Home ព័ត៌មានជាតិ នយោបាយ សារ​អំពាវនាវ​...

សារ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល​ទៅកាន់​អ្នក​ទាំងឡាយ​ដែលជា​ប់​ពាក់ព័ន្ធ​ដំណើ​ទស្សនកិច្ច​របស់​ដ្ឋ​មន្ត្រី​ការបរទេស​ហុង​គ្រី​

​ដោយ​៖​តារា​រិ​ទ្ធ​/​ភ្នំពេញ​៖​នៅ​ថ្ងៃទី​០៦​ខែវិច្ឆិកា ឆ្នាំ​២០២០ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​សម្តេច​អគ្គមហាសេ នាបតី​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​សារ​ពិសេស​មួយ​ដោយ​អំពាវនាវ​ទៅ ដល់​សមាជិក​រាជរដ្ឋាភិបាល​,​មន្ត្រីរាជការ​និង​អ្នកពាក់ព័ន្ធ​ការធ្វើ​ច​ត្តា​ឡី​ស័ក​ទាំងអស់​ជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​មក​កម្ពុជា​កាលពី​ថ្ងៃទី​៣ ខែវិច្ឆិកា ត្រូវខិតខំ​អនុវត្តន៍​វិធានការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឲ្យ​បាន​ត្រឹមត្រូវ ។ ដោយ​សម្តេច​សង្កត់ធ្ងន់​ថា​មាន​មន្ត្រី​ខ្លះ​ធ្វើ​ច​ត្តា​ឡី​ស័ក​មិនបាន​ត្រឹម​ត្រូវមាន​ដើរ​ហាត់ប្រាណ កាន់​ដៃ​គ្នា​ជជែក​ជាមួយ អ្ន​នេះ​អ្នកនោះ ដែល​បញ្ហា​នេះ​អាច​បង្ក​ឲ្យ​មានការ​ផ្ទុះ​នៃ​ការ​ឆ្លងតាម​សហគមន៍​នៅ​កណ្តាល​ក្រុងភ្នំពេញ​តែម្តង ប្រសិនជា​មានការ​ធ្វេសប្រហែស ។ ​ ​ ​ ​

ផ្ញើជូន​ឯកឧត្តម​ម៉ោង​មិន​ហេង​និង​សា​ការី​ទាំងអស់​ក្នុង​គណៈរដ្ឋមន្ត្រី​ក៏ដូចជា​ពិសេស​អស់លោក​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ឬ​មន្ត្រី​ដែល​ពាក់ព័ន្ធ​ជាមួយនឹង​កូ​វីដ​កំពុងតែ​ធ្វើ​ចិត្ត​តែ​នេះ​សាក់​ពាក់ព័ន្ធ​ជាមួយនឹង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​មកកាន់​កម្ពុជា​កាលពី​ម្សិលមិញ​ឯកឧត្តម​ប្រាក់​សុខុន​បាន​ជួប​ពិគ្រោះ​យោបល់​ជាមួយ​ឯកឧត្តម​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​គាត់​កំពុង​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​គាត់​បាន​សុំ​ការ​ព្យា​ស្រ័យ​អំពី​ចំពោះ​យើង​អំពី​ផលប៉ះពាល់​មកដល់​យើង​បណ្ដាល​មក​ខ្លួន​គាត់​ដែល​បានធ្វើ​តេស្ត​មិនមាន​កូ​វីដ​១៩ នៅក្នុង​ប្រទេស​របស់គាត់​ទើប​គាត់​មក​ទស្សនកិច្ច​នៅ​កម្ពុជា​អាការ​ឆ្លង​ទៀតសោត​មិនបាន​ឆ្លង​ដល់​ប្រពន្ធ​កូន​របស់គាត់​និង​អ្នករួមដំណើរ​នោះទេ​ឯកឧត្តម​ប្រាក់​សុខុន​ក៏បាន​ផ្ដាំផ្ញើ​សួរសុខទុក្ខ​ចំពោះ​គាត់​ដូច្នេះ​គឺ​ច្បាស់​ណាស់​ថា​កូ​វីដ​19 បានកើត​ចំពោះ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ។ ហេតុនេះហើយ​ដែល​ទាមទារ​ឲ្យ​យើង​នៅ​កម្ពុជា​នេះ​ដែល​មកដល់​ពេល នេះ​ក្រសួងសុខាភិបាល​បាន​ខិតខំ​ធ្វើតេស្ត​រហូតដល់​ជិត ៨00​នាក់​ចំពោះ​អ្នកពាក់ព័ន្ធ​រាប់ទាំង កូន​ប្រពន្ធ​នៃ​អ្នក​ដែលមាន​ការពាក់ព័ន្ធ ។ ហើយក៏​បានដាក់​ឲ្យ​ធ្វើ​ចិ​ត្តា​ឡី​ស័ក ការធ្វើ​ច​ត្តា​ឡី​ស័ក​គឺជា​ផ្នែក​ដ៏​សំខាន់​មួយ​នៃ​ជោគជ័យ​របស់​យើង​ក្នុងការ​ប្រយុទ្ធ​នឹង​កូ​វី​១៩ អស់​រយៈពេល​ជាង ១០ ខែ​កន្លងទៅ ។ ខ្ញុំ​បានទទួល​ព័ត៌មាន​ដែល​គួរ​ឲ្យ​សោក ស្ដាយ​ថា ការធ្វើ​ចិត្ត​ដើរលេង​សាក់​របស់​មន្ត្រី​យើង​ខ្លះ​គឺ​មិនបាន​ត្រឹមត្រូវ​ទេ ហាក់ដូច​ជាមាន​ការដើ​រហាត់​ប្រាណ​នៅតាម​ផ្ទះការ​កាន់​ដៃ​គ្នា​ការប្រាស្រ័យ​ជាមួយ​អ្នកនេះ​ឬ​អ្នកនោះ ។​ដែល​ខ្ញុំ​សុំ​យក​ឱកាស​នេះ​ជម្រាបជូន​ទាក់ទង​ជាមួយនឹង​ដំណើរ​រឿងនេះ​បន្តិច​អំពី​ខ្លួន​ខ្ញុំ​ផ្ទាល់​ដែលជា​បទពិសោធន៍​ដែល​ខ្ញុំ​បាន​នឹង​កំពុង​ធ្វើ​ទាក់ទង​ច​ត្តា​ឡី​ស័ក​ដូចខាងក្រោម​។ ខ្ញុំ​បាន​លុបចោល​កម្មវិធី​ទាំងអស់​ដែលជា​កម្មវិធី​សុទ្ធតែ​សំខាន់ៗ ល្ងាច​នេះ​ខ្ញុំ​ត្រូវ​ធ្វើជា​អធិបតីភាព​ទៅលើ​ការប្រជុំ​ដ៏​សំខាន់​របស់​ក្រសួងមហាផ្ទៃ​ពាក់ព័ន្ធ​ការកែ​ទម្រ​ង​រដ្ឋបាល ប៉ុន្តែ​ខ្ញុំ​បានប្រគល់​កិច្ចការងារ​នេះ​ជូន​សម្តេច​ក្រឡាហោម​ស ខេង​។​កម្មវិធី​បន្ត​ខ្ញុំ​ត្រូវ​ចុះ​ជួប​ប្រជាជន​ជាង​៣ ម៉ឺន​នាក់ ជិត​៤ ម៉ឺន​នាក់​ឯ​ណ្ណោះ​ដើម្បី​ចែក​ស្រូវពូជ​និង​ជំនួយ​សង្គ្រោះ នៅ​ថ្ងៃទី ៧ ទី​៨​និង​ទី ១០ នៅ​ខេត្តពោធិ៍សាត់​,​ខេត្តបាត់ដំបង​និង​ខេត្តបន្ទាយមានជ័យ ។ ក៏ប៉ុន្តែ​ខ្ញុំ​ត្រូវតែ​លុបចោល​ដើម្បី​ចៀសវាង​ភាពមិនច្បាស់លាស់​របស់​យើង​ទៅ ប៉ះពាល់ ជាមួយ​ប្រជាជន​អ្វីដែល​សំខាន់​ជាង​ទៀត​នោះ​ព្រះមហាក្សត្រ​និង​សម្ដេចម៉ែ​ព្រះអង្គ​នឹង​យាង​មក​កម្ពុជា​វិញ​នៅ​ល្ងាច​ថ្ងៃស្អែក​ថ្ងៃទី ៧ ខែវិច្ឆិកា គឺ​ចាំបាច់​ណាស់​នូវ​វត្តមាន​របស់ខ្ញុំ និង​ភរិយា​ក៏ប៉ុន្តែ​ដើម្បី​ជៀសវាង​ភាព​ខ្ជះខ្ជាយ​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយក៏​អាច​នាំទៅដល់​ហានិភ័យ​សម្រាប់​ព្រះមហាក្សត្រ​ក៏ដូចជា​ហ្លួង​ម៉ែ​និង​មន្ត្រី​នានា​។​ជា​លើក​ដំ​ពុង​ហើយ​ដែល​ខ្ញុំ​មានការ​អាក់ខាន​ចំពោះ​ការទទួល​ព្រះរាជដំណើរ​យាង​របស់​ព្រះមហាក្សត្រ​ក៏ដូចជា​ហ្លួង​ម៉ែ​ខ្ញុំ​ត្រូវតែ​លុបចោល​។ បន្ថែម​ថ្ងៃ​បុណ្យជាតិ​ទាំងពីរ​លើ​ក៏ត្រូវ​លុបចោល​ទាំង​ដុត ទៀនជ័យ​និង​ពន្លត់​ទានជ័យ​គឺ​ខ្ញុំ​មិនបាន​ចូលរួម​ទេ​នៅក្នុង​ឆ្នាំនេះ​។​ការចូលរួម​ប្រជុំ​អាស៊ាន​ក៏ត្រូវ​លុបចោល​ដែរ​ទោះបីថា​ប្រជុំ​តាម​វីដេអូ​ខុន​ហ្វើ​រិ​ន​ដែល​បងប្អូន​បានផ្ដល់​មតិ​ថា​គេ​អាច​រៀបចំ​វីដេអូ​ខុន​ហ្វើ​រិ​ន​ចេញពីផ្ទះ​។​ប៉ុន្តែ​វា​មាន​ហានិភ័យ​ខ្ពស់​នៅពេលដែល​អ្នកយកព័ត៌មាន​និង​មន្ត្រី​មក​ចូលរួម​វា​អាចមាន​ការចម្លង​ទៅដល់​អ្នក​ទាំងនោះ​ប្រសិនបើ​យើង​អាចមាន​វិជ្ជមាន​ដោយសារតែ​ការធ្វើ​តេស្ត​របស់​យើង​មិនទាន់​ធ្វើ​ចប់​រយៈពេល​១៤​ថ្ងៃ​នោះទេ​។​ដូច្នេះ​ខ្ញុំ​ត្រូវតែ​ស្នើសុំ​ភាព​អធ្យាស្រ័យ​ពី​សំណាក់​អាស៊ាន​ដើម្បី​ចាត់តាំង​ឯកឧត្តម​អូន​ព័ន្ធមុនីរ័ត្ន ជា​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ដើម្បី​ដឹកនាំ​ការប្រជុំ​នេះ​តែម្ដង​ព្រោះ​អី​លោក​ប្រាក់​សុខុន​ក៏​មិនអាច​ចូលរួម​ប្រជុំ​បានដែរ​នេះ​ដើម្បី​បញ្ចៀស​ហានិភ័យ​។​មាន មន្ត្រីជាន់ខ្ពស់​រាជរដ្ឋាភិបាល​យើង​មួយចំនួន​ផ្ដល់យោបល់​ឲ្យ​ខ្ញុំ​ថា​ដើម្បី​បង្ហាញ​សាមគ្គីភាព​ក្នុង​អាស៊ាន​គប្បី​ឲ្យ​ខ្ញុំ​ថត​សុន្ទរកថា​របស់ខ្ញុំ​ដើម្បី​ចាក់ផ្សាយ​តាម​វីដេអូ​។​ខ្ញុំ​បានបញ្ជាក់​ទៅ​មន្ត្រីជាន់ខ្ពស់​វិញ​ថា​ការបង្ហាញ​នូវ​សាមគ្គីភាព​ពេល​មិនមែន​ខ្ញុំ​ទេ​គឺ​អាស៊ាន​វិញ​ទេ​ដែល​ត្រូវ​បង្ហាញ​នូវ​សាមគ្គីភាព​ចំពោះ​អ្នក​ឈឺ​ចំ​បោះ​យើង​។​ប៉ុន្តែ​បើ​យើង​ចេញទៅ​អាន​សុន្ទរកថា​នោះ​វា​បង្ហាញ​ឲ្យ​ប្រជាពលរដ្ឋ​យើង​ឃើញ​នូវ​ភាព​ខ្ជីខ្ជារ​ក្នុងការ​ធ្វើ​ចិ​ត្តា​ឡី​ស័ក​ដែល​នាំទៅដល់​ការ​ហានិភ័យ​ខ្ពស់​សម្រាប់​ជាតិ​យើង​តែម្ដង​ប្រសិន​មេដឹកនាំ​មិន​ប្រកាន់យក​នូវ វិធានការ​ដ៏​ជាក់លាក់​ក្នុង​ធ្វើ​ច​ត្តា​ឡី​ស័ក​។​

