Home ព័ត៌មានជាតិ នយោបាយ ​រដ្ឋមន្ត្រី​...

​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុង​គ្រី​សុំ​ការ​អធ្យាស្រ័យ​ពី​កម្ពុជា ដោយសារតែ​ខ្លួន​គាត់​បានធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កម្ពុជា​

ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​រដ្ឋមន្ត្រី​ក្រសួងការបរទេស​ហុង​គ្រី លោក ភី​ធើ ស៊ី​ចា​តូ (Péter Szijjártó) ដែល​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នាទី​ក្រុង​ប៊ុ​យ​តា​ប៉េ​សលោក បាន​សុំ​ការ​អធ្យាស្រ័យ​ចំពោះ​កម្ពុជា​អំពី ផលប៉ះពាល់​មកដល់​ក​ម្ពុ​ជា​បណ្ដាលមកពី​ខ្លួន​គាត់​ដែល​បានធ្វើ​តេស្ត​មិនមាន​កូ​វីដ​១៩ នោះទេ​នៅក្នុង​ប្រទេស​របស់លោក​ទើប​លោក មក​ធ្វើ​ទស្សនកិច្ច​នៅ​កម្ពុជា ។ នេះ​បើ យោងតាម​ប្រសាសន៍​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​នាយករដ្ឋមន្ត្រី​នស​ព្រះរាជាណាចក្រ​កម្ពុជា​នៅក្នុង​សារ​ជា​សម្លេង​ជាង ២០ នាទី​ជូន​ជនរួមជាតិ​នៅ​ថ្ងៃទី​៦​វិច្ឆិកា​នេះ ។​

​សម្តេច​តេ​ជោ ហ៊ុន សែន បាន​ឲ្យ​ដឹងថា​៖«​កាលពី​ម្សិលមិញ​លោក ប្រាក់ សុខុន បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​តាម​ទូរស័ព្ទ​។​គាត់​កំពុង​ស​ម្រា ក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នាទី​ក្រុង​ប៊ុ​យ​តា​ប៉េ​ស ប្រទេស​ហុង​គ្រី គាត់​បាន​បាន​សុំ​ការ​ព្យា​ស្រ័យ​ចំពោះ​យើង អំពី​ផលប៉ះពាល់​មកដល់​យើង​ដែល​បណ្ដាលមកពី​ខ្លួន​គាត់​ដែរ បានធ្វើ​តេស្ត​មិនឃើញ​មាន​កូ​វីដ​១៩​នៅក្នុង​ប្រទេស​របស់គាត់​,​ទើប​គាត់​មក​ទស្សនកិច្ច​នៅ​កម្ពុជា​»​។

​បើតាម​សម្តេច​តេ​ជោ ហ៊ុន សែន ប្រពន្ធ​,​កូន និង​ប្រតិភូ​អមដំណើរ​លោក​រដ្ឋមន្ត្រី​ការបរទេស​ហុង​គ្រី មិនបាន​ឆ្លង​កូ​វីដ ១៩ នោះទេ ។ តាមរយៈ​លោក ប្រាក់ សុខុម ស​ម្តេចក៏ បាន​ផ្តាំផ្ញើ​សួរសុខទុក្ខ​ចំពោះ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​ផងដែរ ។​ ដូចនេះច្បាស់ណាស់ថាកូវីដ១៩បានកើតមានចំពោះរដ្ឋមន្រ្តីការបរទេសហុង គ្រី ។

​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​បានមក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​រយៈពេល ១ថ្ងៃ​នៅ​ថ្ងៃទី ៣ ខែវិច្ឆិកា ២០២០ ។ បន្ទាប់ពី​ចាកចេញ​ពី​កម្ពុជា​ទៅកាន់​ទីក្រុង​បាងកក​លោក រដ្ឋមន្ត្រី​ត្រូវបាន​រកឃើញថា​មាន​កូ​វីដ​១៩ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

កម្មការិនី​រោងចក្រ​ម្នាក់...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ក...

អធិការនគរបាល ខណ្ឌ​កំបូល ន...

ដោយៈ រ៉ា​ម៉ន/ភ្នំពេញៈ ដោយ...

អគារ​កាណាឌីយ៉ា​នៅ​ជិត​ផ្ល...

ដោយៈ​បូព៌​ព្រឹក្ស​/​ភ្នំព...

ឃាត់ខ្លួន​ពីរ​នាក់​ពាក់ព័...

ដោយ​អង្គា​រ៍​ហេង​/​ភ្នំពេ...