Home ព័ត៌មានជាតិ សង្គម អេស​ស៊ីជី ប្រ...

អេស​ស៊ីជី ប្រកាស​លទ្ធផល​ប្រតិបត្តិការ​រឹងមាំ សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០២០

ដោយៈ មុនី​រ័ត្ន / ភ្នំពេញៈ ក្រុមហ៊ុន អេស​ស៊ីជី (SCG) បានចេញ​របាយការណ៍ ស្ដីពី​លទ្ធផល ប្រតិបត្តិការ អាជីវកម្ម​របស់ខ្លួន ដោយ​បង្ហាញថា សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ នេះ ប្រាក់ចំណេញ បាន​កើនឡើង ៥៧% ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំទៅ​មិញ​ដោយសារ ការ​រើប​ឡើងវិញ នៅក្នុង​ទីផ្សារ​សាកល នៃ​ផលិតផល​គីមី​, កំណើន​នៃ​អត្រា​ផលិតផល ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA), គំរូ​អាជីវកម្ម​រឹងមាំ នៃ​វិស័យ​ធុរកិច្ច​វេច​ខ្ចប់​, និង​កិច្ចប្រឹងប្រែង កែទម្រង់​ធុរកិច្ច​ស៊ីម៉ងត៍ និង​គ្រឿងសំណង់ ដើម្បី​បំពេញតម្រូវការ​អតិថិជន​ឲ្យ​បាន​កាន់តែ ប្រសើរឡើង ។ អេស​ស៊ីជី ត្រៀមលក្ខណៈ​បានល្អ ដើម្បី​សម្រេចបាន​កំណើន​បន្ថែមទៀត បើទោះបី​ប្រឈមមុខ​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​-១៩​ក្ដី ។ ក្រុមហ៊ុន នឹង​អភិវឌ្ឍន៍​ជា​បន្ត នូវ​នវានុវត្តន៍ ផលិតផល និង​សេវាកម្ម ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) និង​ដំណោះស្រាយ​ជា​កញ្ចប់ ដើម្បី​ត្រៀមខ្លួន សម្រាប់​ស្ថានភាព​ទីផ្សារ ល្អប្រសើរ​ឡើងវិញ និង​កសាង​នូវ​កំណើន រយៈពេល​វែង ។​

​លោក Roongrote Rangsiyopash ប្រធាន និង​អគ្គនាយក អេស​ស៊ីជី បាន​ថ្លែងថាៈ “​លទ្ធផល ប្រតិបត្តិការ មិនទាន់​ធ្វើ​សវនកម្ម របស់​ក្រុមហ៊ុន សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ បានបង្ហាញ នូវ​ចំណូល ពី​ការលក់​ចំនួន ១៣.២០៥ ប៊ី​លាន​រៀល (៣.២២២ លាន​ដុល្លារ​អាមេរិក​) ដែល​កើន ឡើង ៥% បើ​ធៀប​នឹង​ត្រីមាស​មុន​។ ទន្ទឹមនឹង​នេះដែរ ប្រាក់ចំណេញ​សម្រាប់​រយៈ ពេលនេះ សម្រេចបាន​សរុប ១.២៧៤ ប៊ី​លាន​រៀល (៣១១ លាន​ដុល្លារ​អាមេរិក​) កើនឡើង ៤% បើ​ធៀប​នឹង​ត្រីមាសមុននេះ ។ កំណើន​នេះ គឺ​ដោយសារ​ភាពប្រសើរឡើង​វិញ នៃ​អាជីវកម្ម​ផលិតផល​គីមី ដែល​ជំរុញ​ដោយ តម្រូវការ​កើនឡើង នៅក្នុង​ប្រទេស​ចិន និង​នៅ តំបន់​អាស៊ី ជាទូទៅ និង​លទ្ធផល​អាជីវកម្ម ល្អប្រសើរ​ជាង​មុន​នៅក្នុង​ធុរកិច្ច​ស៊ីម៉ងត៍​-​គ្រឿង សំណង់ ។ ”

​បើ​ប្រៀបធៀប​នឹង​លទ្ធផល នៃ​ឆ្នាំទៅ​មិញ ចំណូល​ពី​ការ​លក់បាន​ធ្លាក់ចុះ ៩% ចំណែកឯ ប្រាក់ចំណេញ​វិញ សម្រាប់​ត្រីមាស​ទី​៣​នេះ បាន​កើនឡើង ដល់​ទៅ ៥៧% ដោយសារ​លទ្ធផល ល្អប្រសើរ​ជាង​មុន នៅក្នុង​អាជីវកម្ម​ផលិតផល​គីមី និង​ប្រសិទ្ធ​ផល ល្អ​ជាង​មុន​នៅក្នុង​ធុរកិច្ច ស៊ីម៉ងត៍​-​គ្រឿងសំណង់ ។

