ដោយ: រិទ្ធិសែន / ខេត្តពោធិ៍សាត់: សមត្ថកិច្ចនគរបាលប៉ុស្តិ៍តាលោសែនជ័យ សហការជាមួយនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ធ្វើការឃាត់ខ្លួនបុរសជាឪពុកបង្កើត ក្រោយពីម្ដាយក្មេងស្រីរងគ្រោះបានដាក់ពាក្យបណ្ដឹងមកស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយសង្ស័យថា បានរំលោភកូនស្រីបង្កើតរបស់ខ្លួន ។ ការឃាត់ខ្លួនបុរសជាឪពុកបង្កើតខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង ២ និង ៣០នាទីថ្ងៃទី៥ ខែវិច្ឆិកា២០២០ ដែលស្ថិតនៅក្នុងភូមិបឹងកក់ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់។

បើយោងតាមរបាយការណ៍របស់សមត្ថកិច្ចនគរបាល ឱ្យដឹងថា ជនសង្ស័យដែលត្រូវជាឪពុកបង្កើតរបស់ក្មេងស្រីរងគ្រោះដែលសមត្ថកិច្ចធ្វើការឃាត់ខ្លួននោះមានឈ្មោះ ហុក ហឿន ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ រស់នៅក្នុងភូមិឃុំស្រុកខាងលើ ដោយឡែកក្មេងស្រីបង្កើតឈ្មោះ ហ.គ.អ អាយុ១៤ឆ្នាំ។
របាយការណ៍ដដែលបានឲ្យដឹងទៀតថា នៅចំពោះមុខសមត្ថកិច្ច សង្ស័យជាឪពុកបង្កើតបានសារភាពថា ខ្លួនពិតជាបានចាប់រំលោភកូនស្រីបង្កើតរបស់ខ្លួនឯងចំនួន៣តែបានសម្រេចចំនួន ២លើក ពិតប្រាកដមែន។

បច្ចុប្បន្នជនសង្ស័យ កំពុងត្រូវបានធ្វើការឃាត់ខ្លួនបណ្ដោះអាសន្ន នៅអធិការនគរបាលស្រុកតាលោសែនជ័យ តាមបញ្ជារបស់ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីកសាងសំណុំរឿងចាត់ការទៅតាមនីតិវិធីផងដែរ៕ ល
