មិនធម្មតា បទ​ចម្រៀង “​ភូមិ​ខ្ញុំ update” អ្នក​ចូល​ទស្សនា​ជាង​៨​លាន​ដង​ក្នុង​រយៈពេល​១​ខែ

ដោយ​:​បញ្ញា​សាស្ត្រ​/​ភ្នំពេញ​: បទ​ចម្រៀង​មួយ​បទ​របស់ លោក ព្រាប សុវត្ថិ នៅក្នុង​ផលិតកម្ម Galaxy Navatra កំពុងតែ​ចាប់ផ្តើម​រំកិល​ខ្លួន​យ៉ាង​ពេញទំហឹង​ក្នុង​វិស័យ​សិល្បៈ​ហើយ​ត្បិត​ត្រឹមតែ​រយៈពេល​មួយ​ខែ​សោះ បទ​ចម្រៀង «​ភូមិ​ខ្ញុំ update» ដែលជា​ស្នាដៃ​និពន្ធ របស់ កញ្ញា តន់ ច័ន្ទ​សី​ម៉ា និពន្ធ ជូន​កំ​ពូល​​​​​​តារាចម្រៀង ព្រាប សុវត្ថិ​នេះ ពេលនេះ​មាន​អ្នក​ចូល​ទស្សនា ជាង​៨​លាន​ដង ក្នុង​រយៈពេល​មួយខែ នៅក្នុង​បណ្តាញ​សង្គម​យូ​ធូប​។​

​បទ​ចម្រៀង​មួយ​បទ​នេះ មានការ​ផ្ទុះ​កក្រើក​ខ្លាំង​ដែល​មិន​នឹកស្មាន​ដល់ ត្បិត​គ្រា​ចេញ​ដំបូង បទ​ចម្រៀង​នេះ មាន​អ្នក​រិះគន់ ថា ការនិពន្ធ​បទ​ចម្រៀង​មួយ​បទ​នេះ​មិនសូវ​ស៊ី​ជាមួយនឹង​វ័យ​របស់​តារាចម្រៀង ព្រាប សុវត្ថិ​ទៅវិញ​។ ប៉ុន្តែ​ការរិះគន់​នោះ បែ​ទទួលបាន​ផ្លែផ្កា គួ​អោយ​កត់សម្គាល់​។

​អ្នកនិពន្ធ វ័យក្មេង និង​ជាតា​រា​ក្នុង​ទ្រនំ Galaxy Navatra កញ្ញា តន់ ច័ន្ទ​សី​ម៉ា បាន​រៀបរាប់​ក្នុង​ផេ​ក​ផ្លូវការ​របស់​នាង​ថា «​ភូមិ​ខ្ញុំ update» ជាការ​និពន្ធ​របស់​នា​ង​ខ្ញុំ ហើយ​កំពុងតែ​ផ្ទុះ​ខ្លាំង​និង​នាំមុខគេ នៅក្នុង​ខែ​នេះ មាន​អ្នកទស្សនា​ជិត​8​លាន​ដង នៅក្នុង​បណ្ដាញ​យូ​ធូប​។

​សូមជម្រាបថា បទ​«​ភូមិ​ខ្ញុំ update» ដឹកនាំ​សម្ដែង​ដោយ​៖ Jonathan និពន្ធ Melody និង​ទំនុកច្រៀង​ដោយ តន់ ចន្ទ​សី​ម៉ា និពន្ធ​បទ​ភ្លេង​៖ Numen ថត​ដោយ​ភួង សុភា​រិ​ន កែ​ពណ៌ ដោយ​Tim Pek​។ ផ្អែក​តាម​របាយការណ៍​ពី​ផលិតកម្ម Galaxy Navatra បច្ចុប្បន្ន​បទ​ចម្រៀងរ​បស់​កំពូល​តារាចម្រៀង​លោក ព្រាប​សុវត្ថិ ១​បទ នេះ បានក្លាយ​ជា​បទ​ចម្រៀង​ដែលមាន​អ្នក​ចូល​ទស្សនា​ច្រើនជាងគេ ក្នុង​ខែ​នេះ របស់​ផលិតកម្ម​Galaxy Navatra ៕


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រធានាធិបតី​ចិន​ផ្ញើ​សារ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

បៃ​ដិន ៖ ពលរដ្ឋ​អាម៉េរិក ...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

វីរបុរស​បាល់ទាត់​អា​ហ្សង់...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...

រាល់​ការទិញ​ទំនិញ​នៅ​ផ្សា...

ដោយៈ​សុផល​/​ភ្នំពេញ​៖ អតិ...