​សម្រាប់​ខ្លួន​ខ្ញុំ​ផ្ទាល់​ខ្ញុំ​សុំ​បញ្ជាក់ថា​ខ្ញុំ​សូម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ផ្ទះ​ខ្ញុំ​ខិតខំ​កាត់បន្ថយ​បំ​ព្រួញ​នូវ​ទីធ្លា​ដែល​ខ្ញុំ​ត្រូវ​ធ្វើការ​ខ្ញុំ​ត្រូវ​ដើរ​ខ្ញុំ​ប្រើតែ​បន្ទប់​២​ទេ បន្ទប់​ដែល​ខ្ញុំ​សម្រាក​និង​បន្ទប់ បាយ​,​ខ្ញុំ​មិន​ព្យាយាម​ទៅ​អង្គុយ​តាម​សា​ឡុង ឬ កន្លែង​ណា​ជ្សេ​ង ព្រោះ​ខ្លាច​មាន​អ្នក​មក​អង្គុយ​បន្ត​ដែល​ធ្វើអោយ​ឆ្លង ។ សូម្បី​បន្ទប់ធ្វើការ​របស់ខ្ញុំ​នៅ​ខាងក្រោម​ក៏​ខ្ញុំ​មិន​ចុះទៅ​ដែរ ព្រោះ​ខ្ញុំ​ត្រូវ​ចុះ​តាម​ជណ្ដើរ​។​ព្រោះ​វា​អាចមាន​ហានិភ័យ​ដល់​អ្នក​សំអាត​និង​ធ្វើ​អនាម័យ​។ ដូចនេះ​ទីធ្លា​ខ្ញុំ​ធ្លាប់​ដើរ​ខ្ញុំ​ត្រូវ​កាត់​បន្ត​យ​សូម្បីតែ​នៅក្នុង​ផ្ទះ​របស់ខ្ញុំ​គឺ​ខ្ញុំ​កាត់បន្ថយ​ឲ្យ​នៅ តូច​បំផុត​ដែល​អាចធ្វើ​ទៅបាន​។​នៅពេល​ខ្ញុំ​ចង់​ជួប​ភរិយា​របស់ខ្ញុំ​,​ខ្ញុំ​បើក​បន្ទប់​របស់គាត់​ខ្ញុំ​បាន​យក​ក្រណាត់​រុំ​ដៃ​របស់ខ្ញុំ​ដើម្បី​ខ្ញុំ​ចាប់​មួល​ទ្វារ​នៅពេល​ទូរ​សព្ទ​រក​គាត់​មិនឃើញ ហើយ​ខ្ញុំ​មិន​ប៉ះពាល់​របស់​អ្វីដែល​គាត់​ប្រើ​នោះទេ ។ សូម្បី​ប៊ិច​ដែល​ខ្ញុំ​ប្រើ​គឺមាន​ច្រើនណាស់​មាន​ជាង​២០ ប៉ុន្តែ​បច្ចុប្បន្ន​ខ្ញុំ​ប្រើ​ប៊ិច​តែ ២​គត់ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ទៅលើ​ប៊ិច​ដ៏​ទៃ ដែល​វា​អាច​បង្ក​ហានិភ័យ​នៅពេល​ក្រោយ​។​ឯកសារ​មុន​យក​ចូលមក​ត្រូវបាន​បាញ់ថ្នាំ​នៅ​ខុទ្ទកាល័យ​ខាងមុខផ្ទះ​ហើយ​បាន​ចូលមក​ខុ​ន្ទ​កាល័យ​នៅក្នុង​ផ្ទះ​ត្រូវ​បាញ់ថ្នាំ​បន្សាប ទៀត​ទើប​អ្នកធ្វើការ​នៅ​ផ្ទាល់​ជាមួយ​ខ្ញុំ​ពាក់​ស្រោមដៃ​នាំ​ឯកសារ​នេះ​ចូលមក ។ ខ្ញុំ​ចុះហត្ថលេខា​រួចរាល់​អស់ហើយ​ក៏ត្រូវ​យក​ឯកសារ​នេះ​ត្រឡប់​ទៅវិញ​ហើយ​បាញ់ថ្នាំ​នៅ​ខាង ក្រោម​មុន​បញ្ជូន​ចេញទៅ​ខុទ្ទកាល័យ​ហើយ​ខុ​ន្ទ​កាល័យ​បាញ់ថ្នាំ​សម្លាប់​មេរោគ​មួយ​សារ​ទៀត​ទើប​បញ្ជូន​ចេញទៅ​ឲ្យ​អ្នកប្រើប្រាស់​នេះ​ជា​បញ្ហា​ដ៏​សំខាន់​ដែល​ខ្ញុំ​សូម​ជម្រាប​ហើយ​រូបថត​ដែល​ខ្ញុំ​បង្ហោះ​ដែលមាន​រូបថត​វ៉ៃ​កូន​ហ្គោល​មិនមែនជា​រូបថត​ថ្មី​ទេ​គឺជា​រូបថត​ចាស់​។ ខ្ញុំ​សូមបញ្ជាក់ថា​ឥឡូវនេះ​ខ្ញុំ​បានកំណត់​ពេលវេលា​ហាត់ប្រាណ​របស់ខ្ញុំ​ត្រូវធ្វើ​នៅ​ពេ ល​លទ្ធផល​ជាក់លាក់​នៃ​ការធ្វើ​ច​ត្តា​ឡី​ស័ក​នឹង​ការបញ្ចប់​ការធ្វើ​លិ​ត​ច​ត្តា​ឡី​ស័ក​ក្រោយ​ថ្ងៃ​១៨ ខែវិច្ឆិកា​គឺ​បន្ទាប់ពី​ដឹង​ជាក់លាក់​ហើយ​ខ្ញុំ​គិតថា​ថ្ងៃទី​១៩​និង​២០​ទើប​ខ្ញុំ​ចេញ​ហាត់ ប្រាណ​ឬ​ខ្ញុំ​វ៉ៃ​កូន​ហ្គោល​តែម្តង​។

