Home ព័ត៌មានជាតិ សង្គម ផ្ដល់​អំណោយ​ដ...

ផ្ដល់​អំណោយ​ដល់ ពលរដ្ឋ​សំរោងក្រោម ដែល​រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង

ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ប្រជាពលរដ្ឋ​ក្រីក្រ រងគ្រោះ​ដោយ​ជំនន់​ទឹកភ្លៀង កន្លងមក នៅក្នុង សង្កាត់​សំរោងក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ បានទទួល​អំណោយ មនុស្សធម៌​របស់​អនុសាខា កាកបាទ ក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​បរិវេណ វត្ត​តិ​ក្ខ​ប្ប​ញ្ញោ ។

​អំណោយ​ដែល​ចែកជូន ប្រជាពលរដ្ឋ ចំនួន ១០០ គ្រួសារ នាឱកាស​នេះ ម្នាក់ៗ ទទួលបាន អង្ករ ២៥ គីឡូក្រាម មី​១​កេស ទឹកត្រី​១​យួរ ទឹកស៊ីអ៊ីវ​១​យួរ និង​ថវិកា ៥​ម៉ឺន​រៀល​។​

​ពិធី​ចែក​អំណោយ​នេះ បាន​ប្រព្រឹត្តទៅ ក្រោម​វត្តមាន​ភរិយា​លោក អភិបាលខណ្ឌ​ពោធិ៍ សែន​ជ័យ លោកស្រី ឈុន ស៊ុន​នី អភិបាលរង ខណ្ឌ​ពោធិ៍​សែន​ជ័យ តំណាង​លោក ហែម ដា​រិ​ទ្ធិ អភិបាលខណ្ឌ និង​ជា​ប្រធានកិត្តិយស អនុសាខា កាកបាទក្រហមកម្ពុជា ខណ្ឌ​ពោធិ៍​សែន​ជ័យ​៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular