ពាក់,​ពាក់កង​,ពាក់កណ្ដាល​

ដោយៈ​ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​
ពាក់​
កិរិយាសព្ទ​
​ដាក់​ព្យួរ​ឬ​ដាក់​ថ្ពក់​បន្ដោក​
​ពាក់​ឆត្រ​នឹង​ដៃកែវ ។​
​លើក​ស៊ក​ប្រហក​រាងកាយ ឬ​ប្រដាប់​តាក់តែង​រាងកាយ​
​ពាក់អាវ​, ពាក់កង​, ពាក់ចិញ្ចៀន​, ពាក់ទុំហូ​, ពាក់មួក​, ពាក់​ស្រោមជើង​, ពាក់​ស្បែកជើង ( រ​. ស​. ទ្រង់ ) ។​
​ឡើង​ពាន​លើ​គ្នា​
​គោ​ពាក់​គ្នា ( ព​. ព​. ) ។​
​ពាក់ខ្សែទាម ថ្ពក់​ក្រវិល​ខ្សែទាម​នឹង​ញួ​ញ​នឹម​ឬ​នឹង​គល់​កាំ​នឹម ។ ពាក់ចែវ ស៊ក​ក្បាល​ចែវ​ក្នុង​រង្វង់​ចែវ​ហើយ​លើក​ចែវ​មួល​ត្រឡប់​ឲ្យ​ណែន​មាំ​ដើម្បី​នឹង​ចែវ​ទូក ។ ពាក់​ចំបាប់ ចាប់​កៀក​ចំបាប់​គ្នា ។ ពាក់ព័ន្ធ ព័ន្ធ​ពាក់​លើ​គ្នា ។ ពាក់​មង រាយ​មង​ដាក់​ឲ្យ​ជាប់​ត្រី​។ ពាក់អាមឹង ពោល​ពាក្យ​ឈ្លានពាន ដោយ​ប្រមាថមើលងាយ​ដល់​ហៅ អា ហៅ មឹង ដូចជា​និយាយថា នែ​អានេះ​, អាអ្ហែង​ដឹកគោ​ហ្នឹង​ទៅ​ឯណា ? គោ​ហ្នឹង​មឹង​លួច​គេ​ទេ​អ្ហ៊ៃ ? មឹង​ប្រយ័ត្ន​ណា៎​
! ប្រយ័ត្ន​ជាប់គុក​វ៉ី ! (​ព​. សា​. ) ។​


ពាក់កង​
នាមសព្ទ​
​ប្រវែង​ពី​ត្រឹម​ដុំដៃ​មកដល់​ចុង​បំផុត​កដៃ​
​ប្រវែង​មួយ​ពាក់កង ។​


ពាក់កណ្ដាល​
​នាមសព្ទ​
​ទី​ឬ​ភាគ​ចំ​កណ្ដាល​
​ពាក់កណ្ដាល​ផ្លូវ​, ពាក់កណ្ដាល​ការ​, ត្រូវ​កាត់​អំពៅ​១​ដើម​នេះ​ចែកគ្នា​ពាក់កណ្តាល​ម្នាក់

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...