Home ព័ត៌មានជាតិ សេដ្ឋកិច្ច ព្យុះ​១៩​រលាយ...

ព្យុះ​១៩​រលាយ​បង្កឱ្យមាន​ភ្លៀង​ច្រើន​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​មេគង្គ​លើ​

ដោយ​: ប​.​ខុន / ភ្នំពេញ​: សម្ពាធ​ទាប​នៃ​ព្យុះ​ទី​១៩ ដែល​បាន​រលាយ​នៅលើ​ឆ្នេរ​ក្រោម​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម បាន​រំ​កឹ​ល​ចូលដល់​ប្រទេស​ឡាវ​នៅ​ព្រលប់​ថ្ងៃនេះ​(៦​វិច្ឆិកា​) ដោយ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​គួរសម​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​អា​ង​ទន្លេមេគង្គ​លើ ធ្វើឱ្យ​ល្បឿន​ទឹកទន្លេ​មេគង្គ​នៅ​ចុងរដូវ​វស្សា​ស្រក​ចុះ​យឺត​ជាង​ឆ្នាំ​ធម្មតា​។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ​និង​ជា​រដ្ឋលេខាធិការ​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង​នៅ​ព្រលប់​ថ្ងៃទី​៦​ខែ​វិ​ចិ្ឆ​កា​ឆ្នាំ​២០២០​ថា សម្ពាធ​ទាប នៃ​ព្យុះ​ទី​១៩ ដែល​បាន​រលាយ​នៅលើ​ឆ្នេរ​ក្រោម​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម កាលពី​ព្រឹក​ថ្ងៃនេះ បាន​រំ​កឹ​ល​ចូលដល់​ក្នុងប្រទេស​ឡាវ​ហើយ​នៅ​យប់​នេះ ដោយ​បង្កឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​គួរសម​នៅ​តំបន់​ផ្ទៃ​រងទឹក​ភ្លៀង​របស់​អា​ង​ទន្លេមេគង្គ​លើ និង​ភ្លៀង​តិចតួច​នៅ​តំបន់​ខ្ពង់រាប​ភាគ​ឦសាន និង​ខ្ពង់រាប​ភាគ​ខាងជើង​ប្រទេស​កម្ពុជា​។​

​ឥទ្ធិពល​របស់​ព្យុះ​ទី​១៩ ដែល​បាន​រលាយ​នៅលើ​ក្រោម​ភាគ​កណ្តាល​របស់​ប្រទេស​វៀតណាម​នេះ លោក ចាន់ យុ​ត្ថា និយាយថា មិនបាន​ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់​ច្រើន​ដល់​ប្រទេស​កម្ពុជា​ទេ ដោយសារ​ទ្រនង់​សម្ពាធ​ខ្ពស់​រុញ​ចុះ​ខ្លាំង​មកពី​ភាគខាងត្បូង​របស់​ប្រទេស​ចិន​។ ទឹកភ្លៀង​នៅ​តំបន់​អាង​ទន្លេមេគង្គ​លើ​ដោយសារ ឥទ្ធិពល​របស់​ព្យុះ​នេះ បានធ្វើឱ្យ​ល្បឿន​ទឹកទន្លេ​មេគង្គ​ស្រក​ចុះ​យឺត​នៅ​ចុងរដូវ​វស្សា​នេះ​ខុសពី​ឆ្នាំ​ធម្មតា​។​

​លោ ចាន់ យុ​ត្ថា និយាយ​ឱ្យដឹង​ផងដែរ​ថា ព្យុះ​ទី​២០​ដែល​កំពុង​ស្ថិតនៅ​ខាង ជើង​ប្រទេស​ហ្វីលីពីន​ចន្លោះ​កោះ​តៃវ៉ាន់​នឹង​រលាយ​នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង​ក្បែរ​កោះ​ហៃណាំ​នៅ​អំឡុង​ថ្ងៃទី​៨​ខែវិច្ឆិកា ព្រម​ពេល​ជាមួយនឹង​ព្យុះ​ថ្មី​ទី​២១ មាន​ឥទ្ធិពល​ខ្លាំង​ដើរចូល​មកដល់​ក្នុង​សមុទ្រ​ចិន​ខាងត្បូង ដោយមាន​ដំណើរ​មករ​ក​ឆ្នេរ​របស់​វៀតណាម​ទៀត​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

យុទ្ធនាការ​១៦​ថ្ងៃ​: បង្ក...

ដោយ​: មុនី​រ័ត្ន / ភ្នំពេ...

អភិបាលខណ្ឌ​ចំកា​មន​៖ សម្ត...

ដោយ​: រ៉ា​ម៉ន / ភ្នំពេញ​:...

ក្មេងប្រុស​អាយុ​១២​ឆ្នាំ ...

ដោយ​: អង្គា​រ៍​ហេង / ភ្នំ...

សម្តេច​ក្រឡាហោម ស ខេង ចេញ...

​ដោយ​: មុនី​រ័ត្ន / ភ្នំព...