មនុស្ស​៤៧​នាក់​ស្លាប់​-​របួស​១៤៣​នាក់ ដោយ​គ្រោះថ្នាក់​ចរាចរណ៍ នៅមុន​និង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ ពីថ្ងៃ​ទី​១៣-១៧ ខែមេសា​

1361
ចែករម្លែក

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: គ្រោះថ្នាក់​ចរាចរណ៍ នៅមុន​និង​ក្រោយ​ពិធីបុណ្យ​ចូលឆ្នាំ​ប្រពៃណី​ខ្មែរ គិត​ចាប់ពី​ថ្ងៃទី​១៣-១៧ ខែមេសា ឆ្នាំ​២០១៨ បាន​បណ្តាល​ឲ្យ​មន​សុ្ស​ចំនួន ៤៧​នាក់​បាន​ស្លាប់ និង​របួស​ចំនួន​១៤៣​នាក់​។ បើ​បៀ​ប​ធៀប​ទៅ​និង​រយៈពេល​ដូចគ្នា​នៅក្នុង​ឆ្នាំ​២០១៧ ចំនួន​អ្នកស្លាប់​មានការ​ថយចុះ ដោយ​ក្នុង​ឆ្នាំ​២០១៧ អ្នកស្លាប់​៥៥​នាក់ និង​របួស​២២៦​នាក់​។​

​បើតាម​របាយការណ៍រ​បស់​នាយកដ្ឋាន​នគរ​បាល​ចរាចរណ៍ និង​សណ្តាប់ធ្នាប់​សាធារណៈ នៃ​អគ្គស្នងការ​នគរបាល​ជាតិ បាន​បង្ហាញថា នៅ​ថ្ងៃទី​១៣ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​១៥​លើក បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៦​នាក់ របួស​សរុប​២៧​នាក់ (​របួសធ្ងន់​១៧​នាក់ និង​ស្រាល​៩​នាក់​)​។ នៅ​ថ្ងៃទី​១៤ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍ កើតឡើង​ចំនួន​១៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់ ចំនួន​៦​នាក់ និង​របួស​២៥​នាក់ (​ស្រាល​១១​នាក់ ធ្ងន់​១៤​នាក់​) ។ នៅ​ថ្ងៃទី​១៥ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​២៤​លើក បណ្ដាល​ឲ្យ​មនុស្ស​ស្លាប់​១៣​នាក់ របួស​ចំនួន​៣៤​នាក់ (​ធ្ងន់​២៨​នាក់​-​របួសស្រាល​៦​នាក់​)​។ នៅ​ថ្ងៃទី​១៦ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​១៧​លើក បណ្តាល​ល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​០៧​នាក់ របួស​២២​នាក់ (​ធ្ងន់​១៩​នាក់​-​ស្រាល​៣​នាក់​)​។ នៅ​ថ្ងៃទី​១៧ ខែមេសា គ្រោះថ្នាក់​ចរាចរណ៍​កើតឡើង​ចំនួន​២១​លើក បណ្តាល​ល​ឲ្យ​មនុស្ស​ស្លាប់​ចំនួន​១៥​នាក់ របួស​៣៥​នាក់ (​របួសធ្ងន់​១៨ និង​របួសស្រាល​១៧​នាក់​)​។​

​សរុប​គ្រោះថ្នាក់​ចរាចរណ៍​រយៈពេល​៥​ថ្ងៃ (​គិត​ចាប់ពី​ថ្ងៃទី​១៣-១៧ ខែមេសា​) គ្រោះថ្នាក់​ចរាចរណ៍​ទូទាំងប្រទេស កើតឡើង​ចំនួន​៩១​លើក​/១២១​លើក ថយ​៣០​លើក​។ ស្លាប់​៤៧​នាក់​/៥៥​នាក់ ថយ​៨​នាក់​។ មូលហេតុ​គ្រោះថ្នាក់​ចរាចរណ៍​ដោយសារ​ល្បឿន ស្រវឹង ប្រជែង មិន​ប្រកាន់​ស្តាំ មិន​គោរព​សិទ្ធិ បត់​គ្រោះថ្នាក់ កត្តា​យាន ងងុយដេក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម