Home ព័ត៌មានអន្តរជាតិ ជោគវាសនា​អណ​ត...

ជោគវាសនា​អណ​ត្តិ​ទី​ពីរ​លោក ដូ​ណា​ល់ ត្រាំ​ពឹង​តែ​នៅលើ​រដ្ឋ​ពីរ​ទេ

ប្រែ​សម្រួលៈ ជា សីហៈ​/ ភ្នំពេញៈ ជោគវាសនា​នៃ​ការ​កាន់ដំណែង​អណ​ត្តិ​ទី​ពីរ​របស់លោក ដូ​ណា​ល់ ត្រាំ នៅពេលនេះ​គឺ​នៅ​អាច​ពឹងពាក់​តែ​នៅលើ​លទ្ធផល​នៅ​រដ្ឋ​ពីរ​ប៉ុណ្ណោះ គឺ ច​ច​ចៀ និង ផេ​ន​ស៊ី​វ៉ា​នៀ ។

​បើតាម​សេចក្តីរាយការណ៍​របស់​ស៊ី​អេ​ន​អេ​ន លោក ត្រាំ​នឹងមិន​អាច​រក​ផ្លូវ​ឈានទៅរក​អង្គ បោះ ឆ្នោត ២៧០ បានទេ ប្រសិនបើ​គ្មាន​ការគាំទ្រ​ដោយ​សន្លឹកឆ្នោត​នៅ​រដ្ឋ ច​ច​ចៀ និង ផេ​ន​ស៊ី​វ៉ា​នៀ ដូច្នេះ ហើយ​បានជា​លោក​កំពុងតែ​ស្វះ​ស្វែងរក​លទ្ធភាព​គ្រប់យ៉ាង​នៅលើ​ដំណើរ​ការរាប់ សន្លឹកឆ្នោត​រដ្ឋ​ទាំងពីរ​នេះ ។

​អ្នក​វិភា​ពបាន​អះអាងថា លទ្ធភាព​នៃ​ការកាន់កាប់​សេត​វិមាន​នៅ​អណ​ត្តិ​ទី​ពីរ​នឹង​កាន់តែ​យ៉ាប់ សម្រាប់​លោក ប្រសិន បើ​លោក​ត្រាំ​បាត់បង់​អង្គ​បោះឆ្នោត​ចំនួន ១៦ នៅ​រដ្ឋ​ច​ច​ចៀ​។

​តាម​សេចក្តីរាយការណ៍​ចុងក្រោយ នៅពេលនេះ លោក ចូរ បាយ​ដែន​បេក្ខជន​ប្រធានាធិបតី មកពី​គណបក្ស​ប្រជាធិបតេយ្យ កំពុងតែ​នាំមុខ លើ​ការគាំទ្រ​លោក​ដូ​ណា​ល់ ត្រាំ នៅ​រដ្ឋ ច​ច​ចៀរ​នេះ ៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular