ប្រែសម្រួលៈវាសនា/បាងកក៖ មន្ត្រីថៃចូលនិវត្តន៍ម្នាក់ដែលទើបវិលមកពីអង់គ្លេសនិងត្រូវបានពិនិត្យឃើញថាបានឆ្លងកូវីដ១៩នោះ ឥឡូវបានស្លាប់ដែលនាំអោយចំនួនស្លាប់ដោយជំងឺនេះនៅថៃកើនដល់៦០នាក់។
ការស្លាប់របស់បុរសវ័យ៦៦ឆ្នាំនេះត្រូវបានប្រកាសកាលពីថ្ងៃសុក្រ នៅពេលថៃប្រកាសការឆ្លង៨ករណីទៀត ដោយ៥នាក់ជាអ្នកដំណើរមកពី៥ប្រទេស និង៣នាក់ជាអ្នកបើកបរជនជាតិមីយ៉ាន់ម៉ា។បូករួមទាំងចំនួន៨នាក់នេះ ធ្វើអោយថៃមានអ្នកឆ្លងកូវីដ១៩ សរុប៣.៨១៨នាក់។
ក្នុងចំណោមអ្នកឆ្លងជាង៣ពាន់នាក់ខាងលើ ៣.៦៣៩នាក់បានជាសះស្បើយនិងចេញពីមន្ទីរពេទ្យអស់ហើយ។
ជនរងគ្រោះដែលមានជំងឺលើសឈាមនិងទឹកនោមផ្អែមផង បានមកដល់ថៃក្នុងដំណើរមកពីអង់គ្លេសកាលពីថ្ងៃ១៩តុលា និងបានស្នាក់នៅកន្លែងធ្វើចត្តាឡីស័កមួយ មុនធ្វើតេស្តិ៍រកឃើញកូវីដ១៩កាលពីថ្ងៃ២០តុលា។
បើតាមមជ្ឈមណ្ឌលគ្រប់គ្រងស្ថានការណ៍កូវីដ១៩ បុរសនេះបានស្លាប់កាលពីថ្ងៃ០៥វិច្ឆិកា៕