Home ព័ត៌មានជាតិ សង្គម ត្រៀម​ចែក​គ្រ...

ត្រៀម​ចែក​គ្រាប់​ពូជស្រូវ ជូន​ពលរដ្ឋ​ជាង ១​ម៉ឺន​គ្រួសារ ដែល​រង​ផលប៉ះពាល់ ដោយសារ​គ្រោះទឹកជំនន់

ដោយៈ គ្រញូង / បាត់ដំបងៈ បើ​គ្មាន​ការប្រែប្រួល​ទេ នៅ​ព្រឹក​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​២០២០ រដ្ឋបាលខេត្ត ដែលមាន​លោក ងួន រតនៈ អភិបាល នៃ​គណៈ​អភិបាល ខេត្តបាត់ដំបង និង​ជា​ប្រធាន​គណៈបញ្ជាការ ឯកភាព​រដ្ឋបាលខេត្ត ក្រុមការងារ​ខេត្ត ក្រុង ក៏ដូចជា កងកម្លាំង ប្រដាប់អាវុធ​ទាំងបី​ប្រភេទ ត្រៀម​រៀបចំ​ពិធី​ចែក​គ្រាប់​ពូជស្រូវ ជូន​ប្រជាពលរដ្ឋ ចំនួន ១០.២១០ គ្រួសារ មកពី ៨ ក្រុង ស្រុក ដែល​រង​ផលប៉ះពាល់ ដោយសារ​គ្រោះទឹកជំនន់ នៅក្នុង​បរិវេណ អាកាសយានដ្ឋាន វាល​បែក​ចាន ស្ថិតក្នុង​ឃុំ​រតនៈ ក្រុង​-​ខេត្តបាត់ដំបង​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular