Home ព័ត៌មានជាតិ នយោបាយ ប្រមុខ​រាជរដ្...

ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​ថា មិនអាច​ចូលប្រជុំ​អាស៊ាន​នៅ​ខែ​នេះ​បានទេ​

ដោយៈ ជា សីហៈ​/​ភ្នំពេញៈ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​រាជរដ្ឋាភិបាល​កម្ពុជា បាន​ថ្លែង​សុំទោស​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​អាស៊ាន​និង​ដៃគូរ​ដោយសារតែ​សម្តេច​មិនអាច​ចូលប្រជុំ​កំពូល​អាស៊ាន​នៅ​ខែ​នេះ​បាន ។

​នៅក្នុង​សារ​ជា​សម្លេង​និង​អក្សរ​ដែល​លោក​បាន​ផ្ញើរ​ចេញ​ជា​សាធារណៈ​និង​ទៅ​មន្ត្រីក្រោមឱវាទ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បញ្ជាក់ថា “​សូម​អធ្យាស្រ័យ​ពី​សំណាក់​ប្រមុខរដ្ឋ​ប្រមុខ​រដ្ឋាភិបាល អាស៊ាន​និង​ដៃគូ​ពាក់​ព​ន្ធ័​ទាំងអស់​ដែល​ខ្ញុំ​មិនអាច​ចូលរួម​ប្រជុំបាន តែ​ខ្ញុំ​នឹង​ចាត់​តំណាង​ចូលរួម ពីថ្ងៃ​១២ ដល់​ថ្ងៃ​១៥​វិច្ឆិកា​២០២០​ខាងមុខនេះ​” ។​

​កិច្ចប្រជុំ​កំពូល​អាស៊ាន​នៅ​ខែវិច្ឆិកា នេះ​គឺជា​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៣៧​ដែល​រដ្ឋាភិបាល វៀតណាម គ្រោង​នឹង​រៀបចំ​តាម​អន​ឡាញ​ក្រោយ​ពេលដែល​រៀបចំ​កិច្ចប្រជុំ​កំពូល​លើក​ទី ៣៦ បាន​ជោគជ័យ​កាលពី​ខែ មិថុនា កន្លងទៅ ដោយសារតែ​ការរីក​រាលដាល​នៃ​កូ​វីដ ១៩ ។

​សម្តេច​តេ​ជោ នៅពេលនេះ​គឺ​កំពុងតែ​ដាក់ខ្លួន​សម្តេច​ធ្វើ​ច​ត្តា​ឡី​ស័ក​ក្រោយពេល​ទទួល គណប្រតិភូ​ហុង​គ្រី ដែល​ប្រធាន​គណប្រតិភូ​ផ្ទាល់​ត្រូវបាន​រកឃើញ​ផ្ទុកមេរោគ​កូ​វីដ ១៩ ក្រោយ​ពេលដែល​ចាកចេញ​ពី​កម្ពុជា ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular