អ្នកជំងឺ​កូវី​ដ​១៩​ទទួល​ការវះកាត់​ប្តូរ​សួត​លើក​ដំបូង​បំផុត​នៅ​ស៊ុយអែត​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ស៊ុយអែត ៖ មជ្ឈមណ្ឌល​ប្តូរ​សរីរាង្គ​នៃ​មន្ទីរពេទ្យ​សាកលវិទ្យាល័យ​សាល់​ហ្គ្រេ​ន​ស្កា (Sahlgrenska) បាន​ធ្វើ​ការវះកាត់​ប្តូរ​សួត​លើកដំបូង​នៅ​ស៊ុយអែត​លើ​អ្នកជំងឺ​កូវី​ដ​១៩​ម្នាក់ ដែល​ទំនងជា​នឹង​ត្រូវ​ស្លាប់​បើ​មិន​ធ្វើ​ដូច្នេះ​។​

​អ្នកជំងឺ​បាន​ធ្លាក់ខ្លួន​ឈឺ​ជាមួយ​ជំងឺ​កូវី​ដ​១៩​នៅ​ដើមនិ​ទាឃរ​ដូវ​ហើយ​ត្រូវបាន​ព្យាបាល​ដោយ​ប្រើ​ឧបករណ៍​ជំនួយ​ដកដង្ហើម​ក្នុង​បន្ទប់​សង្គ្រោះ​បន្ទាន់ ដែល​ក្រោយមក​បាន​ទទួល​ឧបករណ៍​ទ្រទ្រង់​ជីវិត​ហៅថា ECL អស់​រយៈពេល​ជាច្រើន​ខែ​។

​ទូរទស្សន៍​ជាតិ SVT បាន​រាយការណ៍​នៅ​ថ្ងៃ​សុក្រ​នេះ​ថា ប៉ុន្តែ​ចាប់តាំងពី​ការវះកាត់​ប្តូរ​សួត​មក អ្នកជំងឺ​អាច​ចាកចេញ​ពី​មន្ទីរពេទ្យ​បាន​ហើយ និង​កំពុង​សម្រាក​នៅ​ផ្ទះ​ដើម្បី​ជា​សះស្បើយ​ទាំងស្រុង​។​

​ឧបករណ៍ ECL គឺពាក់ព័ន្ធ​នឹង​អុកស៊ីសែន​នៅ​ខាងក្រៅ​រាងកាយ​តាមរយៈ​ម៉ាស៊ីន​តូច​មួយ ដែល​ដើរតួ​ជា​សួត​សិប្បនិម្មិត​។

​ឈាម​របស់​អ្នកជំងឺ​ត្រូវបាន​យកចេញ​ពី​រាងកាយ​និង​ទទួល​អុកស៊ីសែន​នៅក្នុង​ម៉ាស៊ីន​មុន​ពេល​ហូរ​ចូល​រាងកាយ​វិញ នៅពេល​ដែល​សួត​ខូចខាត​ខ្លាំងពេក​មិន​អាច​ធ្វើ​បែប​នេះ​ដោយ​ខ្លួនឯង​។ ​ការព្យាបាល​បែបនេះ​អនុញ្ញាតឱ្យ​ធ្វើ​ឡើង​តែ​ក្នុងករណី​ជំងឺ​ធ្ងន់ធ្ងរ​បំផុត នៅពេល​សូម្បីតែ​ឧបករណ៍​ដកដង្ហើម​ក៏​មាន​មិន​គ្រប់គ្រាន់​ដែរ​នោះ​។ គោលបំណង​គឺ​ទុកពេល​ឱ្យ​សួត​បាន​សម្រាក​និង​ផ្តល់​ឱ្យ​ពួកវា​នូវ​ឱកាស​ដើម្បី​ជា​សះស្បើយ​។​

​ក្នុងនាម​ជា​ប្រទេស​តំបន់ណ័​រ​ឌី​កដែលរងគ្រោះ​ពី​កូ​វីដ​ខ្លាំងជាងគេ ស៊ុយអែត​មាន​ករណី​ឆ្លងកូវី​ដ​ចំនួន ១៤២.០០០ ករណី​និង​មាន​អ្នកស្លាប់​ជាង ៦.០០០ នាក់​។ ​បន្ទាប់ពី​មាន​ភាពស្ងប់ស្ងាត់​នៅ​រដូវក្តៅ​ជា​មួយ​នឹង​ករណី​ថ្មី​តែ​ប៉ុន្មាន​រយ​នៅ​ចុង​ខែ​តុលា ស៊ុយអែត​ឥឡូវ​បានឃើញ​ការឆ្លង​ថ្មីៗ​ជាង ៤.០០០ នាក់​រៀងរាល់ថ្ងៃ​៕sn

​អ្នកជំងឺ​កូវី​ដ​១៩​ដំបូង​គេ​ទទួល​ការវះកាត់​ប្តូរ​សួត​នៅ​ស៊ុយអែត​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

​បុរាណ​ដ្ឋា​ន​អូរ​កី​ក្នុ...

​ដោយៈ ភ្នំ​ស្វាយ / កោះកុង...

​ត្រីមាស​ទី​បីៈ​រោងចក្រ​ច...

ដោយ​: ពៅ​និមល​/​ភ្នំពេញ​:...

អ្នកគ្រប់គ្រង និង​សិស្ស​ន...

ដោយៈ សុ​ផានី​តា​/​កោះកុង​...

តម្លៃ​អង្ករ​នាំចេញ​ថ្លៃ​ប...

​ដោយៈ ជា សីហៈ​/​ភ្នំពេញៈ ...