​ភ្ញៀវ​ជាតិ​និង​អន្តរជាតិ​កើនឡើង​នា​ឳ​កាស​បុណ្យចូលឆ្នាំថ្មី​២០១៨​នៅ​ខេត្តកំពង់ចាម​

1870
ចែករម្លែក

​ដោយៈ​គង់​ហេង​/​កំពង់ចាមៈ​ភ្ញៀវទេសចរ​ជាតិ និង​អន្តរជាតិ​បាន​កើនឡើង​ជិត​៣០​ម៉ឺន​នាក់​នៅតាម​បណ្តា​រមណីយដ្ឋាន​ល្បីៗ​ចំនួន ប្រាំពីរ​កន្លែង គឺ​នៅតាម​បណ្តា​រមណីយដ្ឋាន​ដែល​អភិបាល​ខេត្តកំពង់ចាម​បាន​ដឹកនាំ​ចូលរួម​លេង​កម្សាន្ត​រយ​:​ពេល​បី​ថ្ងៃ​ក្នុង​ឳ​កាស​បុណ្យចូលឆ្នាំថ្មី​ប្រពៃណីជាតិ​។​

​លោក ស៊ាន សុគន្ធ ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ចាម​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃទី ១៧ មេសា​ថា ក្នុង​រយ​:​ពេល បី ថ្ងៃ​នៃ​បុណ្យចូលឆ្នាំ​ប្រពៃណីជាតិ គឺ​ឆ្នាំច សំរិទ្ធ​ស័ក ព្រះស័ក​រាជ ២៥៦២ បាន​ប្រព្រឹត្តទៅ​ចាប់ពី​ថ្ងៃ​សៅរ៍ ដល់​ថ្ងៃ​ច័ន្ទ​ត្រូវ ថ្ងៃទី ១៤ ដល់ ១៦ ខែមេសា ឆ្នាំ​២០១៨​។ ខេត្តកំពង់ចាម​ទទួលបាន​ភ្ញៀវទេសចរ​ជាតិ​សរុប​ចំនួន ២៨៩.១២០ នាក់ និង​ភ្ញៀវ​អន្ករ​ជាតិ​សរុប​ចំនួន ៥០០ នាក់ គឺ​ភ្ញៀវ​ជាតិ​កើនឡើង​ចំនួន បួន ភាគរយ និង​ភ្ញៀវ​អន្តរជាតិ​កើនឡើង ៧៩​ភាគរយ នៃ​ចំនួន​ភ្ញៀវ​សរុប​បើ​ប្រៀបធៀប​រយ​:​ពេល​ដូចគ្នា​កាលពី​ឆ្នាំរកា ២០១៧​។​
​ ​
​លោក​ប្រធាន​មន្ទីរ​បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ និង​រមណីយដ្ឋាន​ធម្មជាតិ​ទាំង ប្រាំពីរ កន្លែង​ដែល​អាជ្ញាធរខេត្ត​កំពង់ចាម​បានរៀបចំ​សម្រាប់​ទទួលភ្ញៀវ គឺ​រមណីយដ្ឋាន​ទឹកឆា ក្នុងស្រុក​ព្រៃឈរ នៅតែ​កំណើន​ភ្ញៀវ​ជិត​១០​ម៉ឺន​នាក់​នាំមុខគេ បន្ទាប់​រមណីយដ្ឋាន​ភ្នំ​ប្រុស​ភ្នំ​ស្រី​ចំនួន​ជាង​ប្រាំ​ម៉ឺន​នាក់។

រមណីយដ្ឋាន​ភ្នំ​ហាន់ជ័យ​ជាង​ប្រាំ​ម៉ឺន​នាក់ រមណីយដ្ឋាន​ប្រាសាទ​នគរ​បា​ជ័យ​ជាង​បី​ម៉ឺន​នាក់​ស្រុក​កំពង់សៀម រមណីយដ្ឋាន​ភ្នំ​ជើងព្រៃ​ជាង​ពីរម៉ឺន​នាក់​ស្រុក​ជើងព្រៃ រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​ជាង​មួយ​ម៉ឺន​នាក់ ស្រុក​កំពង់សៀម និង​រមណីយដ្ឋាន​ទំនប់​ប្រាំ​កុម្ភ​:​ជាង​ពីរម៉ឺន​នាក់​។​
​​លោក ស៊ាន សុគន្ធ បាន​បន្ថែមថា ក្នុងនោះ​យើង​បាន​សហការគ្នា​បង្កើត​នូវ​ល្បែង​ប្រជាប្រិយ​ដូចជា ទាញ​ព្រ័ត ចោល​ឈួ​ង លាក់កន្សែង បោះ​អ​ង្គុ​ញ លោត​បាវ វាយក្អម គោះ​ត្រដោក របាំ​ទ្រុឌ និង​រាំ​កម្សាន្ត​ផ្សេងៗ​ជូន​ប្រជាពលរដ្ឋ ដើម្បី​លើកកម្ពស់​វប្បធម៌ ប្រពៃណី​ទំនៀម​ទំលាប់​ខ្មែរ ក្រោម​ម្លប់​សន្តិភាព​នៃ​ការដឹកនាំ​ដ៏​ឈ្លៀសវៃ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា​។​

លោក សុគន្ធ បាន​បន្តថា ការកើនឡើង​ភ្ញៀវ​នៅតាម​បណ្តា​រមណីយដ្ឋាន​សំខាន់ៗ​បែបនេះ គឺ​អាស្រ័យ​ដោយ​កត្តា​ការគ្រប់គ្រង​នៅតាម​រមណីយដ្ឋាន​នីមួយៗ​បានល្អ​។ បុគ្គលិក​បំពេញការងា​រ មានការ​ទទួលខុសត្រូវ​តាម​ផែនការ និង​នៅតាម​បណ្តា​រមណីយដ្ឋាន​មាន​កម្លាំង​ការពារ​សុវត្ថិភាព​បានល្អ​។ ពិសេស គឺ​ការដឹកនាំ និង​ចូលរួម​លេង​កម្សាន្ត​សប្បាយ​តាម​រមណីយដ្ឋាន​នានា​ពី​សំណាក់​លោក គួច ចំរើន​អភិបាលខេត្ត​កំពង់ចាម និង​លោកស្រី បាន​ញ៉ាំង​ពិធីបុណ្យ​ចូលឆ្នាំថ្មី​ឆ្នាំច ២០១៨​នេះ កាន់តែ​បង្កើត​ភាពសប្បាយ​រីករាយ​ជាង​ឆ្នាំ​កន្លងទៅ​។​
​លោក សំ វុទ្ធី អាយុ ២៧ ឆ្នាំមាន​ទីលំនៅ​រាជធានី​ភ្នំពេញ បាន​នាំ​ភរិយា​មកលេង​កម្សាន្ត​នៅ​រមណីយដ្ឋាន​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន ក្នុង​ថ្ងៃទី​ពីរ​នៃ​បុណ្យចូលឆ្នាំថ្មី​បាន​ឲ្យ​ដឹងថា ឆ្នាំនេះ​នៅលើ​ឆ្នេរ​ខ្សាច់​កោះ​ប៉ែន​សប្បាយ​ជាង​ឆ្នាំ​២០១៧​កន្លងទៅ​។

ដោយ​ខាង​ម្ចាស់​រមណីយដ្ឋាន​បាន​បង្កើត​កន្លែង​លេង​សប្បាយ ដូចជា​ល្បែង​ប្រពៃណី​ខ្មែរ​ច្រើន មាន​លាក់កន្សែង ដណ្តើម​ស្លឹកឈើ ពិសេស​ទាញ​ព្រ័ត គឺ​បាន​ឲ្យ​លោក និង​ភរិយា​ដោះ​ទ្រនាប់ជើង​ចូល​ទាញ​ម្នាក់​ម្ខាង យ៉ាង​សប្បាយ​។ ជាមួយ​នោះ​នៅ​ឆ្នាំក្រោយ​សូម​ឲ្យ​ម្ចាស់​ឆ្នេរ​នេះ​បង្កើត​ល្បែង​ប្រជាប្រិយ​ខ្មែរ​ឲ្យ​បាន​ច្រើន គឺ​លោក​និង ភរិយា​នឹង​មកលេង​រាល់​ឆ្នាំ​ទៀត​មិន​ខាន​៕S/

ទីតាំងផ្សាយពាណិជ្ជកម្ម