សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន ចូលរួម បរិច្ចាគឈាម

ដោយៈសរិទ្ធ /ភ្នំពេញៈ ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០២០ តបតាមការអំពាវនាវរបស់មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា សមាជិក សមាជិកា សមាគមអ្នកសារព័ត៌មានកម្ពុជា ចិន(សសកច-CCJA) បានចូលរួមក្នុងកម្មវិធីមនុស្សធម៌បរិច្ចាគឈាម ដែលបានប្រព្រឹត្តិទៅនៅទីស្នាក់ការកណ្តាល សមាគមសម័្ពន្ឋខ្មែរចិននៅកម្ពុជា, បុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

មជ្ឈមណ្ឌលជាតិផ្តល់ឈាមកម្ពុជា បានទទួលអំណោយឈាមចំនួនជិត១០០ ប្លោក នៅក្នុងកម្មវិធីនេះ។ អ្នកស្ម័គ្រចិត្តផ្តល់ឈាមព្រឹកនេះ អញ្ជើញមកពីសមាគមអ្នកសារព័ត៌មានកម្ពុជា ចិន(សសកច-CCJA) សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិតចិន(ស.ន.ក.ច) ,សមាគមសម័្ពន្ឋខ្មែរចិននៅកម្ពុជា និង អតីតសិស្សសាលារៀនទួនហ្វាកម្ពុជា ។

តំណាងមជ្ឈមណ្ឌលជាតិផ្តល់ឈាម មានប្រសាសន៍ក្នុងឱកាសនោះថា ការបរិច្ចាគឈាមជាសកម្មភាពមនុស្សធម៌មួយដើម្បីចែករំលែកនូវសេចក្តីស្រលាញ់ និង ជួយសង្គ្រោះជីវិតជនរងគ្រោះដែលកំពុងត្រូវការឈាម ពិសេសស្ត្រីសំរាលកូន និង ជនរងគ្រោះដោយគ្រោះថ្នាក់ចរាចរណ៍ ដែលកំពុងកើនឡើងជារៀងរាល់ថ្ងៃ។

លោកគូសបញ្ជាក់ដែរថា ការបរិច្ចាគឈាម តាមក្បួនខ្នាតត្រឹមត្រូវ មិនប៉ះពាល់ដល់សុខភាពអ្នកបរិច្ចាគឈាមឡើយ ផ្ទុយទៅវិញវាគឺជាសកម្មភាពមួយដ៏ល្អសម្រាប់សុខភាពអ្នកបរិច្ចាគ ។ ការបរិច្ចាគឈាមជាប្រចាំអាចធ្វើឱ្យឈាមរត់បានស្រួលនិងកាត់បន្ថយហានិភ័យនៃជំងឺបេះដូង-និងការដាច់សរសៃឈាមក្នុងខួរក្បាល។ សូមចូលរួមក្នុងសកម្មភាពបរិច្ចាគឈាមឱ្យបានគ្រប់ៗគ្នា ដើម្បីសង្រ្គោះជីវិត៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

សមាគមគ្រូពេទ្យស្ម័គ្រចិត្...

   ដោយ:មុនីរ័ត្ន/ភ្នំពេញ:...

មេបញ្ជាការកងទ័ពជើងគោកឧបត្...

ដោយ: មុនីរ័ត្ន,សុខុម/ភ្...

រកឃើញអ្នកប៉ះពាល់ផ្ទាល់និង...

ដោយ:មុនីរ៍ត្ន/ភ្នំពេញៈ ...

មេ​តំ​ហ្វេ​តា​មីន ៣០ កញ្ច...

​ដោយៈ ទេព មង្គល​- គ្រញូង ...