Home ព័ត៌មានអន្តរជាតិ ប្រភព​ជាច្រើន...

ប្រភព​ជាច្រើន​អះអាងថា ចិន​ហាម​នាំចូល​ទំនិញ​អូស្ត្រាលី​ចំនួន​៧​ប្រភេទ​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ស៊ីដ​នី ៖ ក្រុម​អ្នក​នាំចេញ​អូស្ត្រាលី​មានការ​ប្រុងប្រយ័ត្ន​ខ្ពស់​នៅ​ថ្ងៃ​សុក្រ​ទី​៦ វិច្ឆិកា​នេះ ខណៈ​ថ្ងៃ​ផុតកំណត់​បាន​ចូលមក​ដល់​សម្រាប់​ពាណិជ្ជករ​នៅក្នុង​ប្រទេស​ចិន​ដែល​ជា​ទីផ្សារ​​ធំ​បំផុត​របស់​អូស្ត្រាលី ដើម្បី​បញ្ឈប់​ការទិញ​ទំនិញ​យ៉ាងហោចណាស់ ៧ ប្រភេទ​ពី​ប្រទេស​នេះ​។​

​មនុស្ស​ដែល​ដឹង​ពី​ស្ថានភាព​នេះ​បាន​និយាយ​កាលពីដើម​សប្តាហ៍​នេះ​ថា រដ្ឋាភិបាល​ចិន​បាន​បញ្ជា​ឱ្យ​បញ្ឈប់​ការ​នាំចូល​ផលិតផល​រួមមាន​ធ្យូង​ថ្ម ស្រូវ​សាលី រ៉ែ​ស្ពាន់​និង​រ៉ែ​ស្ពាន់​ចម្រាញ់ ស្ករស ឈើ​ហ៊ុប ស្រា​និង​បង្កង​។​

​មនុស្ស​ម្នាក់​ក្នុងចំណោម​នោះ​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយថា រដ្ឋាភិបាល​បាន​បញ្ជា​ឱ្យ​បញ្ឈប់​ការនាំ​ចូល​ទំនិញ​ទាំងនេះ​ដោយ​ចាប់ផ្តើម​នៅ​ថ្ងៃ​សុក្រ​នេះ​។​

​ធនាគារ Commonwealth Bank Economics ក៏​បាន​និយាយ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ឧស្សាហកម្ម ដែល​ត្រូវ​បាន​លើកឡើង​ជា​គោលដៅ​នៃ​សកម្មភាព​ពាណិជ្ជកម្មរ​បស់​ប្រទេស​ចិន​ដូចខាងលើ​គឺ​តំណាង​​ឱ្យ​ការនាំចេញ​ទំនិញ​សរុប​ប្រមាណ ៧ ភាគរយ​របស់​អូស្ត្រាលី ឬ​ស្មើនឹង ២៧,១៥ ពាន់​លាន​ដុល្លារ​អូស្ត្រាលី (១៩,៧៣ ពាន់​លាន​ដុល្លារ​អាម៉េរិក​) នៅក្នុង​ឆ្នាំ ២០១៩-២០២០​។​

​បញ្ជីខ្មៅ​របស់​ចិន ដែល​ប្រាប់​ទៅ​ពាណិជ្ជករ​ទំនិញ​ដោយ​ផ្ទាល់មាត់ គឺ​មិន​គ្របដណ្តប់​លើ​វត្ថុធាតុដើម​ដូចជា​រ៉ែ​ដែក​ឬ​ឧស្ម័ន​ធម្មជាតិ​ទេ​ដែល​ការទប់ស្កាត់​លើ​ការ​នាំចូល​វត្ថុ​ធាតុ​ទាំងនេះ​អាច​ធ្វើឱ្យ​ខូចខាត​​ដល់​សេដ្ឋកិច្ច​ចិន​យ៉ាងខ្លាំង​។

​លោក សាយ​ម៉ុន បឺ​មីង​ហែម រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​អូស្ត្រាលី​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​ហៅ​របាយការណ៍​នៃ​ទណ្ឌកម្ម​ពាណិជ្ជកម្ម​ថា​ជា​ពាក្យ​ចចាមអារ៉ាម​ដោយ​ព្រមាន​ប្រជាជន​ឱ្យ​ប្រុងប្រយ័ត្ន​និង​មិនត្រូវ​​ឈាន​ដល់​ការសន្និដ្ឋាន​ផ្តេសផ្តានៅ​ពេលនេះ​ទេ​។​

​លោក​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា ចិន​បាន​ផ្តល់​ការធានា​ថា​មិន​មាន​សកម្មភាព​រួម​គ្នា​នៃ​ការរើសអើង​ប្រឆាំង​នឹង​អូស្ត្រាលី​នោះឡើយ​។​

​ទោះយ៉ាងណា លោក​បាន​អំពាវនាវ​ឱ្យ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ចូលរួម​ក្នុង “​ការសន្ទនា​ដែល​មាន​ភាពចាស់ទុំ​និង​មាន​ទំនួល​ខុស​ត្រូវ​”​ដោយ​បន្ថែម​ថា​វា​ជា​ការខកចិត្ត​ដែល​ប្រទេស​ចិន​បដិសេធ​​មិន​ចូលរួម​ក្នុង​កិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​៕sn

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ក្រសួងសុខាភិបាល​កំពុង​តែ​...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

បិទ​ផ្សារ​អ៊ី​អន​១ បន្ទាប...

ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញ...

ពុលស្រាសនៅខេត្តកំពង់ឆ្នាំ...

ដោយ: មុនីរ័ត្ន-ទេព កង្រី/...

មេបញ្ជាការ​កងពលតូច​លេខ​៧ ...

​ដោយ​: ភ្នំ​ដែក / ខេត្តព្...