អនុសាខាកាកបាទក្រហមខណ្ឌជ្រោយចង្វារបានទទួលទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ​,បច្ច័យ​ពីព្រះចៅអធិការវត្តបាក់ខែង

ដោយ:រ៉ាម៉ន/ភ្នំពេញ:នាព្រឹកថ្ងៃទី០៦ ខែវិច្ឆិកា​ ឆ្នាំ២០២០​ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ ដឹកនាំដោយ លោកស្រីអ៊ួង សុផល្លាជាភរិយាផងជា តំណាង លោក ឃ្លាំង ហួត ជំនួយការសម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃព្រះរាជាណា ចក្រកម្ពុជា​ និងជាអភិបាលខណ្ឌជ្រោយចង្វាជាប្រធានកិត្តិយសអនុសាខា កាកបាទក្រហមខណ្ឌជ្រោយចង្វានិង​លោកស្រី ស្វាយ សុជាតិ អភិបាលរងខណ្ឌជ្រោយចង្វារ បានមកទទួលទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ​ រួមនឹងបច្ច័យ​ពីព្រះតេជគុណ​ ប៊ិន​ ប៊ុន​ខេម​ ព្រះចៅអធិការវត្តបទុមគង្គា​ (ហៅវត្តបាក់ខែង) ស្ថិតនៅភូមិបាក់ខែង​ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ​ រាជធានីភ្នំពេញ។

ក្នុងឱកាសនោះ​ ព្រះតេជគុណ​ តេជគុណ​ ប៊ិន​ ប៊ុន​ខេម​ ព្រះចៅអធិការវត្តបទុមគង្គារបានផ្តល់ជូនអនុសាខាកាកបាទក្រហមខណ្ឌជ្រោយចង្វារួមមាន៖​ បច្ច័យ​ ២លានរៀល,​ អង្ករ​ ២០បាវ ​(១បាវ= ៥០គ.ក្រ)​,​ មី​ ២០កេស,​ ទឹកក្រូច​ ២០កេស,​ ទឹកសុទ្ធ​ ១០កេស,​ ស្ករស ៣០គ.ក្រ, ត្រីខកំប៉ុង ២០យួរ, ទឹកត្រី​ ១០យួរ,​ ទឹកសុីអុីវ​ ១០យួរ,​ ទឹកដោះគោ ៥០កំប៉ុង, ចានដែក ៣០,​ ឆ្នាំង​ ២០ ដើម្បីរួមចំណែកការងារមនុស្សធម៌ជាមួយអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌជ្រោយចង្វារ។

ក្នុងនោះលោកស្រីអ៊ួង សុផល្លា ភរិយានិងជាតំណាង លោក ឃ្លាំង ហួត បានថ្លែងអំណរព្រះគុណយ៉ាងជ្រាលជ្រៅចំពោះទឹកព្រះទ័យរបស់តេជគុណ​ ប៊ិន​ ប៊ុន​ខេម​ ព្រះចៅអធិការវត្តបទុមគង្គារដែលបានផ្ដល់ទេយ្យវត្ថុ គ្រឿងឧបភោគបរិភោគ​ រួមនឹងបច្ច័យ​ដល់ផ្តល់ជូនអនុសាខាកាកបាទក្រហមខណ្ឌជ្រោយនាពេលនេះពិតជាបានជួយដល់ជនរងគ្រោះនិងជាងាយរងគ្រោះតាមរយះសាលខណ្ឌនិងអនុសាខាកាកបាទក្រហមខណ្ឌជ្រោយនាពេលខាងមុខ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...