​ខ្ញុំ​សូម​អំពាវនាវ​ទីមួយ​.​អំពាវនាវ​ចំពោះ​រដ្ឋមន្ត្រី​និង​អ្នកពាក់ព័ន្ធ​ទាំងអស់​សូម​ដាក់ខ្លួន​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅក្នុង​ទីកន្លែង​ដាច់ដោយឡែក​ដោយ​សូម្បី​ប្រពន្ធ​កូន​ក៏​មិនត្រូវ​ឱ្យមក​ចិត្ត​ដែរ​ត្រូវធ្វើ​ឲ្យ​ច្បាស់​នៅ​ច​ត្តា​ឡី​ស័ក​ព្រោះ​វា​ងាយ​ឆ្លង​ក្នុង​សហគមន៍​មិនមែន​ត្រឹមតែ​ខ្លួន​យើង​គ្រួសារ​យើង​ទេវា​អាច​ឆ្លង​ចូលទៅ​សហគមន៍ ។ អញ្ចឹង​ខ្ញុំ​អំពាវនាវ​ឲ្យ​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ រដ្ឋមន្ត្រី​ដែលមាន​មន្ត្រី​និង​បុគ្គលិក​របស់ខ្លួន​ដែលជា​ប់​ពាក់ព័ន្ធ​នឹងធ្វើ​ការ​ច​ត្តា​ឡី​ស័ក​ក៏ត្រូវ​ណែនាំ​បន្តទៅ​មន្ត្រីក្រោមឱវាទ​របស់ខ្លួន​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​ឱ្យបាន​ត្រឹមត្រូវ​ដូច​អ្វីដែល​ខ្ញុំ​បាន​ខិតខំ​ធ្វើ​នេះ ។ ព្រោះ​ជោគជ័យ​ឬ​មិន​ជោគជ័យ​វា​អាច​ផ្ទុះ​នៅក្នុង​ស្ថានភាព​មួយ​ដែល​មិនទាន់​ច្បាស់លាស់ ដែល​យើង​ត្រូវមាន​ការប្រុងប្រយ័ត្ន​។​គ្រប់​ក្រសួង ស្ថាប័ន ពិសេស​រដ្ឋមន្ត្រី​ដែលមាន​បុគ្គលិក​របស់ខ្លួន​ជាប់​ពាក់ព័ន្ធ​នឹង​ការធ្វើ​ច​តា្ត​ឡី​ស័ក​ត្រូវ​មើល​ការខុសត្រូវ​ទៅលើ​បញ្ហា​ទាំងនេះ​។​

