ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក សេង សីលា អភិបាលរង ខេត្តស្វាយរៀង នៅព្រឹកថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានអញ្ជើញជាអធិបតី ក្នុងពិធីចែកស្រូវពូជ ជូនប្រជាកសិករ ដែលរងគ្រោះដោយជំនន់ទឹកភ្លៀង ចំនួន ៥០ គ្រួសារ នៅភូមិចន្ទ្រា និងភូមិសែនត ឃុំចន្ទ្រា ស្រុកចន្ទ្រា ខេត្តស្វាយរៀង ក្នុងមួយគ្រួសារ ទទួលបានពូជស្រូវស្រាល ក្រអូប មិនប្រកាន់រដូវ ចំនួន ១០០ គីឡូក្រាម។
នៅក្នុងពិធីនេះ លោកអភិបាលរងខេត្ត បាននាំមកនូវប្រសាសន៍ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែនដែលតែងតែយកចិត្ត ទុកដាក់ គ្រប់ពេលវេលា នូវសុខទុក្ខរបស់ប្រជាពលរដ្ឋ គ្រប់ទីកន្លែង។ លោកក៏បានសំណូមពរ និងជំរុញដល់ប្រជាកសិករ ដែលទទួលបាន ស្រូវពូជ នៅថ្ងៃនេះ ត្រូវយកទៅប្រើប្រាស់ បង្ករបង្កើនផល អោយចំទិសដៅ ដើម្បីជាទុនក្នុងរបរកសិកម្ម តទៅមុខទៀត ទន្ទឹមនេះ ត្រូវការពារជានិច្ច នូវបញ្ហាជំងឺកូវីដ១៩ ដោយស្តាប់ និងអនុវត្តតាមការណែនាំរបស់ក្រសួង សុខាភិបាល ត្រូវរួមគ្នាគោរពច្បាប់ចរណ៍ផ្លូវគោក និងអប់រំណែនាំកូនចៅ ជៀសអោយឆ្ងាយ ពីបញ្ហាគ្រឿងញៀន។
បន្ទាប់ពីចែកស្រូវពូជដល់ប្រជាកសិករ លោកអភិបាលរងខេត្ត និងប្រតិភូអមដំណើរ បានអញ្ជើញចុះពិនិត្យមើល ការព្រោះស្រូវ ដោយប្រើម៉ាស៊ីនព្រោះស្រូវ៕PC