ដោយ: គ្រីសម្បត្តិ / ភ្នំពេញ: នេះជាការធ្វេសប្រហែសរបស់នគរបាលប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ដោយធ្វើឲ្យជនសង្ស័យចំនួន៤នាក់ ជាមេខ្លោងជួញដូរគ្រឿងញៀន ហែកបន្ទប់ឃុំឃាំងរត់ចេញគេចខ្លួន កាលពីយប់ថ្ងៃទី៥ ឈានចូលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០។

សូមបញ្ជាក់ថា ជនសង្ស័យ ៤នាក់ ពាក់ព័ន្ធករណីគ្រឿងញៀនជិត ១គីឡូក្រាម ដែលកម្លាំងនគរបាលជំនាញ នៃអធិការដ្ឋានខណ្ឌមានជ័យ សហការជាមួយកម្លាំងប៉ុស្ដិ៍ស្ទឹងមានជ័យទី២ ឃាត់ខ្លួនបានកាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២០។
សូមជម្រាបផងដែរថា កាលពីប៉ុន្មានខែកន្លងទៅនេះ នៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យទី២ ក៏ធ្លាប់មានករណីជនសង្ស័យចងករសម្លាប់ខ្លួនក្នុងបន្ទប់ឃុំឃាំងម្ដងរួចមកហើយដែរ។ នេះជាការបញ្ជាក់ឲ្យឃើញថា កម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យទី២ ដែលមានលោក ណេង សាមឿន ជានាយប៉ុស្ដិ៍មានភាពកំសោយ នៃការគ្រប់គ្រង និងការអនុវត្តការងារ៕ ល