​មួយទៀត​អំពាវនាវ​ចំពោះ​ក្រុម​ទូរទស្សន៍​សារព័ត៌មាន​ដែល​បានធ្វើ​តេស្ត​ជាង ៨០០​នាក់​នេះ​ត្រូវ​ពិនិត្យ​និង​បង្ក​លទ្ធភាព​ឲ្យ​បុគ្គលិក​របស់ខ្លួន​ទាំង​ទូរទស្សន៍​រដ្ឋ និង ឯកជន​ចូល រួម​ទទួលខុសត្រូវ​មើល​ការខុស​ត្រូវចំ​បោះ​បុគ្គលិក​របស់ខ្លួន សម្រាប់​ខ្ញុំ​ទូរទស្សន៍​បាយ័ន ខ្ញុំ​បាន​ណែនាំ​កូនស្រី​របស់ខ្ញុំ​ឲ្យ​ផ្តល់​ថវិកា​សម្រាប់​ការធ្វើ​ច​ត្តា​ឡី​ស័ក​ព្រោះ​បងប្អូន​ខ្លះ មានផ្ទះ​សម្រាប់ធ្វើ​ច​ត្តា​ឡី​ស័ក​បាន តែ​បងប្អូន​ខ្លះ​ពុំមាន​លទ្ធភាព​ដើម្បី​នឹងធ្វើ​ច​ត្តា​ឡី​ស័ក​នោះទេ​ពួកគេ​ត្រូវ​រ៉ៃ​លុយ​គ្នា​ជួល​កន្លែង​មួយ​ដើម្បី​ធ្វើ​ច​ត្តា​ឡី​ស័ក ដូច្នេះ​គ្នា​ពិតជា​មានការ លំបាក ។ ខាង​បាយ័ន​ជំ​ហ៊ាន​ដំបូង​ខ្ញុំ​ឱ្យ​ប្រាប់​កូនស្រី​របស់ខ្ញុំ​ឲ្យ​មួយរយ​ដុល្លារ​ម្នាក់​ហើយ​ប្រសិនបើ​បន្តទៅទៀត​អាច​នឹង​បន្ថែម ។ ស្ថានីយទូរទស្សន៍​ទាំង​រដ្ឋ​និង​ឯកជន​ប្រព័ន្ធ ផ្សព្វផ្សាយ​ទាំងអស់​ជួយ​មើល​ការខុសត្រូវ​ចំពោះ​អ្នកយកព័ត៌មាន​ដែល​បាន​ចូលរួម​ធ្វើ​ចិ​ត្តា​ឡី​ស័ក​នេះ​ដើម្បី​ឲ្យ​គ្នា​មានលទ្ធភាព​ក្នុងការ​ធ្វើ​ច​ត្តា​ឡី​ស័ក​ដោយ​ពុំមាន​ការភ័យខ្លាច និង​ជំពាក់​បំណុល​គេ​ដោយសារតែ​ការធ្វើ​ច​ត្តា​ឡី​ស័ក​អញ្ចឹងទេ​សុំ​យកចិត្តទុកដាក់​លើ​បញ្ហា​នេះ​ឲ្យ​បាន​ហ្មត់ចត់​។

​មួយទៀត​សូម​ឲ្យ​អ្នក​ជាប់​ពាក់ព័ន្ធ​ទាំងអស់​ដែល​ធ្លាប់បាន​យក​សំណាក​ត្រូវ​មក​ធ្វើ​ការយក​សំណាក​ចំនួន​បី​ដង​ទៀត​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​ដែល​ខ្ញុំ​បានអនុញ្ញាត​ឲ្យ​ប្រើប្រាស់​នៅ​ទីតាំង​អគារ​មិត្តភាព​នៃ​ទីស្តីការគណៈរដ្ឋមន្ត្រី​ដើម្បី​ធ្វើតេស្ត​នៅ​ថ្ងៃទី ៩ ថ្ងៃទី​១៤​និង​ថ្ងៃទី ១៨ គឺត្រូវធ្វើ​ជាមួយគ្នា​ឲ្យ​បាន​មត់​ចត់​ដោយមាន​ការទទួលខុសត្រូវ ខ្ពស់​របស់​ក្រសួងសុខាភិបាល​។​យើង​ត្រូវខិតខំ​ទាំងអស់គ្នា​នៅពេលនេះ​មិនត្រូវ​ធ្វើ​ប្រហែល​ណាមួយ​ព្រោះនេះ​វា​អាច​ផ្ទុះ​កណ្ដាល​ទីក្រុង​ភ្នំពេញ​តែម្ដង​ប្រសិន​យើង​មានការ​ធ្វេស​ប្រហែល​នៅក្នុង​ដំណាក់កាល​ធ្វើ​ច​ត្តា​ឡី​ស័ក​។​ហើយ​សំខាន់​ជាង​ទៀត​ជាពិសេស​នោះ​លោក​រដ្ឋមន្ត្រី​ដែល​បាន​ចាប់ដៃ​ជាមួយ​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​,​អ្នកបើកបរ​របស់​ម​ន្ត្រី បើកបរ​ជូន​ភ្ញៀវ​និង​អ្នកដឹកនាំ​ដែល​បានធ្វើការ​ជាមួយនឹង​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​នេះ​។ គ្រែងលោ​នៅពេល​ទៅផ្ទះ​វិញ​អាច​ប៉ះទង្គិច​ឬ​ជួប​ជាមួយនឹង​ភរិយា​កូនចៅ​ក៏ត្រូវ​ឱ្យ​អ្នក ទាំងនោះ​ខិតខំ​រក្សា​ការធ្វើ​ចិ​ត្តា​ឡី​ស័ក​មិនអាច​បណ្តោយ​ថា​ចៅ​យើង​កូន​យើង​មកជួប​ជាមួយ​យើង​ហើយ​ហើយ​មិន​មក​ធ្វើតេស្ត​ធ្វើ​ចិ​ត្តា​ឡី​ស័ក​ហើយ​បណ្ដោយ​ឲ្យ​នៅ​បែបនេះ​វា​អាចមាន​លទ្ធភាព​ខ្ពស់​ក្នុងការ​ឆ្លងតាម​សហគមន៍​។​ដូច្នេះ​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​យកចិត្តទុកដាក់​ខ្ពស់​ទៅលើ​ការបន្ត​ធ្វើតេស្ត​ហើយ​អ្នក​ដែល​មិនទាន់បាន​ធ្វើតេស្ត​ត្រូវ​ស្វែងរក​តទៅទៀត​ដើម្បី​យកមក​ធ្វើតេស្ត​ចំណែក​អ្នក​បានធ្វើ​តេស្ត​ហើយ​ត្រូវតែ​ខិតខំ​ធ្វើ​ច​ត្តា​ឡី​ស័ក​ហើយ​មក​បន្ត​ធ្វើតេស្ត​តាម​ការកំណត់​របស់​ក្រសួងសុខាភិបាល​នៅ​វិមាន​មិត្តភាព​ទីស្ដីការ​គណៈ រដ្ឋមន្ត្រី​។​នេះ​ជាការ​អំពាវនាវ​របស់​ខ្ញុំ​ហើយ​ខ្ញុំ​ក៏​នឹងចូលរួម​នៅលើ​កិច្ចការងារ​នេះ​ដូចដែល​ខ្ញុំ​បាន​ប្រាប់​,​កូនចៅ​របស់ខ្ញុំ​អ្នកណា​ក៏ដោយ​ដែល​មិនមែន​ឋិត​នៅ​បរិវេណ​ផ្ទះ​នេះ​មិន​អនុញ្ញាត​ឱ្យចូល​ទេ​។​ខ្លួន​ខ្ញុំ​ត្រូវ​កម្រិត​និង​កំណត់​នូវ​បរិវេន​នៃ​ការធ្វើដំណើរ​របស់ខ្លួន​ដែល​ធ្លាប់តែ​ដើរ​ពេញ​ផ្ទះ ចុះទៅ​ក្រោម ដើរ​ហាត់ប្រាណ​គឺ​ខ្ញុំ​មិន​ដើរ​ទេ​។ ពិតមែនតែ​គ្រូពេទ្យ​អនុ ញ្ញាត​ឲ្យ​ហាត់ប្រាណ​ក៏ប៉ុន្តែ​ខ្ញុំ​ព្យាយាម​បើ​ហាត់ប្រាណ​ខ្ញុំ​អាចធ្វើ​នៅក្នុង​បន្ទប់​បានតែ​ខ្ញុំ​មិន​ហាត់ប្រាណ​នៅក្នុង​កាលៈទេសៈ​នេះ​ទេ​គឺ​ដើម្បី​ងាយស្រួល​ក្នុងការ​តាមដាន​របស់​ក្រុមគ្រូពេទ្យ​ហើយ​រៀងរាល់​ល្ងាច​គ្រូពេទ្យ​តែងតែ​មក​ពិនិត្យ​សុខភាព​របស់ខ្ញុំ​ហើយ​និង​យក​កំដៅ​ប៉ុន្មាន​ម៉ោង​តាមរយៈ​អ្នក​ចូលមក​យក​កំដៅ​របស់ខ្ញុំ​,​អញ្ចឹងទេ​របស់របរ​ប្រើប្រាស់​សូម្បី​សម្លៀកបំពាក់​ដែល​ខ្ញុំ​ធ្លាប់​ស្លៀកពាក់​ជួប​ជាមួយនឹង​ជួប​រដ្ឋមន្ត្រី​ហុង​គ្រី​ក៏ត្រូវ​បាន​យកទៅ​ទុក​នៅ​កន្លែង​ជ្សេ​ង​។​ឥឡូវនេះ​សូម្បី​សម្លៀកបំពាក់​ខ្ញុំ​នៅក្នុង​ផ្ទះ​ក៏​ខ្ញុំ​មិន​ប្រើ​ច្រើន​ដែរ ដើម្បី​កុំ​ឲ្យ​រាលដាល​ទៅ​សំលៀកបំពាក់​ជ្សេ​ង សូម្បី​វ៉ែនតា និង ប៊ិច​ក៏​ខ្ញុំ​មិន​ប្រើ​ច្រើន​ដែរ​ដើម្បី​កុំ​ឲ្យ​វា​ប៉ះពាល់​ទៅដល់​របស់​ជ្សេ​ង​ដែល​នាំ​ឲ្យ​មាន​ហានិភ័យ​នៅពេល​ក្រោយ​។​

