ដោយ:ភ្នំស្វាយ/បន្ទាយមានជ័យ: កម្មវិធីវិនិយោគ៣ឆ្នាំរំកិលត្រូវសម្របសម្រួលការអភិវឌ្ឍជាមួយគម្រោង ធនធានរដ្ឋនិងធនធានរបស់ដៃគូអភិវឌ្ឍមាន អង្គការសង្គមស៊ីវិល វិស័យឯកជន និងអ្នកពាក់ព័ន្ធនានា ដើម្បីឆ្លើយតបនឹងតម្រូវការរបស់ប្រជាពលរដ្ឋក្នុងខេត្តប្រកបដោយប្រសិទ្ធភាព ។
លោកអោម ចន្ថា អភិបាលរងខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ក្នុងវេទិកាពិគ្រោះយោបល់ស្ដីពីការរៀបចំកសាងកម្មវិធីវិនិយោគបីឆ្នាំរំកិលឆ្នាំ២០២១ដល់ឆ្នាំ ២០២៣ កាលពីថ្ងៃទី៦ ខែវិច្ឆិកាថា កិច្ចប្រជុំនេះមានបំណងរៀបចំកសាងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ប្រកបដោយតម្លាភាព និងមានការចូលរួមពិគ្រោះយោបល់ពីសមាជិកក្រុមប្រឹក្សាខេត្ត ក្រុងស្រុក នាយករដ្ឋបាលសាលាខេត្ត អភិបាលក្រុងខេត្ត មន្ទីរ /អង្គភាព ស្រុកក្រុង មេឃុំ ចៅសង្កាត់ ដៃអភិវឌ្ឍន៍ ផ្នែកឯកជនពាក់ព័ន្ធ ដើម្បីពង្រឹងការអនុវត្តនូវគោលការណ៍ទាំង៩ និងវប្បធម៌ប្រជាធិបតេយ្យក្នុងដំណើរប្រព្រឹត្តទៅនៃការរៀបចំ និងកសាងកម្មវិធីវិនិយោគរបស់បណ្ដារដ្ឋបាលនៅថ្នាក់ក្រោមជាតិ ។
លោកអភិបាលរងខេត្តបន្ទាយមានជ័យ បង្ហាញជំហរមុតមាំថា កម្មវិធីនេះ ត្រូវតែធ្វើអោយបានលទ្ធផលនិងមានប្រសិទ្ធភាពខ្ពស់ទោះក្នុងកាលៈទេសៈជួបឧបសគ្គ គ្រោះមហន្តរាយធម្មជាតិនានា , បញ្ហាហានិភ័យទីផ្សារនិងនយោបាយក៏ដោយ ៕