​ចំពោះ លទ្ធផល​ប្រតិបត្តិការ សម្រាប់​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០២០ វិញ អេស​ស៊ីជី សម្រេច បាន​ចំណូល ពី​ការលក់ ចំនួន ២៦.០១២ ប៊ី​លាន​រៀល (៩.៦០២ លាន​ដុល្លារ​អាមេរិក​) ធ្លាក់ចុះ ៩% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំមុន ដោយសារតែ​តម្លៃ លក់​ផលិតផល​គីមី ធ្លាក់ចុះ ស្របគ្នា​នឹង​ការធ្លាក់ចុះ នៃ​តម្លៃ​ប្រេង ។ ប្រាក់ចំណេញ សម្រាប់​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០២០ សម្រេចបាន​សរុប ៣.៣៨១ ប៊ី​លាន​រៀល (៨២៨ លាន​ដុល្លារ​អាមេរិក​) កើនឡើង ៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំមុន ដោយសារតែ​កំណើន​ប្រាក់ចំណេញ​ពី​វិស័យ​ធុរកិច្ច ស៊ីម៉ងត៍​-​គ្រឿងសំណង់ និង​ធុរកិច្ច​វេច​ខ្ចប់ ។ ស្ថានភាព​អាជីវកម្ម​ទូទៅ​នៅតែ​រក្សាបាន​នូវ ភាពបត់បែន​និង​ឆ្លើយតប​រហ័ស ទាន់សភាពការណ៍ ។ បច្ចេកវិទ្យា ត្រូវបាន​ប្រើប្រាស់ ដើម្បី​សម្រួល​ដល់​ខ្សែចង្វាក់ ផ្គត់ផ្គង់​ទាំងមូល ។​

​អេស​ស៊ីជី បាន​កែសម្រួល​យុទ្ធសាស្ត្រ សម្រាប់​ផលិតផល និង​សេវាកម្ម HVA ដោយ​ពង្រឹង លក្ខណៈវិនិច្ឆ័យ ដើម្បី​បង្កើន​ភាព​ប្រកួតប្រជែង នៅក្នុង​ទីផ្សារ​សាកលលោក និង​រក្សា​នូវ​ភាព បត់បែន​រហ័ស ដើម្បី​ឲ្យ​ស្របទៅតាម​តម្រូវការ ដែល​ប្រែប្រួល​លឿន ដើម្បី​សម្រេចបាន ផលចំណេញ​ជា​អតិបរមា ។ នៅក្រោម​បទដ្ឋាន​ថ្មី ចំណូល​ពី​ការលក់ ផលិតផល និង​សេវាកម្ម ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) របស់ អេស​ស៊ីជី សម្រាប់​រយៈពេល ៩​ខែ នៃ​ឆ្នាំ​២០២០​នេះ សម្រេចបាន ១២.១២៦ ប៊ី​លាន​រៀល (២.៩៦៩​លាន​ដុល្លារ​អាមេរិក​) ឬ​ស្មើនឹង ៣១% នៃ​ចំណូល​សរុប​ពី​ការលក់ ។​

​ផ្អែក​តាម​របាយការណ៍​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ អេស​ស៊ីជី នៅ​កម្ពុជា មានទ្រព្យ​សរុប​ចំនួន ១.៥៥០​ប៊ី​លាន​រៀល (៣៧៩ លាន​ដុល្លារ​អាមេរិក​) ដែល​កើនឡើង ៦% បើ​ធៀប​នឹង​រយៈពេល ដូចគ្នា​នៃ​ឆ្នាំមុន ។ ក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន​សម្រេចបាន​ចំណូល ចំនួន ២៣៦ ប៊ី​លាន​រៀល (៥៧,៦ លាន​ដុល្លារ​អាមេរិក​) ពី​អាជីវកម្ម​ផលិត​ស៊ីម៉ងត៍ និង​អាជីវកម្ម​លក់ គ្រឿងសំណង់ ។ តួលេខ​នេះ ធ្លាក់ចុះ ៦,៦% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​នៃ​ឆ្នាំមុន ។ សម្រាប់ រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២០ ទីផ្សារ​កម្ពុជា របស់​អេស​ស៊ីជី សម្រេចបាន​ចំណូល ពី​ការលក់​ចំនួន ៧៨៨​ប៊ី​លាន​រៀល (១៩២,៥​លាន​ដុល្លារ​អាមេរិក​) ។

​ចំពោះ​ប្រតិបត្តិការ​របស់ អេស​ស៊ីជី នៅក្នុង​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​) ចំណូល​ពី​ការលក់ នៅក្នុង​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ បាន​ធ្លាក់ចុះ ១៥% បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា នៃ​ឆ្នាំមុន ដោយ​សម្រេចបាន ៣.២៩៥​ប៊ី​លាន​រៀល (៨០៤​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ២៥% នៃ​ចំណូល​សរុប ពី​ការលក់​របស់ អេស​ស៊ីជី ។ ចំណូល​នេះ​រួមបញ្ចូល​ទាំង​ការលក់​របស់ ប្រតិបត្តិការ​អាជីវក​ម្ម​ក្នុងស្រុក​នៅក្នុង​ទីផ្សារ​អាស៊ាន​នីមួយៗ និង​ទាំង​ការនាំ​ចូល​ពី​ប្រតិបត្តិការ នៅ​ថៃ ផងដែរ ។​

​គិត​ត្រឹម​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២០ ទ្រព្យ​សរុប​របស់ អេស​ស៊ីជី មាន​ចំនួន ៩៣.៥១៤​ប៊ី​លាន រៀល (២២.៨៣៨​លាន​ដុល្លារ​អាមេរិក​) ចំ​ណែ​ឯ​ទ្រព្យ​សរុប​របស់ អេស​ស៊ីជី នៅក្នុង​អាស៊ាន (​លើកលែង​ប្រទេស​ថៃ​) មាន​ចំនួន ៣៥.៣៤៧​ប៊ី​លាន​រៀល (៨.៦៣៣​លាន​ដុល្លារ​អាមេរិក​) ដែល​ស្មើនឹង ៣៨% នៃ​ទ្រព្យ​សរុប​រួម ទាំងអស់​របស់ អេស​ស៊ីជី ។​

​លោក Roongrote​មានប្រសាសន៍ថាៈ “ លទ្ធផល​ប្រតិបត្តិការ សម្រាប់​ត្រីមាស​ទី​៣ ឆ្នាំ​២០២០ និង​រយៈពេល ៩​ខែ​នៃ​ឆ្នាំ​២០២០ សម្រេចបាន​កំណើន​វិជ្ជមាន បើទោះបី​ស្ថិត​ក្នុងអំឡុង​នៃ វិបត្តិ​ជំងឺ​កូ​វីដ​-១៩​ក្ដី ដោយសារតែ​ការ​រើប​ឡើងវិញ នៅក្នុង​ទីផ្សារ​ផលិតផល​គីមី​និង​ការប្រសើរ ឡើង គួរ​ឲ្យ​កត់សម្គាល់​នៃ​ផលិតផល HVA ក្នុង​វិស័យ​កសិកម្ម យានយន្ត និង​ទំនិញប្រើប្រាស់ ជាប់​បានយូរ ។ គំរូ​អាជីវកម្ម​ពិសេស របស់​វិស័យ​ធុរកិច្ច​វេច​ខ្ចប់ បាន​ផ្ដល់នូវ​ដំណោះស្រាយ ជា​កញ្ចប់ ដើម្បី​សម្រេចបាន​នូវ កំណើន​ដែលមាន​គុណភាព ។ លើសពីនេះ​ទៀត​កិច្ចប្រឹងប្រែង កែទម្រង់​អាជីវកម្ម បានផ្ដល់​លទ្ធភាព ឲ្យ​ក្រុមហ៊ុន​អាច​បន់​បែន​រហ័ស និង​ដើរ​បាន​មុន​សភាព ការណ៍ ។ កិច្ចប្រឹងប្រែង​ទាំងនេះ សម្រេចបាន​នូវ​ការកែលម្អ ទៅលើ​ផលិតផល និង​សេវាកម្ម នានា ដោយ​រួមបញ្ចូល​បន្ថែម នូវ​ដំណោះស្រាយ ជា​កញ្ចប់ ការលក់​តាម​គ្រប់​ច្រក​សកម្ម ទាំងអស់ ផលិតផល និង​សេវាកម្ម ដែលមាន​តម្លៃបន្ថែម​ខ្ពស់ (HVA) និង​ផលិតផល​ដែល​ស្រប ទៅនឹង​សេដ្ឋកិច្ច​វិលជុំ (Circular Economy) ។ ក្រៅពីនេះ អេស​ស៊ីជី ក៏​រក្សា​នូវ​ស្ថានភាព ត្រៀមលក្ខណៈ​ជានិច្ច ដើម្បី​រុករក​ឱកាស​អាជីវកម្ម​ថ្មីៗ ត្រៀមខ្លួន សម្រាប់​ពេលដែល​ទីផ្សារ ល្អប្រសើរ​ឡើងវិញ និង​ត្រួស​ត្រាយផ្លូវ សម្រាប់​កំណើន​រយៈពេល​វែង ៕ ” PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

អ្នកក្លែងព័ត៌មានអំពីកូវីដ...

ដោយ:មុនីរ័ត្ន/ភ្នំពេញៈ ...

ប្រទះឃើញ​បុរស​ម្នាក់ ដេកស...

​ដោយៈ ចាន់តូ / ភ្នំពេញៈ ប...

​ប្រមុខ​រាជរដ្ឋាភិបាល​អំព...

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំព...

មន្ត្រី​កសិកម្ម ខេត្តកំពង...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...