Home ព័ត៌មានជាតិ សន្តិសុខ ករណី​គ្រោះថ្ន...

ករណី​គ្រោះថ្នាក់​ចរាចរណ៍ បណ្តាល​ឲ្យ​មនុស្ស បួន​នាក់​ស្លាប់​៖ តុលាការ​បង្គាប់ ឲ្យ​ជនបង្ក​ចូលខ្លួន​

ដោយៈ ស​រិ​ទ្ធ / ស្វាយរៀងៈ ចៅក្រម​ស៊ើបសួរ សាលាដំបូង​ខេត្ដ​ស្វាយរៀង​បានចេញ​ដីកា បង្គាប់ ឲ្យ​មន្ដ្រីនគរបាល​ម្នាក់ ចូលខ្លួន​មក​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២២ វិច្ឆិកា ខាងមុខនេះ ដើម្បី​សាកសួរ ករណី​បង្ក​គ្រោះថ្នាក់​ចរាចរណ៍ តាម​រូបភាព បើករថយន្ត​ធំ បុក​ចូល​ផ្ទះ បណ្តាល​ឲ្យ​មនុស្ស ៤ នាក់ ស្លាប់ ពោលគឺ​មាន​ប្តី ប្រពន្ធ និង​កូនតូចៗ ២ នាក់​។​

​ក្នុង​ដីកា​ចុះ​ថ្ងៃទី​៨ ខែតុលា ឆ្នាំ​២០២០ កន្លងទៅ លោក សោ ពន្លក ចៅក្រម​ស៊ើបសួរ​នៃ​សាលា ដំបូង ខេត្ដ​ស្វាយរៀង បាន​បង្គាប់​ឲ្យ​ឈ្មោះ សុខ សុ​ភ័​ក្រ ភេទ​ប្រុស អាយុ​៣៥​ឆ្នាំ មុខរបរ មន្ដ្រីនគរបាល មាន​ទីលំនៅ ផ្ទះ​លេខ​៩​អា​អឺ​០ ផ្លួ​វ​លេខ​១៦ សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ចូលខ្លួន​មក​តុលាការ នៅ​ព្រឹក​ថ្ងៃទី​២២ ខែវិច្ឆិកា ឆ្នាំ​២០២០ ខាងមុខនេះ ដើម្បី​សាកសួរ​ករណី​បើកបរ ដោយ​ធ្វេសប្រហែស ខ្ជីខ្ជា មិន​ប្រុងប្រយ័ត្ន បណ្ដាល​ឲ្យ​របួស និង​ស្លាប់​អ្នកដទៃ ប្រ​ព្រឹ​ត្ដិ​នៅ​ភូមិ​ត្របែក​ប្រហោង ឃុំ​តា​សួស ស្រុក​ស្វាយជ្រំ ខេត្តស្វាយរៀង កាលពី​ថ្ងៃទី​១០ ខែ​មិនា ឆ្នាំ​២០១៩ ។​

​ដីកា​នេះ បានបញ្ជាក់​ច្បាស់​ថា ក្នុងករណី​មិន​ចូលខ្លួន តាម​កាលកំណត់​នេះ​ទេ តុលាការ នឹង​ចេញ​ដីកា​បង្គាប់​ឲ្យ​នាំខ្លួន ឬ​ដីកា​បង្គាប់​ឲ្យ​ចាប់ខ្លួន​តែម្តង​។​

​ប្រភពព័ត៌មាន បានបញ្ជាក់​ឱ្យដឹងថា សព​ជនរងគ្រោះ ៤ នាក់ ១. ឈ្មោះ នាង សុផាន់​តា​រ៉ា ភេទ​ប្រុស អាយុ​៤០​ឆ្នាំ (​ប្តី​), ២.​ឈ្មោះ សាត់ វណ្ណា ភេទ​ស្រី អាយុ ២៨​ឆ្នាំ (​ប្រពន្ធ​), ៣.​ឈ្មោះ ស្តើង ភា​រុន ភេទ​ប្រុស អាយុ​២​ឆ្នាំ (​កូន​), និង​៤.​ឈ្មោះ ស្តើង ដា​វីត ភេទ​ប្រុស អាយុ ២​ខែ (​កូន​) ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular