Home ព័ត៌មានជាតិ វប្បធម៌ អាជ្ញាធរ​ជាតិ...

អាជ្ញាធរ​ជាតិ​អប្សរា​និង​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក ពិភាក្សា​បច្ចេកទេស​ជួសជុល​ប្រាសាទតា​សោម​

ដោយ​: អង្គរតូច / សៀមរាប​: លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា នៅ​ព្រឹក​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ បាន​ជួបពិភាក្សា​ការងារ​បច្ចេកទេស​ជាមួយ​តំណាង​ស្ថាប័ន​របស់​អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក (WMF) ដើម្បី​ជួសជុល​ប្រាសាទ តា​សោម​។

​ក្រោយ​ពិភាក្សា ក្រុមការងារ​បាន​ចុះ​សិក្សា​រួមគ្នា​លើ​លទ្ធភាព​នានា​ក្នុងការ​ការពារ ការអភិរក្ស ក៏ដូចជា​កិច្ចការ​ជួសជុល​បន្ថែម ក្រោយពេល​ស្ថាប័ន​សហរដ្ឋ អាមេរិក WMF ជួសជុល​រួចរាល់​តាំងពី​ឆ្នាំ​២០១២​មក​។​

​ក្រុមការងារ​បាន​សិក្សា​រួមគ្នា រក​ដំណោះស្រាយ ដើម្បី​បញ្ជៀ​ស​បញ្ហា​អវិជ្ជមាន​មួយចំនួន​អំឡុងពេល​ជួសជុល ពិសេស​ស្របតាម​តម្លៃ​នៃ​សម្បត្តិ​បេតិកភណ្ឌ​ជាតិ​។

​លោក ហង់ ពៅ អគ្គនាយក​អាជ្ញាធរ​ជាតិ​អប្សរា បាន​ណែនាំ​នូវ​ចំណុច​ចំនួន​ដើម្បី​រៀបចំ​បរិវេណ​ប្រា សាទ​តា​សោម ឱ្យមាន​សោ​ភណ្ឌ​ភាពល្អ និង​ទាក់ទាញ​ភ្ញៀវទេសចរ​។ លោក​បាន​បញ្ជាក់ថា អង្គការ​មូលនិធិ​ប្រាសាទ​ពិភពលោក ក្រោម​កិច្ចសហប្រតិបត្តិការ​ជាមួយ​អាជ្ញាធរ​ជាតិ​អប្សរា បានចាប់ផ្តើម​ជួសជុល​ប្រាសាទតាសោម ចាប់ពី​ឆ្នាំ ២០០០ រហូតដល់ ឆ្នាំ ២០១២​។ យ៉ាងណាក៏ដោយ ក្រោយ​ជួសជុល​រយៈពេល​១០​ឆ្នាំ​មកនេះ ស្ថាប័ន​នេះ​សង្កេតឃើញថា មាន​បញ្ហា​មួយចំនួន​ដែល​ត្រូវ​ដោះស្រាយ​បន្ត​ដូចជា ការរៀបចំ​ប្រព័ន្ធ​ទឹក ដែលជា​បញ្ហា​ប្រឈម​ខ្លាំង ដែល​ធ្វើឱ្យ​ហូរ​ច្រោះ​ដល់​ឫស​ឈើ​ធំៗ ដែល​អាចមាន​ហានិភ័យ​ទៅ​អនាគត​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

រោង​ម៉ាស៊ីនកិនស្រូវ​មួយកន...

​ដោយៈ ស​រិ​ទ្ធ / ភ្នំពេញៈ...

អភិបាលខណ្ឌ​កំបូល នាំយក​សៀ...

​ដោយៈ រ៉ា​ម៉ន / ភ្នំពេញៈ ...

ឃាត់ខ្លួន​ជនសង្ស័យ ពីរ​នា...

ដោយៈ ទេ​ពក​ង្រី / កំពង់ឆ្...

EL : Arsenal, Leicester, ...

​ប្រែ​សម្រួល : កញ្ញា​ដា...