ដូ​ណា​ល់ ត្រាំ ជួប​ជាមួយ នាយករដ្ឋមន្ត្រី​ជប៉ុន អាបេ អំពី​បញ្ហា​កូរ៉េខាងជើង និង​ពាណិជ្ជកម្ម​

1080
ចែករម្លែក

​ប្រធានាធិបតី​អាមេរិក លោក ដូ​ណា​ល់ ត្រាំ ធ្វើ​ជា​ម្ចាស់​នៃ​ជំនួប​ជាមួយ នាយករដ្ឋមន្ត្រី​ជប៉ុន លោក ស៊ីន​ហ្សូ អាបេ នៅ​រមណីយដ្ឋាន Mar-a-Lago របស់លោក​​នៅ​សហរដ្ឋអាមេរិក នៅ​ថ្ងៃ​អង្គារ​ទី​១៧​មេសា​។​

​នេះ​ជា​ដំណើរ​ទស្សនកិច្ច​លើក​ទី​២​របស់​នាយក​រដ្ឋមន្ត្រី​ជប៉ុន​រូបនេះ ទៅកាន់​រមណីយដ្ឋាន​ឆ្នេរសមុទ្រ​Palm Beach នៅ​រដ្ឋ​Florida​នេះ ដោយ​ពិភាក្សា​គ្នា​ផ្តោត​​ទៅលើ​ពាណិជ្ជកម្ម​និង​សន្តិសុខ ។​

​កាលពី​ឆ្នាំមុន លោក ដូ​ណា​ល់ ត្រាំ​និង​លោក ស៊ីន​ហ្សូ អាបេ បាន​ចាប់​ដៃ​ស្វាគមន៍​យ៉ាង​ស្និទ្ធស្នាល​ខណៈដែល​ពួកគេ​បាន​លេង​កីឡាវាយកូនគោល​នៅលើ​​ទីលាន Palm Beach និង​បាន​បរិភោគ​អាហារ​ជុំគ្នា ។​

​លោកស្រី Sarah Sanders រដ្ឋមន្ត្រី​ទទួលបន្ទុក​ព័ត៌មាន​សេត​វិមាន​ដែល​រង់ចាំ​ជំនួប​នៅ​ថ្ងៃ​អង្គារ និង​ថ្ងៃ​ពុធ​នេះ បាន​និយាយថា ” ប្រធានា​ធីបតី​បាន​ធ្វើ​ទំនាក់ទំនង​​ដ៏​ល្អ នៅ​ទីនោះ “​។​

​ការសម្រេចចិត្ត​របស់ លោក ដូ​ណា​ល់ ត្រាំ​ក្នុងការ​ធ្វើ​ជំនួប​កំពូក​ជាមួយ មេដឹកនាំ កូរ៉េខាងជើង គីម ជុង អ៊ុន​នៅ​ខែ​ឧសភា​នេះ ឬ ខែ មិថុនា​ត្រូវបាន​ប្រកាស ដោយ​មិន​មាន​​ការពិគ្រោះ​យោបល់​ជាមួយ លោក ស៊ីន​ហ្សូ អាបេ ហើយ វា​អាក្រក់​ជាងនេះទៅទៀត​នោះ គម្រោង​ជំនួប​នេះ ត្រូវបាន​ប្រកាស​ដោយ​មន្ត្រី​កូរ៉េ​ខាងត្បូង​ម្នាក់ ។​ចាប់​តាំង​​ពី​ពេលនោះ​មក ពួក​មន្ត្រី​រដ្ឋាភិបាល​ក្រុង​តូ​ក្យូ​បាន​តាម​ឃ្លាំមើល​ចិន​និង​កូរ៉េខាងត្បូង​ទាំង​ភ័យ​ខ្លាច ដោយសារ​តែ​បារម្ភ​ខ្លាចក្រែង​ខ្លួន​ត្រូវបាន​ផាត់​ចេញពី​វិបត្តិ​នុយក្លេអ៊ែ​រ​​កូរ៉េខាងជើង​។​

​រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​បាន​ធ្វើ​ការសាកល្បង​នុយក្លេអ៊ែរ​ពីលើ​សមុទ្រ​ជប៉ុន​បង្ក​អោយ​មាន​ការ​ព្រមាន​ជា​សាធារណៈ រីឯ​បញ្ហា​ចាប់ពង្រត់​ពលរដ្ឋ​ជប៉ុន​ដោយ​កូរ៉េខាងជើង​​ក៏​នៅ​មិន​ទាន់​ដោះស្រាយ​ចប់​៕ដោយ៖សុខា/sn

ទីតាំងផ្សាយពាណិជ្ជកម្ម