Home ព័ត៌មានជាតិ សង្គម ថ្ងៃស្អែក​នេះ...

ថ្ងៃស្អែក​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត តំណាង​សម្ដេច​តេ​ជោ​នាំយក​ស្រូវពូជ​ចែកជូន​ប្រជាពលរដ្ឋ​ជាង​២​ម៉ឺន​គ្រួសារ​

ដោយ​: រិ​ទ្ធិ​សែន / ខេត្តពោធិសាត់​: នៅ​ព្រឹក​ថ្ងៃទី​៧ ខែវិច្ឆិកា ឆ្នាំ​២០២០​ស្អែក​នេះ ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត អគ្គ​មេបញ្ជាការរង នៃ​កងយោធពល​ខេមរភូមិន្ទ និង​ជា​មេបញ្ជាការ​កងទ័ពជើងគោក តំណាង​ដ៏​ខ្ពង់ខ្ពស់​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា នាំយក​ស្រូវពូជ​ទៅ​ចែកជូន​ប្រជាពលរដ្ឋ​ជិត​២​ម៉ឺន​គ្រួសារ នៅ​ខេត្តពោធិ៍សាត់​។​

​អំណោយ​ដែល​ឧ​ត្ត​ម​សេនីយ៍​ឯក ហ៊ុន ម៉ា​ណែ​ត ត្រូវ​នាំយកទៅ​ចែកជូន​ប្រជាពលរដ្ឋ​នៅពេលនោះ នឹងធ្វើ​ឡើង​នៅ​ពីរ​ទីតាំង ទី​១៖ នៅ​បរិវេណ​ព​ហ​កីឡដ្ឋាន​ខេត្តពោធិ៍សាត់​ចំនួន​១៣,០៤៧​គ្រួសារ និង​ទី​២៖ នៅ​បរិវេណ​វិទ្យាល័យ​អូរ​តា​ប៉ោង ចំនួន​៤,២៥៩​គ្រួសារ​។​

​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន អង្ករ ចំនួន​២៥​គីឡូក្រាម​, មី ចំនួន​០១​កេស​, ត្រីខ ចំនួន​០១​យួរ​, ទឹកត្រី ចំនួន​០១​យួរ​, ទឹក​ស៉ី​អ៉ី​វ ចំនួន​០១​យួរ​, ទឹក​សុទ្ធ ចំនួន​០១​កេស​, ឃី​ត ចំនួន​០១​កញ្ចប់​, ស្រូវពូជ ចំនួន​១០០​គីឡូក្រាម និង​ថវិកា ចំនួន​៥០,០០០​រៀល​។​

​សូមបញ្ជាក់​ផងដែរ​ថា បន្ទាប់ពី​ទទួលរង​នូវ​ឥ​ទិ្ធ​ពល​ព្យុះ និង​ភ្លៀង​ធ្លាក់​ខ្លាំង​ជា​បន្ទាប់​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ជាប់ៗ​គ្នា​កន្លងទៅ ក្នុងភូមិ​សាស្ត្រ​ខេត្តពោធិ៍សាត់ បានទទួល​រងគ្រោះ​នូវ​ជំនន់​ទឹកភ្លៀង ដែល​ហូរ​ធ្លាក់​ពី​ស្រុក​វាលវែង និង​ស្រុក​ភ្នំក្រវាញ បានធ្វើឱ្យ​ប៉ះពាល់​ប្រជាពលរដ្ឋ​ចំនួន​៦​ក្រុង​-​ស្រុក ក្នុងនោះ​មានស្រុក​វាលវែង ស្រុក​ភ្នំក្រវាញ ស្រុក​បាកាន ស្រុក​កណ្តៀង និង​ក្រុង​ពោធិ៍សាត់ ស្មើនឹង​៣៤​ឃុំ​-​សង្កាត់​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ប្រជាពលរដ្ឋ​ទីទ័លក្រ​នៅ​ក...

​ដោយ​: រិ​ទ្ធិ​សែន / ខេត្...

ជនសង្ស័យ​ម្នាក់ រួម​នឹង​វ...

​ដោ​យៈ រិ​ទ្ធិ​សែន / ពោធិ...

ប្រកាស​បិទ​ផ្សាយ ឯកសារ​កា...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...

​អនុគណៈកម្មការ​សុវត្ថិភាព...

​ដោយៈ ទេ​ពក​ង្រី / កំពង់ឆ...