ប្រធានCIAរបស់អាមេរិក បានជួបជាមួយ មេដឹកនាំកូរ៉េខាងជើង​ គីម ជុង អ៊ុន

1132
ចែករម្លែក

ប្រធានទីភ្នាក់ងារស៊ើបអង្កេតCIA របស់អាមេរិក លោក Mike Pompeo បានធ្វើដំណើរដោយគ្មានការប្រកាសទៅកាន់កូរ៉េខាងជើង កាលពីចុងសប្តាហ៍មុនក្នុងនាមជាបេសកជនរបស់លោក ដូណាល់ ត្រាំប្រធានាធិតតីអាមេរិក ដើម្បីជួបជាមួយ មេដឹកនាំកូរ៉េខាងជើង​ លោក គីម ជុង អ៊ុន ។ នេះបើយោងតាមមន្ត្រី២នាក់ដែលបានដឹងអំពីការធ្វើដំណើរនេះ ។

ជំនួបរវាង លោក Mike Pompeoនិង មេដឹនាំកូរ៉េខាងជើងនេះ គឺជាផ្នែកមួយនៃកិច្ចខំប្រឹងប្រែងដើម្បីបើកផ្លូវសម្រាប់ជំនួបផ្ទាល់រវាង លោក ដូណាល់ ត្រាំនិងលោក គីម ជុង អ៊ុន អំពីកម្មវិធីអាវុធនុយក្លេអ៊ែរកូរ៉េខាងជើង ។

បេសកកម្មសម្ងាត់ ដែលមិនធ្លាប់មានពីមុនមកនេះ បានកើតឡើងភ្លាមៗ បន្ទាប់ពី លោក Mike Pompeo ត្រូវបានតែងតាំងជារដ្ឋមន្ត្រីការបរទេស។

ដោយបាននិយាយនៅឯរមណីយដ្ឋាន Mar-a-Lago របស់លោក កាលពីថ្ងៃអង្គារទី១៧ ខែមេសា នោះ លោក ដូណាល់ ត្រាំ បាននិយាយអំពីគម្រោងជំនួបផ្ទាល់រវាង លោក គីម ជុង អ៊ុន និង លោក Mike Pompeo នៅពេលលោកបាននិយាយថា សហរដ្ឋអាមេរិកបានពិភាក្សាដោយផ្ទាល់ជាមួយកូរ៉េខាងជើងក្នុង” កម្រិតជំនួបខ្ពស់បំផុត “។

លោក ដូណាល់ ត្រាំ បាននិយាយថា លោក នឹងជួបជាមួយ លោក គីម ជុង អ៊ុន ប្រហែលជានៅខែមិថុនា ។

ទោះយ៉ាងនេះក្តី ក្រុមCIA បានបដិសេធមិនធ្វើអត្ថាធិ​ប្បាយ ហើយរដ្ឋាភិបាលកូរ៉េខាងជើង ក៏បានបដិសេធ មិនធ្វើអត្ថាធិ​ប្បាយអំពីការលើកឡើងបែបនេះផងដែរ៕

លោក Mike Pompeo បានធ្វើដំណើរដោយគ្មានការប្រកាស ទៅកាន់កូរ៉េខាងជើង កាលពីចុងសប្តាហ៍មុន ដើម្បីជួបជាមួយ លោក គីម ជុង អ៊ុន 

ទីតាំងផ្សាយពាណិជ្ជកម្ម