​ខ្ញុំ​សូម​អំពាវនាវ​ឲ្យ​យកចិត្តទុកដាក់​ទៅលើ​បញ្ហា​ហ្នឹង​ឯកឧត្តម​ម៉ម​ប៊ុនហេង​លោកជំទាវ​យក់​សម្បត្តិ​និង​ជំទា វ​ ឱ​វណ្ណឌី​ន​និង​អ្នកដឹកនាំ​វិស័យ​សុខាភិបាល​ត្រូវខិតខំ​តាមដាន​ទៅលើ​កិច្ចការ​ទាក់ទង​នឹង​ការធ្វើ​ច​ត្តា​ឡី​ស័ក​នេះ​។​ហើយ​ខ្លឹមសារ​ដែល​ខ្ញុំ​បញ្ជូន​ទៅនេះ​គឺ​ចង់​បញ្ជូន​ទៅកាន់​គណៈអចិន្ត្រៃយ៍​,​ទៅកាន់​គណៈរដ្ឋមន្ត្រី​,​ទៅកាន់​អភិបាលខេត្ត​,​ហើយ​ប្រសិនបើ​ចង់​ប្រើប្រាស់​វា​ទៅតាម​ស្ថាប័ន​ខាង​សារព័ត៌មាន​របស់​សមា​គម​ទូរ ទស្សន៍​ក៏​សូម​ប្រើ​ចុះ​ពីព្រោះ​ខ្ញុំ​បាន​អំពាវនាវ​ទៅកាន់​ស្ថាប័ន​ផ្នែក​សារព័ត៌មាន​ឯកជន​ផងដែរ​សូម​អរគុណ ៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ព្រះសង្ឃ​ចំនួន​២៦​អង្គ​និ...

ដោយ​: បាយ័ន / សៀមរាប​: ព្...

សម្រេច​ជ្រើស​រើសយក​ទីតាំង...

​ដោយៈ​រ៉ា​ម៉ន​/​ភ្នំពេញៈ​...

អភិបាលខេត្ត ចុះ​ត្រួតពិនិ...

ដោយៈ គ្រញូង / បាត់ដំបងៈ ន...

ផលិតកម្ម​ថោ​ន​នឹង​បើក​ព្រ...

​ដោយ​: បូ​រិ​ន / ភ្នំពេញ​...