ដោយៈជា សីហៈ/ភ្នំពេញៈ ក្រសួងកសិកម្ម រុក្ខាប្រមាញ់និង នេសាទ បានអះអាងថាជំនួយជាគ្រាប់ពូជ និង ស្បៀងជូនពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅខេត្តពោធិសាត់និងបាត់ដំបង់បានត្រៀមរួច រាល់ ។
តាមការគ្រោងទុក គ្រាប់ពូជស្រូវ និងស្បៀង ដល់ប្រជាកសិករចំនួន១៧.៣០៦គ្រួសារ នៅខេត្តពោធិ៍សាត់ដើម្បីធ្វើការស្តារឡើងវិញដំណាំស្រូវ ដែលទទួលរងការខូចខាតដោយជំនន់ទឹកភ្លៀងកន្លងមក រួចរាល់សម្រាប់ពិធីនៅថ្ងៃនេះទី៧ ខែវិឆ្ឆិកាឆ្នាំ២០២០ ។
ហើយនៅថ្ងៃស្អែក គ្រាប់ពូជស្រូវ និងស្បៀងសម្រាប់ប្រជាកសិករចំនួន ១០.២០០ គ្រួសារ នៅបាត់ដំបងក៏បានត្រៀមរួចរាល់៕



