Home ព័ត៌មានជាតិ នយោបាយ រដ្ឋាភិបាល​ចិ...

រដ្ឋាភិបាល​ចិន​ថ្វាយ​គ្រឿង​ឥស្សរិយយស «​មិត្តភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ដល់​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ថ្វាយ​គ្រឿង​ឥស្សរិយយស «​មិត្តភាព​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្ម​ស​ង្គ​ម​និយម​ចិន ការជំរុញ​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​បណ្តា​ប្រទេស​បរទេស និង​ការពារ​សន្តិភាព​ពិភពលោក ដើម្បី​ជា​កិច្ច​ថ្វាយ​នូវ​ការដឹងគុណ ក្នុងការ​ចូលរួមចំណែក​ដ៏​ធំធេង នៃ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ចំណងមិត្តភាព កម្ពុជា​-​ចិន​។​

​ព្រះរាជ​ពិធី​ថ្វាយ​គ្រឿង​ឥស្សរិយយស​ជា​ផ្លូវការ ប្រព្រឹត្តិ​ឡើង​នៅ​ថ្ងៃទី​០៦ ខែ​វិ​ចិ្ឆ​កា ឆ្នាំ​២០២០ នា​វិមាន​មហា​ប្រជាជន​ចិន ដោយ​ឯកឧត្តម​ប្រធានាធិបតី Xi JinPing​។​

​ប្រជានុរាស្ត្រ​កម្ពុជា​ទូទាំង​ព្រះរាជាណាចក្រ សូម​ព្រះ​បរម​រាជានុញ្ញាត​ក្រាប​ថ្វាយ​នូវ​ព្រះ​សព្ទសាធុការពរ និង​អបអរសាទរ​ក្នុង​មនោសញ្ចេតនា​គោរព​ស្រលាញ់​ដ៏​ខ្ពង់​ខ្ពស់បំផុត ថ្វាយ សម្តេចព្រះ​មហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជ​មាតា​ជាតិខ្មែរ ក្នុង​សេរីភាព សេចក្តីថ្លៃថ្នូរ និង​សុភមង្គល ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ក្នុងឱកាស​ដែល ព្រះអង្គ ត្រូវបាន​រដ្ឋាភិបាល នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន បានសម្រេច​ថ្វាយ​គ្រឿង​ឥស្សរិយយស «​មិត្តភាព នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន​» ជា​គ្រឿង​ឥស្សរិយយស​ថ្នាក់​ខ្ពស់បំផុត សម្រាប់​ឥស្សរជន​ឆ្នើម​បរទេស​ដែល​បាន​ចូលរួមចំណែក​យ៉ាងសកម្ម​ក្នុង​ការធ្វើ​ទំនើបភាវូបនីយកម្ម​ស​ង្គ​ម​និយម​ចិន ការជំរុញ​ការផ្លាស់ប្តូរ កិច្ចសហប្រតិបត្តិការ​រវាង​ចិន និង​បណ្តា​ប្រទេស​បរទេស និង​ការពារ​សន្តិភាព​ពិភពលោក ដើម្បី​ជា​កិច្ច​ថ្វាយ​នូវ​ការដឹងគុណ ក្នុងការ​ចូលរួមចំណែក​ដ៏​ធំធេង នៃ​សម្តេចព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិខ្មែរ ជាទីគោរព​សក្ការៈ​ដ៏​ខ្ពង់ខ្ពស់​បំផុត ចំពោះ​ចំណងមិត្តភាព កម្ពុជា​-​ចិន​៕ ល​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular