Home ព័ត៌មានអន្តរជាតិ មន្ទីរ​បញ្ច​ក...

មន្ទីរ​បញ្ច​កោណ​ថា​រដ្ឋមន្ត្រី​ការពារជាតិ ម៉ាក អេ​ស្ពើ គ្មាន​ផែនការ​ចុះចេញ​ពី​តំណែង​ទេ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​អាម៉េរិក ៖ ជំនួយការ​រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​ទទួលបន្ទុក​កិច្ចការ​សាធារណៈ​លោក ចូ​ណាថា​ន ហូ​ហ្វ​មែន បាន​បដិសេធ​របាយការណ៍​របស់​ទូរទស្សន៍ NBC​ថា​រដ្ឋមន្ត្រី​ការពារជាតិ​​លោក ម៉ាក អេ​ស្ពើ កំពុង​ត្រៀម​ចុះចេញ​ពី​តំណែង ដោយ​ថ្កោលទោស​របាយការណ៍​នេះ​ថា “​មិន​ត្រឹមត្រូវ​និង​បំភ័ន្ត​តាម​គ្រប់​មធ្យោបាយ​”​។​

​លោក​ហូ​ហ្វ​មែន​បានសរសេរលើ Twitter កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​៥​វិច្ឆិកា​ថា “​រឿងរ៉ាវ​របស់ NBC គឺ​មិន​ត្រឹមត្រូវ​និង​បំភ័ន្ត​តាម​គ្រប់​មធ្យោបាយ​។​ដើម្បី​ឱ្យ​កាន់តែ​ជាក់​ច្បាស់ រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​លោក​​អេ​ស្ពើ​មិន​មាន​ផែនកា​រលាលែ​ង​ទេ​ហើយ​ក៏​មិន​បាន​ដាក់​លិខិត​លាលែង​នោះ​ដែរ​”​។​

​នៅក្នុង​របាយការណ៍​មុន​នេះ​របស់ NBC បាន​អះអាង​ដោយ​ដកស្រង់​សម្តី​មន្ត្រី​ការពារ​ជាតិ​ចំនួន​៣ នាក់​ថា លោក​អេ​ស្ពើ​បាន​រៀបចំ​លិខិត​លាលែង​ពី​តំណែង​”​ពីព្រោះ​គាត់​ជា​មន្ត្រី​ម្នាក់​នៃ​គណៈរដ្ឋមន្ត្រី​​ដែល​គេ​រំពឹងថា​នឹង​ត្រូវ​បណ្តេញ​ចេញ​បន្ទាប់​ពី​ការបោះឆ្នោត​”​។​

​លោក​អេ​ស្ពើនិង​លោកត្រាំ​បាន​មាន​ទំនាស់​នឹង​គ្នា​នា​ពេល​ថ្មីៗ​នេះ​ជា​ពិសេស​បន្ទាប់ពី​លោក​ត្រាំ​ជំទាស់​នឹង​បទបញ្ជា​របស់​លោក​អេ​ស្ពើ​ដើម្បី​ដក​ឈ្មោះ​ពួក​មេដឹកនាំ​រដ្ឋ​សហព័ន្ធ​អាម៉េរិក​ចេញពី​មូល​​ដ្ឋា​ន​យោធា​អាម៉េរិក ដោយ​លើក​ហេតុផល​ថា និមិត្តរូប​រដ្ឋ​សហព័ន្ធ​អាម៉េរិក​មិនមែន​តែង​ត្រូវ​គេ​ប្រើ​ដើម្បី​តំណាង​ឱ្យ​ការរើសអើង​ជាតិ​សាសន៍​នោះទេ​។​

​យោងតាម​NBC រដ្ឋមន្ត្រី​ក្រសួង​ការពារជាតិ​បាន​និង​កំពុង​ធ្វើការ​ជាមួយ​សភា​ដើម្បី​ធានា​ថា​ការផ្លាស់ប្តូរ​ឈ្មោះ​មូលដ្ឋាន​យោធា​ត្រូវបាន​ដាក់​ចូល​ក្នុង​ច្បាប់​។​

​របាយការណ៍​អំពី​ការលាលែង​ពី​តំណែង​របស់​លោក​អេ​ស្ពើ​បាន​កើតឡើង​ចំ​ពេលមា​ន​ភាព​តានតឹង​ក្រោយ​ការបោះឆ្នោត​នៅ​សហរដ្ឋ​អាម៉េរិក ខណៈ​ការ​ប្រណាំងប្រជែង​នៅ​សេត​វិមាន​រវាង​លោក​ដូណាល់ ត្រាំ​និង​លោកចូ បៃ​ដិន​កំពុង​បន្ត​ហើយ​សន្លឹក​ឆ្នោត​គាំទ្រ​ពី​រដ្ឋ​សមរភូមិ​សំខាន់ៗ​មួយចំនួន​នៅ​កំពុង​រាប់​មិន​ទាន់​ចប់​នៅឡើយ​៕sn

​លោក​ម៉ាក អេ​ស្ពើ

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សម្ដេច​ក្រឡាហោម ចេញ​បទបញ្...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

កុមារា​អាយុ ៦​ឆ្នាំ​ម្នាក...

ដោយ​: ស​រិ​ទ្ធ / ស្វាយរៀង...

កម្លាំង​ជលផល​ខេត្តព្រះវិហ...

​ដោយ​: សៅ​វ៉ាន់ឌី / ខេត្ត...

អ្នកនាំពាក្យៈ រដ្ឋមន្ត្រី...

​ដោយៈ មុនី​រ័ត្ន / ភ្នំពេ...