Home ព័ត៌មានអន្តរជាតិ វៀតណាម​កំពុង​...

វៀតណាម​កំពុង​បារម្ភ​អំពី​ច្បាប់​ចិន​មួយ​ដែល​អនុញ្ញាត​អោយ​កង​ឆ្មាំ​សមុទ្រ​បាញ់​ទូក​និង​នាវា​នេសាទ​បរទេស​ក្នុង​ដែនទឹក​របស់…

​ប្រែ​សម្រួលៈ​វាសនា​/​ហាណូយ​៖ ​កំណែ​ច្បាប់​ប៉ូលិស​ជើង​ទឹក​របស់​ចិន​មួយ អាច​នឹង​អនុញ្ញាត​អោយ​នាវា​ឆ្មាំ​សមុទ្រ​ចិន​ប្រើ​អាវុធ​ប្រឆាំង​ទូក​ឬ​នាវា​បរទេស​ណា​ដែល​រំលោភ​ដែនទឹក​ចិន ក្នុង​ករណី​ចាំបាច់​។​

​យោង​តាម​សារព័ត៌មាន​យោធា​អាម៉េរិក​Stars and Stripes ដែល​ទទួលបាន​ពង្រាង​កំណែ​ច្បាប់​នេះ ការផ្លាស់ប្តូរ​នេះ​នឹង​អនុញ្ញាត​អោយ​ឆ្មាំ​សមុទ្រ​ចិន​នូវ​សិទ្ធិអំណាច​ប្រើ​សព្វាវុធ​របស់គេ​«​ក្នុងករណី​​មានការ​ជ្រៀតចូល​ខុស​ច្បាប់​ដោយ​អង្គការ​ឬ​បុគ្គល​ជាតិ​ណាមួយ​» បើសិនជា​គិតថា​វា​ចាំបាច់​ដើម្បី​បញ្ឈប់​ការ​ជ្រៀតចូល​នេះ និង​ដើម្បី​បំបាត់​គ្រោះថ្នាក់​នៅនឹងកន្លែង​»​។​

​គណៈកម្មាធិការ​អចិន្ត្រៃយ៍​សភា​ចិន កំពុង​ទទួល​មតិយោបល់​ពី​សាធារណជន​អំពី​សំណើ​កែប្រែ​ច្បាប់​នេះ​រហូតដល់​ថ្ងៃ​០៣​ធ្នូ មុន​ពិភាក្សា​និង​អនុម័ត​វា​។​

​ក្រោយ​ទទួលបាន​ព័ត៌មាន​នេះ អាជ្ញាធរ​វៀតណាម​បាន​បញ្ជាក់​អំពី​តំរូវការ​អោយ​ប្រទេស​នានា​ប្រព្រឹត្ត​លើ​អ្នកនេសាទ​ដោយ​យុត្តិធម៌​និង​បែប​មនុស្សធម៌ ។​

​សិក្ខាសាលា​អាស៊ាន​-​ចិន ស្តីពី​ការជំរុញ​កិច្ចសហប្រតិបត្តិការ​ដើម្បី​ធានា​ការប្រព្រឹត្តលើ​អ្នកនេសា​ទ​ដោយ​ត្រឹមត្រូវ​និង​មនុស្សធម៌​នៅក្នុង​សមុទ្រ​ខាងកើត​(​សមុទ្រ​ចិន​ខាងត្បូង​) ត្រូវបាន​រៀបចំ​ធ្វើឡើង​​កាលពី​ថ្ងៃ​អង្គារ​។​

​អ្នកនាំពាក្យ​រង​នៃ​ក្រសួងការបរទេស​វៀត​ណា​ម​បាន​និយាយ​នៅ​សន្និសីទកាសែត​មួយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា សិក្ខាសាលា​នេះ​ជា​វិធី​សំរាប់​យើង​«​បញ្ជូន​សារ​ទៅកាន់​ប្រទេស​នានា​នៅក្នុង​តំបន់ និង​អាស៊ាន​​ពាក់ព័ន្ធ​នឹង​ការការពារ​សិទ្ធិ​និង​ផលប្រយោជន៍​ស្របច្បាប់​របស់​អ្នកនេសាទ​វៀតណាម និង​របស់​អ្នកនេសាទ​នៃ​ប្រទេស​នៅ​តំបន់​សមុទ្រ​នេះ ក្រោម​អធិបតេយ្យភាព​របស់​គេ​»​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​វៀត​ណា​ម​រូបនេះ​ចង់​ឆ្លើយតប​ទៅ​នឹង​ពង្រាងច្បាប់​មួយ​ដែល​ត្រូវបាន​គេ​ប្រគល់​ទៅ​អោយ​សភា​ចិន​កាលពី​ថ្ងៃ​ពុធ ដែល​វា​អនុញ្ញាត​អោយ​កង​ឆ្មាំ​សមុទ្រ​ប្រើ​សព្វាវុធ​លើ​ទូក​ឬ​​នាវា​នេសាទ​បរទេស​ណា​ដែល​រំលោភ​ចូល​ដែនទឹក​របស់ខ្លួន ក្នុង​ករណី​ចាំបាច់​។​

​ច្បាប់​នេះ​ក៏​អនុញ្ញាតអោយ​ឆ្មាំ​សមុទ្រ​ចិន​ប្រើ​អាវុធ​លើ​នាវា​បរទេស​ណា​ដែល​មិន​ធ្វើ​តាម​បទបញ្ញត្តិ​ចិន​នៅក្នុង​ដែនទឹក​របស់ខ្លួន​រួមមាន​តំបន់សេដ្ឋកិច្ចផ្តាច់មុខ​និង​ទ្រ​ន​ទ្វីប​ដែល​ចិន​កំពុង​អះអាង​​ជាន់​លើ​ការអះអាង​របស់​ប្រទេស​ខ្លះ រួម​មាន​វៀតណាម​ផងដែរ​៕

​នាវា​ឆ្មាំ​សមុទ្រ​ចិន នៅ​សមុទ្រ​ចិន​ខាងត្បូង​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

មុន​ចេញពី​តំណែង រដ្ឋាភិបា...

​ប្រែ​សម្រួលៈ​វាសនា​/​សៀង...

អភិបាលរង​រាជធានី ស្នើឱ្យ​...

​ដោយៈ កញ្ញា​រស្មី/ភ្នំពេញ...

បញ្ជូន​បុរស​ម្នាក់ ដែល​លួ...

ដោយៈ ស​រិ​ទ្ធ​/ភ្នំពេញៈ ប...

ម៉ូតូ​បុក​ម៉ូតូ បណ្តាលអោយ...

ដោយៈ ស​រិ​ទ្ធ/ស្វាយរៀងៈ ម...