Home ព័ត៌មានជាតិ នយោបាយ ជប៉ុន​សម្រេច​...

ជប៉ុន​សម្រេច​ផ្តល់​ហិរញ្ញប្បទាន​ឥត​សំណង​២,៧ លាន​ដុល្លារ និង​ឥណទាន​សម្បទាន​ចំនួន​២២៧​លាន ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​

ដោយៈ​សុផល​/​ភ្នំពេញៈ​ឆ្លើយតប​ទៅនឹង សំណើរ​របស់​រាជរដ្ឋាភិបាល​កម្ពុជា និង​ដើម្បី​ពង្រឹង​ទំនាក់ទំនង​មិត្តភាព និង សហប្រតិបត្តិការ​រវាង​ជប៉ុន និង​ព្រះរាជាណាចក្រ​កម្ពុជា រដ្ឋាភិបាល​ជប៉ុន​បាន សម្រេច​ផ្តល់​ហិរញ្ញប្បទាន ឥត​សំណង​ចំនួន ៣០០​លាន យ៉េន​ប្រមាណ ២,៧ លាន​ដុល្លារ​អាម៉េរិក និង​ឥណទាន​សម្បទាន​ចំនួន ២៥ ប៊ី​លាន​យ៉េន​ប្រមាណ ២២៧ លាន​ដុល្លារ​ដល់​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​(រូបថតស្ថានទូត)


១. ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​
តាមរយៈ​ហិរញ្ញប្បទាន​ឥត​សំណង​សម្រាប់​“​កម្មវិធី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​” រដ្ឋាភិបាល​ជប៉ុន ផ្តល់​ថវិកា​៣០០​លាន​យ៉េន​(​ប្រមាណ ២,៧ លាន​ដុល្លារ​)​ដល់​អគ្គស្នងការ​នគ​របាល​ជាតិ និង អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​នៃ​ក្រសួងមហាផ្ទៃ ដើម្បី​ទិញ​សម្ភារ​។ កិច្ចសហប្រតិបត្តិការ​នេះ​មាន​គោលបំណង​ពង្រឹងសមត្ថភាព​របស់​អង្គភាព​ខាងលើ តាមរយៈ​ការផ្តល់​សម្ភារៈ រួមមាន​យានយន្ត​សម្រាប់​ការពារ​សន្តិសុខ​ដើម្បី​ទុក​ការពារ​គណៈប្រតិភូ និង​ម៉ាស៊ីន​ត្រួតពិនិត្យ កាំរស្មីអ៊ិច​សម្រាប់​ប្រើប្រាស់​នៅតាម​ព្រំដែន គោក​។ សម្ភារៈ​ទាំងនេះ នឹង​ជួយ​ឲ្យ​ព្រឹត្តិការណ៍​ទ្រង់ទ្រាយ​ធំ ដូច​ជាស​ន្និសិទ​អន្ដរជាតិ​នាពេលខាងមុខ​ប្រារព្ធ​ធ្វើឡើង​ប្រកបដោយ​សុវត្ថិភាព និង​ដំណើរការ​ទៅ​យ៉ាង​រលូន​។​

២. ឥណទាន​សម្បទាន​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩
​ឥណទាន​សម្បទាន​សម្រាប់​កម្មវិធី​គាំទ្រ​បន្ទាន់​ដើម្បី​ឆ្លើយតប​ទៅនឹង​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩ រដ្ឋាភិបាល​ជប៉ុន​ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ចំនួន​២៥ ប៊ី​លាន​យ៉េន​( ប្រមាណ ២២៧ លាន​ដុល្លារ​)​ដល់​កម្ពុជា​ដែល​កំពុង​រង​ផលប៉ះពាល់​ដោយ​ការរីក​រាលដាល​ជាស​កល​នៃ​វីរុស​កូ​វីដ​១៩​។ តាមរយៈ​សហ​ហិរញ្ញប្បទាន​ជាមួយ​ធនាគារអភិវឌ្ឍន៍អាស៊ី ឥណទាន​នេះ​នឹង​ជួយ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​វីរុស​កូ​វីដ​១៩ រក្សា​លំនឹង​និង​ភាព​សកម្ម​នៃ​សកម្មភាព​សេដ្ឋកិច្ច​និង​សង្គម និង​ការពារ​កិច្ច​គាំពារ​សង្គម​។ ឥណទាន​នេះ​គឺ​បន្ថែម​ពីលើ​ហិរញ្ញប្បទាន​ឥត​សំណង​៥ ប៊ី​លាន​យ៉េន​(​ប្រមាណ ៤៥ លាន​ដុល្លារ​អាមេរិក​) ដើម្បី​ឆ្លើយតប​ទៅនឹង ជំងឺ​កូ​វីដ​១៩ តាមរយៈ​ការធ្វើ​ឲ្យ​ប្រសើរ​ឡើងវិញ​នូវ​មន្ទីរពេទ្យបង្អែក​ក្នុង​ខេត្តសៀមរាប ការផ្តល់​ឧបករណ៍ វេជ្ជសាស្ត្រ​នៅ​ទូទាំងប្រទេស និង​ជំនួយ​បច្ចេកទេស​។

​តាមរយៈ​ការប្រើប្រាស់​ឥណទាន​សម្បទាន​នេះ​ប្រកបដោយ​ប្រសិទ្ធភាព សេដ្ឋកិច្ច និង​សង្គម​របស់​ប្រទេស​កម្ពុជា​នឹង​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស​តាមរយៈ​ការពង្រឹង​ប្រព័ន្ធ​វេជ្ជសាស្ត្រ ការគាំទ្រ​ផ្នែក​សង្គម​សម្រាប់​ជនក្រីក្រ​និង​ងាយ​រងគ្រោះ និង ផ្តល់​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ដល់​សហគ្រិន​រួមទាំង​សហគ្រាស​ធុន​តូច និង​មធ្យម​។​

​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់​ប្រទេស​កម្ពុជា​កំពុងតែបន្ត ការលើកកម្ពស់​គុណភាព​ជីវិត​របស់​ប្រជាជន ម្នាក់ៗ​ស្របគ្នា​នឹង​ការអភិវឌ្ឍ​សេដ្ឋកិច្ចជាតិ​ទាំងមូល​គឺមាន​សារៈសំខាន់​ណាស់​។ ជប៉ុន​មានបំណង​បន្ត​គាំទ្រ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​រប​ស់រាជ​រដ្ឋាភិបាល​កម្ពុ​ជា​ដោយ​ប្រើប្រាស់​គ្រោងការណ៍​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គម​នានា​។​

លិខិត​ប្តូរ​សារ​នៃ​គម្រោង​ទាំងនេះ​ត្រូវបាន​ចុះហត្ថលេខា​រវាង​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និងលោក មិ​កា​មិ ម៉ាសា​ហ៊ី​រ៉ូ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា​នៅ​ថ្ងៃទី ៦ ខែវិច្ឆិកា​នេះ​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោងភាពយន្ត លេ​ជិន ផ្អាក​ប...

​ដោយៈ សុផល / ភ្នំពេញៈ រោង...

ក្រោយ​ការធ្វើ​តេស្ត​ជំងឺ​...

​ដោយ​៖ ទេព មង្គល / ភ្នំពេ...

ថ្នាក់ដឹកនាំ​និង​មន្ត្រី​...

ដោយៈ​ដេប៉ូ​/​ភ្នំពេញៈ​ថ្ន...

ក្រសួង​អប់រំ​ប្រកាស​ផ្អាក...

​ដោយ​:​សុផល​/​ភ្នំពេញៈ​ដើ...