Home ព័ត៌មានជាតិ សន្តិសុខ តុលាការ សាកសួ...

តុលាការ សាកសួរ​ភ្នាក់ងារ ពីរ​នាក់ នៃ​ឆ្នោត​វៀតណាម សញ្ញា​សម្គាល់ C56 របស់​ថៅកែ ឈ្មោះ ប៊ុនធឿន

ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ យុវជន ពីរ​នាក់ ជា​ភ្នាក់ងារ នៃ​ឆ្នោត​វៀតណាម ដែលមាន​សញ្ញា សម្គាល់ C56 របស់​ថៅកែ ឈ្មោះ ប៊ុនធឿន បាន​ត្រូវ​សមត្ថកិច្ច នគរបាល​ខណ្ឌដង្កោ បញ្ជូនមក​តុលាការ នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដើម្បី​ចាត់ការ​តាមច្បាប់​។ រហូតមក ដល់​រសៀល ថ្ងៃ​ដដែល​នេះ លោក ស៊ិត វណ្ណៈ ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ កំពុងធ្វើការ​សាកសួរ​។

​យុវជន ពីរ​នាក់​នេះ ឈ្មោះ ធុ​យ ស៊ី​ត្រៃ អាយុ​២១​ឆ្នាំ និង​ឈ្មោះ សេង សុខ​ភី អាយុ​២៥​ឆ្នាំ​។ យុវជន​ទាំង ពីរ​នាក់​នេះ បាន​ត្រូវ​សមត្ថកិច្ច ឃាត់ខ្លួន​នៅ​ថ្ងៃទី​៥ ខែវិច្ឆិកា ដោយមាន​ការឯកភាព ពី​លោក សុក កែវ​បណ្ឌិត ព្រះរាជអាជ្ញារង អម​សាលាដំបូង រាជធានី​ភ្នំពេញ ។​

​នគរបាល​ខណ្ឌដង្កោ បាន​បង្ក្រាប​ទីតាំង កត់​ឆ្នោត​វៀតណាម ដុះ​ស្លែ​មួយ​នេះ កាលពី​ថ្ងៃទី​៥ វិច្ឆិកា វេលា​ម៉ោង ១១​និង​៣០​នាទី​ព្រឹក នៅ​ចំណុច​មុខផ្ទះ​ជួល គ្មាន​លេខ ផ្លូវ​បេតុង សាលា កសិកម្ម​ចំការ​ដូង ភូមិ​ខ្វា សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ ។

​នៅ​ចំពោះមុខ​សមត្ថកិច្ច យុវជន​ទាំង ពីរ​នាក់ បាន​សារភាពថា ពិតជា​បានទទួល​កត់​ឆ្នោត វៀតណាម អោយ​ថៅកែ​ឈ្មោះ ប៊ុនធឿន អាយុ​ប្រហែល ៣៥ ឆ្នាំ ដែលមាន​សញ្ញា​សម្គាល់ C56 ពិតប្រាកដ​មែន ។​

​ប្រជាពលរដ្ឋ បានលើកឡើង​ថាៈ ទីតាំង​កត់​ឆ្នោត​វៀតណាម ដែលមាន​សញ្ញា​សម្គាល់ C56 នេះ គឺ​ដំណើរការ​ជា​យូរ​មកហើយ ដោយមាន​ថៅកែ​ឈ្មោះ ប៊ុនធឿន ជា​អ្នកកាង​រហូតមក ៕PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រដ្ឋបាលខេត្ត ជូនដំណឹង​ពី​...

ដោយៈ បាយ័ន / សៀមរាបៈ នៅ​ថ...

សម្តេច​តេ​ជោ ហ៊ុន សែន​៖​រ...

ដោយៈ​តារា​រិ​ទ្ធ​/​ភ្នំពេ...

«​យុទ្ធនាការ​ភ្នំពេញ​ស្អា...

ដោយៈ​សុផល​/​ភ្នំពេញ​៖​យុទ...

ត្រាំ​ថាបៃ​ដិន​អាច​ចូលសេត...

​ប្រែ​សម្រួល : កញ្ញា​ដា​ល...