Home ព័ត៌មានជាតិ សេដ្ឋកិច្ច ទ្វារ​ទឹក​អាង...

ទ្វារ​ទឹក​អាង​ត្រពាំងថ្ម​បាន​បិទ​រក្សា​ទឹក​ទុក​១៨០​លាន​ម៉ែត្រគូប​


​ដោយៈ​ប​.​ខុន​/​ភ្នំពេញៈទ្វារ​ទំនប់​អាងទឹក​ត្រពាំងថ្ម ត្រូវបាន​បិទ​រក្សា​ទឹក​ក្នុង​បរិមាណ​១៨០ លាន​ម៉ែត្រ​គូប​សម្រាប់​បម្រើការ​ស្រោចស្រព​និង​ទឹក​ប្រើប្រាស់​នៅក្នុង​រដូវប្រាំង​ខាងមុខ បន្ទាប់ពី​ទឹកជំនន់​មកពី​តាម​ព្រំដែន​កម្ពុជា ថៃ​នៅ​ចុងរដូវ​វស្សា​នេះ​បានធ្វើឱ្យ​បរិមាណ​ទឹក​នៅ​អាង​ត្រពាំងថ្ម កើនឡើង​រហូតដល់​ប្រ​មាណ​​ជា​២៣០​លាន​ម៉ែត្រគូប​ដែល​ចាំបាច់​តម្រូវឱ្យ​បើកទ្វារ​ទឹក​ទាំងអស់​របស់​អាង ដើម្បី​ប​ញ្ជេ​ញ​ទឹក​ពី​ក្នុង​អាង​បន្ថយ​ការគំរាមកំហែង​ទៅដល់​ទំនប់​ដី​របស់​អាង​។ នេះ​ជាការ​បញ្ជាក់​របស់លោក​យឹម ប៊ុន​រ៉ុ​ម ប្រធាន​មន្ទីរ​ធនធានទឹក​និង​ឧតុនិយម​នៅ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០​។​

​លោក​យឹម ប៊ុន​រ៉ុ​ម បញ្ជាក់ថា នៅពេល​បញ្ចេញ​ទឹក​ពី​ក្នុង​អាង​ត្រពាំងថ្ម​អាងយ៉ាង​គំហុក​នេះ បានធ្វើ​ឱ្យ​ដាច់​បាក់​ទំនប់​នៅ​ផ្នែក​ខាងក្រោម​ទ្វារ​ទឹក​បណ្តាលឱ្យមាន​លិចលង់​ប៉ះពាល់​ដល់​ដំណាំ​ស្រូវ តែ​តាម​ការណែនាំ​របស់លោក​រដ្ឋមន្ត្រី ក៏ដូចជា​រដ្ឋបាលខេត្ត បាន​ចាត់វិធានការ​មិនឱ្យ​មាន​ទឹក​លិច​ដល់​ភូមិដ្ឋាន​នៅ​ផ្នែក​ខាង ក្រោម​អាង​នេះ​។​លោក​បន្តថា នៅក្នុងពេល​ទឹក​ឡើង​ខ្លាំង​ទំនប់ នៅ​សងខាង​ប្រឡាយ​មេ​ក្រោម​ត្រពាំងថ្ម​ត្រូវបាន​លិចលង់ តែ​ត្រូវបាន​ការពារ​មិនឱ្យ​បាក់​ដាច់​នៅ​ប៉ែក​ខាង​មាន​ភូមិដ្ឋាន គឺ​បាក់​តែ​ផ្នែក​ខាង​វាលស្រែ​ធ្វើឱ្យប៉ះពាល់ ដល់​ដំណាំ​ស្រូវ​។ តែ​កន្លែង​បាក់​ដាច់​នៅក្រោម​ទ្វារ​ទឹក​នៅពេលនេះ​បាន​ជួសជុល​រួចរាល់​វិញ​ហើយ​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular

វៀតណាម​បញ្ឈប់​ជើងហោះហើរ​ច...

​ប្រែ​សម្រួលៈ​វាសនា​/​ហាណ...

សម្តេចតេជោ សម្រេចបញ្ចេញម៉...

ដោយ៖រ៉ាម៉ន/ភ្នំពេញ៖ ប្រ...

រដ្ឋមន្ត្រីក្រសួង​រ៉ែ និង...

ដោយ​: ទេ​ពក​ង្រី / ខេត្តក...

បើក​លេង​ជល់​មាន់​អាប៉ោង​ភ...

ដោយ​: សុខុម / ស្ទឹងត្រែង​...