើង​នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ដឹកនាំ​ដោយ​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ឈួ​រ សុខា មេបញ្ជាការរង​កងពល ព្រមទាំង​ឧ​ត្ត​ម​សេនីយ៍​ត្រី យុង ខេមរា មេបញ្ជាការរង​កងពល និង​វរសេនីយ៍ទោ កែវ សុខា ប្រធានការិយាល័យ សុខាភិបាល និង​ក្រុមគ្រូពេទ្យ​។​

ស្ត្រី​ម្នាក់​ធ្វើ​មាតុភាព​នៅ​មណ្ឌល​សុខភាព​មរតក​សម្តេច​តេ​ជោ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជុំ​គី​រី បានទទួល​អំណោយ​


​សូមជម្រាបថា ស្ត្រី​ម្នាក់​បានធ្វើ​មាតុភាព ដោយ​សុ​វត្តិភាព កាលពី​ថ្ងៃទី​៥ ខែវិច្ឆិកា នៅ​មណ្ឌល​សុខភាព​មរតក​សម្តេច​តេ​ជោ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជុំ​គី​រី របស់​កងពល​តូ​ចលេ​ខ​៧០​។
​គួរ​បញ្ជាក់ថា សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត តែងតែ​យកចិត្តទុកដាក់ និង​គិតគូរ​ព្រួយបារម្ភ​អំពី​ប្រជាពលរដ្ឋ​ជានិច្ច​។​
​ក្រុមការងារ របស់​ការិយាល័យ​សុខាភិបាល​កងពលតូច​លេខ​៧០ នៅតែ​បន្ត យកចិត្តទុកដាក់​កា​រត ពិនិត្យ​ព្យាបាល​ជំងឺ និង​ចែក​ថ្នាំ​ជូន​ដល់ យោធិន និង​ប្រជាពលរដ្ឋ​ដែលមាន​ជំងឺ​៕​សរន​

ស្ត្រី​ម្នាក់​ធ្វើ​មាតុភាព​នៅ​មណ្ឌល​សុខភាព​មរតក​សម្តេច​តេ​ជោ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ជុំ​គី​រី បានទទួល​អំណោយ​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular