ដោយ: សៅ វ៉ាន់ឌី / ព្រះវិហារ: មន្ត្រីផ្នែករដ្ឋបាលព្រៃឈើរវៀងបានឱ្យដឹងកាលពីរសៀលថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ថា ក្រុមការងារគណៈបញ្ជាការឯកភាពស្រុករវៀងរួមមានមន្ត្រីរដ្ឋបាលព្រៃឈើ, មន្ត្រីនគរបាលស្រុករវៀង, មន្ត្រីរាជអាវុធខេត្ត ដឹកនាំដោយលោក មុយ វុន អភិបាលរងស្រុករវៀង និងលោក ស៊ុ សុវត្ថា នាយផ្នែករដ្ឋបាលព្រៃឈើរវៀង។

មន្ត្រីដដែលបានបន្តថា សមត្ថកិច្ចឃាត់រថយន្ត ២គ្រឿង នៅមុខស្នាក់ការផ្នែករដ្ឋបាលព្រៃឈើរវៀង ពីបទដឹកជញ្ជូនផលអនុផលព្រៃឈើ ដោយគ្មានលិខិតអនុញ្ញាតពីរដ្ឋបាលព្រៃឈើ មាន៖ ១.រថយន្តម៉ាកហីយ៉ាន់ ដាយ Hyundia ពណ៌ស ប្រព្រឹត្តឡើងដោយឈ្មោះ ខឿន ឃន ភេទប្រុស អាយុ ៣៣ឆ្នាំ អ្នកបើកបរ នៅភូមិលេខ៥ ឃុំអំពិលទុំពត ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដឹកឈើអារលេខ១ ប្រភេទ ស្រឡៅ។ ២.រថយន្តម៉ាក Hyundia ពណ៌ត្រីអ៊ី ស្លាកលេខខេមរភូមិន្ទ ០២ ៣~៣០៥៦ ប្រព្រឹត្តឡើង ដោយឈ្មោះ ចក់ ស៊ីថុន ឈ្មោះ ក្រៅ ហូឃៀង ភេទប្រុស អាយុ ៥៣ឆ្នាំ ជាវរៈការពារផ្ទាល់ នៅភូមិព្រែករាំង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ដឹកឈើអារលេខ ១ ប្រភេទ ផ្ចឹក។
ប្រភពដឹកចេញពីស្រុកឆែបខេត្តព្រះវិហារ។ បច្ចុប្បន្នវត្ថុតាងរក្សាទុកនៅសង្កាត់រដ្ឋបាលព្រៃឈើរវៀង ដើម្បីវាស់វែងជាក់ស្តែង និងចងក្រងសំណុំរឿង៕ ល