Home ព័ត៌មានជាតិ សេដ្ឋកិច្ច អាជីវកម្ម​ទេស...

អាជីវកម្ម​ទេសចរណ៍​ប៉ះពាល់​ដោយសារ​កូ​វីដ ចំនួន ២.៨៣៨ ទីតាំង​


​ដោយៈ ជា សីហៈ/ភ្នំពេញៈ​ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងទេសចរណ៍​មួយរូប​បាន​អះអាងថា គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០ មាន​អាជីវកម្ម​ទេសចរណ៍​បិទ​-​ព្យួរ​សរុប​ចំនួន ២.៨៣៨ ទីតាំង ស្មើនឹង ២៩,៦៣%​ជាហេតុ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បុគ្គលិក​សរុប ៥០. ៩៩៦​នាក់​។​
​លោក សុង តុង​ហាប់ រដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ លើកឡើង​នៅក្នុង សិក្ខាសាលា​ស្តីពី​ប្រតិ​បត្តិ​ការ​អាជីវក​ម្មទេស​ចរណ៍ ក្នុងដំណាក់កាល​កូ​វីដ​-១៩ «​ធាន​សុវត្ថិភាព​ទេសចរណ៍ និង​យន្តការ​លើកទឹក​ចិត្ត​»​ថា គិត​ត្រឹម​ដំណាច់​ខែកញ្ញា ឆ្នាំ​២០២០ អាជីវកម្ម​ទេសចរណ៍​សរុប​ចំនួន ២.៨៣៨ ទីតាំង ស្មើនឹង ២៩,៦៣% នៃ​អាជីវកម្ម​សរុប​បាន​បិទ​/​ព្យួរ ដែល​ធ្វើឱ្យប៉ះពាល់​ដល់​បុគ្គលិក​សរុប ៥០.៩៩៦ នាក់ ក្នុង​នោះ​ខេត្តសៀមរាប​មាន​អាជីវកម្ម​ទេសចរណ៍ ៦៥៨ ទីតាំង បាន​បិទ​/​ព្យួរ ស្មើនឹង ៦២,១៣% នៃ​អាជីវ​កម្ម​​សរុប​ក្នុង​ខេត្តសៀមរាប​បណ្តាលឱ្យ​បុគ្គលិក​សរុប ១៤.៧០២ នាក់​បាត់បង់​ការងារ​។​


​លោក​បាន​បញ្ជាក់ថា ដើម្បី​ត្រៀមខ្លួន​ស្តារ​វិស័យ​ទេសចរណ៍​ទ្បើង​វិញ តាមរយៈ​ការបង្កើត​ទំនុកចិត្ត​ថ្មី​សម្រាប់​គោលដៅ​ទេសចរណ៍​កម្ពុជា ក្រសួងទេសចរណ៍​នឹង​រៀបចំ​ដាក់​ឆ្លង​រាជរដ្ឋាភិបាល​នូវ​ឯកសារ​យុទ្ធសាស្ត្រ​សំខាន់ៗ រួមមាន ផែនទី​ចង្អុល​ផ្លូវ​ស្តីពី​ការស្តារ និង​លើកស្ទួយ​វិស័យ​ទេសចរណ៍​កម្ពុជា (២០២០-២០២៥) ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តសៀមរាប (២០២០-២០៣៥) ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្តមណ្ឌលគិរី (២០២០-២០៣៥) ផែនការមេ​សម្រាប់​ការអភិវឌ្ឍ​វិស័យ​ទេសចរណ៍​ខេត្ត​កែប (២០២០-២០៣៥) និង​ផែនការ​យុទ្ធសាស្ត្រ​ជាតិ​អភិវឌ្ឍន៍​ទេស​ចរណ៍ (២០២១-២០៣០)​។​
​លោក​បាន​បន្ថែមទៀតថា ក្រៅពី​វិធានការ​គ្រប់គ្រង និង​គាំពារ​របស់​រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍​ក៏បាន​ដាក់ចេញ​នូវ​សកម្មភាព​អាទិភាព ដើម្បី​ស្តារ និង​បង្កើត​មុខមាត់​ថ្មី​ជូន​វិស័យ​ទេសចរណ៍​កម្ពុជា ដោយ​រួមមាន​សកម្មភាព​ជំរុញ​ទេសចរណ៍​ក្នុងស្រុក ការដាក់ឱ្យ​អនុវត្ត​វិធាន​សុវត្ថិភាព​ទេសចរណ៍ និង​ការសិក្សា​លទ្ធភាព​ដាក់ចេញ​ទម្រង់​នៃ​ការធ្វើដំណើរ និង​ទេសចរណ៍​សុវត្ថិភាព Travel Bubble or One way closed-loop charter Planes ដែល​អាចជា​ពន្លឺ​ថ្មី​មួយ​សម្រាប់​ការ​ងើប​ទ្បើង​វិញ​នៃ​វិស័យ​ទេសចរណ៍​កម្ពុជា​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាល​ខេត្តតាកែវ ប្រជុំ...

​ដោយៈ ទេព មង្គល / តាកែវៈ ...

រដ្ឋបាល​ខេត្តកោះកុង និង​ក...

​ដោយៈ ទេព មង្គល / ភ្នំពេញ...

ប្រតិភូ​ស្ថានទូត​កម្ពុជា​...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រដ្ឋបាលខេត្ត​ព្រះវិហារ បើ...

ដោយ​: សៅ វ៉ាន់ឌី / ព្រះវិ...