ដោយ: រ៉ាម៉ន / ភ្នំពេញ: នាព្រឹកថ្ងៃទី៦ ខែវិចិ្ឆកា ឆ្នាំ២០២០នេះ រដ្ឋបាលខណ្ឌទួលគោក បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ក្រោមអធិបតីភាពលោក ឯក ឃុនឌឿន អភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទួលគោក ដើម្បីត្រួតពិនិត្យ និងពង្រឹងកិច្ចការត្រួតពិនិត្យអាវុធជាតិផ្ទុះគ្រឿងញៀន គ្រឿងស្រវឹង និងការអនុវត្តច្បាប់ ស្ដីពីចរាចណ៍ផ្លូវគោកឱ្យបានជាប់ជាប្រចាំ និងជាពិសេសកិច្ចការការពារសន្ដិសុខ សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

ក្នុងកិច្ចប្រជុំនោះ លោក ឯក ឃុនឌឿន អភិបាលខណ្ឌទួលគោកបានណែនាំដល់អាជ្ញាធរសង្កាត់ទាំងអស់ និងកម្លាំងសមត្ថកិច្ចក្នុងខណ្ឌបន្តសហការការពារ សន្ដិសុខ សណ្ដាប់ ធ្នាប់ និងរបៀបរៀបរយសាធារណៈជូនបងប្អូន ប្រជាពលរដ្ឋក្នុងមូលដ្ឋានឱ្យបានកាន់តែប្រសើរថែមទៀត៕ ល