Home ព័ត៌មានជាតិ សន្តិសុខ កម្លាំង​កងរាជ...

កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជ័យ​សែន ចាប់​រថយន្ត ១​គ្រឿង​ដឹកឈើ​ខុសច្បាប់

ដោយ​: សៅ​វ៉ាន់ឌី / ខេត្តព្រះវិហារ​: កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ជ័យ​សែន បាន​សហការ​ជាមួយ​មន្ត្រី​ព្រៃឈើ ស្ទាក់ចាប់​រថយន្ត​សាំ​យ៉ុង​១​គ្រឿង ដែល​បាន​ផ្ទុក​ឈើ​។ ក្នុងនោះ កម្លាំង​សមត្ថកិច្ច​ក្របួច​បានកា​លពី​ថ្ងៃទី​៥ វិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ភូមិ​ស្លែង​ឃុំ​ខ្យង ស្រុក​ជ័យ​សែន​។

​មន្ត្រី​អនុវត្ត​ច្បាប់​ព្រៃឈើ​បាន​ប្រាប់​ឱ្យដឹងថា រថយន្ត​ដែល​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នោះ ជា​ប្រភេទ​រថយន្ត​សាំ​យ៉ុង​ពណ៌​សរ ពាក់​ស្លាក​លេខ ភ្នំពេញ 2P-2780​។ រថយន្ត​នេះ​គេ​បាន​រាយការណ៍ បាន​ដឹកឈើ​ចេញពី​ក្នុង​តំបន់​ដែនជម្រកសត្វព្រៃ​ព្រៃ​ឡង់ ក្នុង​គោលដៅ​យកទៅលក់​នៅក្នុង​ខេត្តកំពង់ធំ​។ ប៉ុន្តែ​ត្រូវ​កម្លាំង​សមត្ថកិច្ច​ស្ទាក់​ចាប់បាន​នៅពេល​រថយន្ត​នោះ បើក​គេច​ចូលទៅក្នុង​បរិវេណ​ផ្ទះ​ប្រជាពលរដ្ឋ នៅក្នុង​មូលដ្ឋាន​ខាងលើ ចំណែក​តៃកុង​រថយន្ត​បាន​រត់​គេចខ្លួនបាត់​។

​មន្ត្រី​ដដែល​បាន​បញ្ជាក់ថា ក្រោយ​ការបង្ក្រាប​រថយន្ត​ដឹកឈើ​មួយគ្រឿង ត្រូវ​នាំយកមក​រក្សាទុក​នៅ​សង្កាត់រដ្ឋបាល​ព្រៃឈើ​ជ័យ​សែន​។ រីឯ​ឈើ​ដែល​បង្ក្រាប និង​ដកហូត​បាន​នោះ ឈើ​លេខ​១ ប្រភេទ​កកោះ មាន​ចំនួន ៥​កំណាត់ ស្មើនឹង ១,១៧៣​ម៉ែត្រគូប​។ ចំពោះ​ករណីនេះ មន្ត្រី​ព្រៃឈើ​នឹង​កសាង​សំណុំរឿង​ចាត់ការ​តាម​នីតិវិធី​៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

ចាប់ផ្ដើម​សាងសង់​អគារ​សាល...

ដោយ​៖​រ៉ា​ម៉ន / ភ្នំពេញ​៖...

រាវ​រកឃើញ​គ្រាប់​យុទ្ធ​ភ័...

ដោយ​: ប​.​ជ័យ / បន្ទាយមាន...

លោកនាយ​ឧត្ដមសេនីយ៍ ម៉ឹង ស...

ដោយ​: វ៉ៃ​កូ / ខេត្តស្វាយ...

ប្រកាស​មុខតំណែង​អភិបាល អភ...

ដោយៈ ទេព មង្គល / បាត់ដំបង...