Real Madrid ព្រលឹងចុងសក់ នឹង​វាសនា​ដូច Barcelona

1183
ចែករម្លែក

​គ្រាប់​បាល់​ប៉េ​ណា​ល់​ទី​ចុង​ម៉ោង​របស់​រ៉ូ​ណា​ល់​ដូ បាន​ជួយ Real Madrid ឲ្យ​ឆ្លងទៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ Champions League បន្ទាប់ពី​ព្រលឹងចុងសក់​របស់ Juventus ដែល​ស៊ុត​នាំមុខ​ខ្លួន​មុន ៣-០​។

​រ៉ូ​ណា​ល់​ដូ ស៊ុត​បាល់​ប៉េ​ណា​ល់​ទី​បញ្ចូល​សំណាញ់​យ៉ាង​ស្អាត​នៅ​នាទី​ទី ៩៧ បន្ទាប់ពី​កីឡាករ មេ​ឌី បេ​ណា​ធៀ ធ្វើឱ្យ​លូ​កាស វ៉ាស​ក្វេស ដួល​ក្នុង​ប្រអប់​គ្រោះថ្នាក់​។

​អ្នកចាំទី Juventus ប៊ូ​ហ្វុ​ន ដែល​ប្រហែលជា​បង្ហាញមុខ​ចុងក្រោយ​ក្នុង CL ត្រូវបាន​អាជ្ញាកណ្តាល​សញ្ជាតិ​អង់គ្លេស ម៉ៃ​ឃើ​ល អូ​លី​វើ បណ្តេញចេញ បន្ទាប់ពី​ផ្តល់​បាល់​ប៉េ​ណា​ល់​ទី ដោយសារ​ប៊ូ​ហ្វុ​ន បង្កកំហុស និង ប្រើ​សម្តី​ប្រមាថ​។

Real Madrid ម្ចាស់​ជើងឯក CL ៣ លើក​ក្នុងចំណោម ៤ រដូវ​កាល​ចុងក្រោយ បាន​នាំ​មុខមុន ៣-០ នៅ​ជើង​ទី​១ តែ​ព្រលឹងចុងសក់​មិន​ស្ទើរ​ទេ ពេល Juventus នាំមុខ ៣-០ មុន​រហូតដល់​នាទី​ទី ៩៧ នៅ​ជើង​ទី​២ នេះ​។ បើ​ពុំមាន​រ៉ូ​ណា​ល់​ដូ​ជួយ​នាំ​គ្រាប់​បាល់​ចុង​ម៉ោង ម្ល៉េះ Real Madrid សម​នឹង​ទទួលបាន​វាសនា​ដូច Barcelona ដែរ​បាត់ទៅហើយ ដែល​នាំមុខ Roma មុន ៤-១ នៅ​ជើង​ទី​១ តែ​បែរជា​ចាញ់ ៣-០ នៅ​ជើង​ទី​២​។​

​មួយគូ​ទៀត​គឺ Bayern Munich បាន​ត្រឹម ០-០ ជាមួយ Sevilla តែ​ជើង​ទី​១ Bayern ឈ្នះ ២-១​។

Real Madrid និង Bayern Munich នឹងចូលរួម​ជាមួយ Liverpool និង Roma នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​ការចាប់​ឆ្នោត​ផ្គូរ​ផ្គង​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​នី​យ៉ុង ប្រទេស​បារាំង​នៅ​ថ្ងៃ​សុក្រ​ទី ១២ មេសា​នេះ​៕ ប្រែ​សម្រួល​: កញ្ញា​ដា​លី​ស​

រ៉ូ​ណា​ល់​ដូ ស៊ុត​ប៉េ​ណា​ល់​ទី​នៅ​នាទី​ទី ៩៧ ជួយ​ឱ្យ Real តាម​បាន​មួយ​គ្រាប់​វិញ ហើយ​ឡើងទៅ​វគ្គ​បន្ទាប់

ទីតាំងផ្សាយពាណិជ្ជកម្ម